ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​ដាំ​ដំណាំ​ក៏​មាន​ចិញ្ចឹម​ត្រី​សម្រាប់​ផ្គត់ផ្គង់​អង្គភាព និង​លក់​ក្នុង​ទីផ្សារ​ទៀត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំងយោធា​កងពលតូច​ថ្មើ​ជើង​លេខ​៥១ ក្រៅពី​ការពារ​បូរណៈភាព​ទឹក គឺ​ដាំ​ដំណាំ​កសិកម្ម និង​ចិញ្ចឹមសត្វ​សម្រាប់​អង្គភាព ដែល​ស្ថិត​ស្រុក​ព្រះនេត្រព្រះ ។ មេបញ្ជាការ​កងពល​ថ្មើ​ជើង​លេខ​៥១ លោក​បាន​ប្រាប់​ថា…

បន្ទាយ​មាន​ជ័យ ៖ កម្លាំងយោធា​កងពលតូច​ថ្មើ​ជើង​លេខ​៥១ ក្រៅពី​ការពារ​បូរណៈភាព​ទឹក គឺ​ដាំ​ដំណាំ​កសិកម្ម និង​ចិញ្ចឹមសត្វ​សម្រាប់​អង្គភាព ដែល​ស្ថិត​ស្រុក​ព្រះនេត្រព្រះ ។

មេបញ្ជាការ​កងពល​ថ្មើ​ជើង​លេខ​៥១ លោក​បាន​ប្រាប់​ថា កងកម្លាំង​កង​យោធពលខេមរភូមិន្ទ​កងពលតូច​ថ្មើ​ជើង​លេខ​៥១ ខេត្តបន្ទាយមានជ័យ ក្រៅពី​ការងារ​ការពារ​បូរណៈភាព​ទឹក​ជូន​ជាតិ​មាតុភូមិ គឺ​បាន​ដាំ​ដំណាំ​កសិកម្ម និង​ច​ញ្ចឹ​ម​សត្វ និង​ត្រី​សម្រាប់​ផ្គត់ផ្គង់​ក្នុង​អង្គភាព​រហូត​បាន​នាំ​ចេញ​លក់​ក្នុង​ទីផ្សារ​ក្នុងស្រុក​ព្រះនេត្រព្រះ​ទៀត​ផង ។

លោក​បាន​បញ្ជាក់​ថា ជា​ការ​ណែនាំ​ពី​ឯកឧត្តម​នាយ ឧត្តមសេនីយ៍​អគ្គបញ្ជាការ​កងទ័ពជើងគោក និង​មេបញ្ជាកា​ត​យោធភូមិ​ភាគ​ទី​៥ ដូច​ជា ការ​អប់រំ​ពី​មន្ទី​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្ត​បន្ទាយ​មា​យ​មាន​ជ័យ​បាន​ណែនាំ​បាន​ទទួល​ការ​ដាំ​បន្លែ​កសិកម្ម​របៀប​ធម្មជាតិ​ដូច ស្ពៃ​គ្រប់មុខ សា​លាត់ ខាត់ណា ស្ពៃក្តោប ស្ពៃ​ក្រ​ញ៉ា​ញ់ ស្ពៃហាង សម្រាប់​ជ្រក់ ត្រប់ ននោង ត្រឡាច ល្ពៅ និង​ចិញ្ចឹមសត្វ​មាន​មាន់ ទា ក្ងាន និង​ចិញ្ចឹម​ត្រី​អណ្តែង​ផង​ដែរ ។

លោក​មេបញ្ជាការ​បាន​បញ្ជា​ល់​ថា ការ​ដាំ​ដំណាំ​កសិកម្ម​បន្លែ​ផ្លែ​ឈើ និង​ចិ​ញ្ជឹ​ម​សត្វ​នេះ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​អង្គភាព ហើយ​បាន​នាំ​ចេញ​លក់​នៅ​ទីផ្សារ​នៅ​ក្នុងស្រុក​ព្រះនេត្រព្រះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ