ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​បិទ​ច្រកព្រំដែន​កម្ពុជា​វៀតណាម​ទាំងអស់ ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​សម្រេច​បិទ​ច្រកព្រំដែន​កម្ពុជា -​វៀតណាម​ទាំងអស់ ជា​បណ្តោះអាសន្ន ចាប់ពី​យប់​ថ្ងៃ​ទី​២០ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​សម្រេច​បិទ​ច្រកព្រំដែន​កម្ពុជា -​វៀតណាម​ទាំងអស់ ជា​បណ្តោះអាសន្ន ចាប់ពី​យប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០​តទៅ ។ ការ​សម្រេច​បិទ​ច្រក​ចេញចូល​កម្ពុជា​វៀតណាម​នេះ បន្ទាប់​ពី​វៀតណាម​សម្រេច​បិទ​ច្រកព្រំដែន​ខ្លួន​ជាមួយ​កម្ពុជា ដោយ​មិន​បាន​ជួន​ដំណឹង​ដល់​ភាគី​កម្ពុជា​នោះ​ទេ ។ នេះ បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន ។

កម្ពុជា

យោង​តាម​សម្លេង​ចេញផ្សាយ​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​ជម្រាប​ជូន​ថ្នាក់ដឹកនាំ​តាំងពី​ថ្នាក់លើ​រហូត​ដល់​ខេត្ត និង​ផ្នែក​ពាក់ព័ន្ធ​ថា ដោយសារ​ខាង​វៀតណាម​គេ​បិទ​ជា​ស្ថាពរ​ក៏​ថា បាន ឬ​ជា​បណ្តោះអាសន្ន​ក៏​ថា​បាន​អំពី​បញ្ហា​ច្រកព្រំដែន​កម្ពុជា និង​វៀតណាម ហើយ​មិន​បាន​ជូនដំណឹង​មិន​បានដឹង​ទេ ។ នេះ​ជា​ការ​មួយ​ដែល​យើង​ពិបាក​យល់ ប៉ុន្តែ​យើង​យល់​ពី​គាត់ គឺ​ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ​១៩ របស់​ប្រជាជន​គាត់ ។ ប៉ុន្តែ​គាត់​ត្រូវ​តែ​យល់​ថា យើង​មានការ​ចាំបាច់ ដើម្បី​ការពារ​ប្រជាជន​យើង​ដែរ​ដូច​ជា ករណី​វា​នា​ដែល​ចេញពី​វៀតណាម​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​រហូត​ដល់​៣​នាក់ ឯ​យើង​មិន​ទាន់​បាន​បញ្ជូន​ជំងឺ​ណាមួយ​ទៅ​ឲ្យ​គាត់​ទេ​» ។

វៀតណាម

សម្តេច​បន្ត​ថា សម្រាប់​ប្រជាជន​ទាំង​២ ទៅ​ណា​ក៏​ជាប់​បម្រាប​១៤​ថ្ងៃ​ដដែល អីចឹង​ប្រជាជន​កម្ពុជា​ទៅ​វៀតណាម​ចូល​ទៅ​ប្រទេស​គាត់​ក៏​ត្រូវ​ដាក់​ឲ្យ​ឯក​កោ រយៈពេល​១៤​ថ្ងៃ ហើយ​ប្រជាជន​គាត់ (​វៀតណាម​)​ត្រឡប់​ពី​កម្ពុជា​ទៅ​ក៏​ដាក់​ឲ្យ​នៅ​ឯក​កោ​១៤​ថ្ងៃ ។ បញ្ហា​បិទ​ច្រកព្រំដែន​សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ក្នុង​រយៈពេល​នឹង​ខ្ញុំ​ស្នើ​សុំ​ឲ្យ​ប្រជាជន​វៀតណាម​ចូល​មក​កម្ពុជា​ក្នុង​រយៈពេល​ដែល​វៀតណាម​ហាមឃាត់ ។ ខ្ញុំ​ក៏​បាន​ពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​នាម​ជា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​ធ្វើ​ទៅ​តាម​សមត្ថកិច្ច​ទៅ​តាម​ច្បាប់ ដែល​បាន​ប្រគល់ គឺ​ប្រកាស​មិន​ឲ្យ​ប្រជាជន​វៀតណាម​ចូល​មក​កម្ពុជា​នោះ​ទេ ហើយ​ត្រូវ​ជម្រាប​ជូនដំណឹង​ពី​ពេល​នេះ រហូត​ដល់​សូន្យ​ម៉ោង​១២​ថ្ងៃ​ទី​២០ មីនា យើង​ចាប់ផ្តើម​អនុវត្ត ។ ខុស​គ្នា​ពី​វៀតណាម​ដែល​ចាប់ផ្តើម​អនុវត្ត​ពី​យប់មិញ (​យប់​ថ្ងៃ​ទី​១៩)​ទាំង​យើង​មិន​ដឹងផង » ។

សម្តេច​បាន​បន្ថែម​ថា មូលហេតុ​ដែល​ធ្វើការ​បិទ​ច្រក​ដែន​មិន​ឲ្យ​ឆ្លងកាត់​នោះ ដោយសារ​មានការ​អាណិត​ប្រជាជន​វៀតណាម​នោះ​ទេ មក​ដល់​ស្រុក​ខ្មែរ​ហើយ​ត្រឡប់​ទៅ​វិញ​ត្រូវ​ជាប់​បំរាម​នៅ​វៀតណាម​ដោយ​ដាក់​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ហើយ​បើ​គាត់​នៅ​កម្ពុជា គឺ​គាត់​រស់នៅ​ខុសច្បាប់ ។ ក្នុង​រយៈពេល​ប្រជាជន​កម្ពុជា​ឆ្លង​ទៅ​វៀតណាម​មាន​ចំនួន​តិច​ណាស់ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៨ មីនា តាម​ស្ថិតិប្រជាជន​វៀតណាម​ឆ្លង​មក​កម្ពុជា​ប្រមាណ​ជាង​៣០០​នាក់​ឯណោះ ។ អី​ញ្ចឹ​ង​ប្រជាជន​វៀតណាម​ឆ្លង​មក​កម្ពុជា​បាន ឯ​ប្រជាជន​កម្ពុជា​ឆ្លង​ចូល​រៀត​ណា​ម គឺ​ជាប់​បំរាម ប៉ុន្តែ​ឥឡូវ​ប្រជាជន​ខ្មែរ​ដែល​ចួ​ល​ទៅ​វៀតណាម​យើង​បាន​ស្នើ​ឲ្យ​អាជ្ញាធ រ​នៅ​តាម​ព្រំដែន​ទាំងអស់ គឺ​ស្នើ​ទៅ​វៀតណាម​ថា បើ​ប្រជាជន​កម្ពុជា​ទៅ​វៀតណាម​ហើយ​បាន​ដាក់​ក្នុង​បំរាម គឺ​សុំ​ឲ្យ​វៀតណាម​ប្រគល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ត្រឡប់​មក​ស្រុក​កំណើត​វិញ ។ ព្រោះថា បើ​ទុក​រយៈពេល​១៤​ថ្ងៃ​មានការ​ពិបាក ដោយ​ខាត​ការងារ ហើយ​អត់បាយ​គេ​ទៀត ។ ដូច្នេះ​សុំ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មិន​ឆ្លង​ទៅ​វៀតណាម ។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ស្នើ​ទៅ​អាជ្ញាធរ​តាម​ច្រកព្រំដែន​ទាំងអស់​ទាក់ទង​ទៅ​វៀត ណាម តើ​មាន​ប្រជាជន​ខ្មែរ​ចូល​ទៅ​វៀតណាម​ទេ ប្រសិនបើ​មាន​សូម​បញ្ជូន​ឲ្យ​មក​កម្ពុជា​វិញ ហើយ​បន្ទាប់​មក​អាជ្ញាធរ​នៅ​ច្រកព្រំដែន​ទាំងអស់​ចាប់ពី​ម៉ោង​១២​យប់ ថ្ងៃ​ទី​២០ បិទ​ច្រក់ព្រំដែន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ