តារាហូលីវូដ Tom Hanks អរគុណគ្រប់គ្នា ក្រោយពីបានជាពីកូវីដ១៩
ប្រទេសអូស្ត្រាលី ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា តារាហូលីវូដឈ្នះពានអូស្ការ Tom Hanks ដែលមានជំងឺកូវីដ១៩ ឥឡូវនេះបានចេញមុខអរគុណដល់អ្នកដែលបានជួយលោក…
ប្រទេសអូស្ត្រាលី ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា តារាហូលីវូដឈ្នះពានអូស្ការ Tom Hanks ដែលមានជំងឺកូវីដ១៩ ឥឡូវនេះបានចេញមុខអរគុណដល់អ្នកដែលបានជួយលោក…
ប្រទេសអូស្ត្រាលី ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា តារាហូលីវូដឈ្នះពានអូស្ការ Tom Hanks ដែលមានជំងឺកូវីដ១៩ ឥឡូវនេះបានចេញមុខអរគុណដល់អ្នកដែលបានជួយលោក ក្រោយពីបានធូរពីជំងឺកាចសាហាវនេះ។
លោកបានចែករំលែកព័ត៌មានពីប្រទេសអូស្ត្រាលី ដែលជាកន្លែងគាត់ និងភរិយារបស់គាត់ឈ្មោះ Rita Wilson ជាប់នៅដាច់ដោយឡែកក្រោយពីរកឃើញថា មានជំងឺនេះ។ តារាសម្តែងរូបនេះ បានបង្ហោះរូបថតមួយសន្លឹកកាលពីថ្ងៃអាទិត្យ ដែលបង្ហាញពីតុក្កតាសត្វកង់ហ្គូរូ និង តុក្កតាសត្វកូឡា។ លោក Hanks បានសរសេរថា៖ «អរគុណដល់អ្នកដែលបានជួយ។ សូមថែរក្សាខ្លួនយើង និងជួយគ្នាទៅវិញទៅមក»។
កាលពីថ្ងៃពុធ ប្តីប្រពន្ធនេះ បានបង្ហោះថា ពួកគេបានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីបង្ហាញរោគសញ្ញាអស់កម្លាំង ឈឺខ្លួន ញាក់ និងក្តៅខ្លួនបន្តិច។
ក្រុមហ៊ុនភាពយន្ត Warner Bros បានបញ្ជាក់ថា តារាសម្តែងរូបនេះ ស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ពេលដែលកំពុងធ្វើការងារមុនផលិតកម្មនៅលើខ្សែភាពយន្តអំពីតារាចម្រៀង Elvis Presley។ លោក Hanks ត្រូវបានកំណត់ឱ្យដើរតួជា អ្នកគ្រប់គ្រងរបស់ Presley ដែលជាវរសេនីយ៍ឯក Tom Parker នៅក្នុងខ្សែភាពយន្ត។
យោងតាមនាយកដ្ឋានសុខាភិបាលអូស្ត្រាលីបានឱ្យដឹងថា មានករណីឆ្លងវីរុសនេះច្រើនជាង ២៤០ករណី នៅក្នុងប្រទេសអូស្ត្រាលី។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Scott Morrison បានប្រកាសនូវផែនការសេដ្ឋកិច្ចចំនួន ១១.៤ពាន់លានដុល្លារ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេស ក្នុងពេលមានជំងឺរាតត្បាត៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ