ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​រក្សា​លុយ​ឱ្យ​មាន​សុវត្ថិភាព​ ខណៈ​ពេល​មានការ​រាតត្បាត​វីរុស​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

ទីផ្សារ​ភាគហ៊ុន និង​ប្រេង​ជុំវិញ​ពិភពលោក​មើលឃើញ​តម្លៃ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មានការ​ប្រកាស​អាសន្ន​ពី​បណ្តា​ប្រទេស​ជា​ច្រើន​ទាក់ទិន​នឹង​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​-១៩ ក្នុង​ដើមឆ្នាំ​នេះ ។ សម្រាប់​ប្រទេស​កម្ពុជា អាជីវកម្ម​ជា​ច្រើន​ដែល​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​កំពុង​តែ​ជួប​រង​បញ្ហា​យ៉ាង​ខ្លាំង​ផង​ដែរ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ប្រជាជន​ត្រូវ​ដឹង​ថា​នេះ​មិនមែន​ជា​ករណី​ដំបូង​ដែល​ពិភពលោក​ជួប​ប្រទះ​នឹង​ស្ថាន​ការ​ដូច្នេះ​ទេ ។…

ទីផ្សារ​ភាគហ៊ុន និង​ប្រេង​ជុំវិញ​ពិភពលោក​មើលឃើញ​តម្លៃ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មានការ​ប្រកាស​អាសន្ន​ពី​បណ្តា​ប្រទេស​ជា​ច្រើន​ទាក់ទិន​នឹង​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​-១៩ ក្នុង​ដើមឆ្នាំ​នេះ ។ សម្រាប់​ប្រទេស​កម្ពុជា អាជីវកម្ម​ជា​ច្រើន​ដែល​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​កំពុង​តែ​ជួប​រង​បញ្ហា​យ៉ាង​ខ្លាំង​ផង​ដែរ ។

ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ប្រជាជន​ត្រូវ​ដឹង​ថា​នេះ​មិនមែន​ជា​ករណី​ដំបូង​ដែល​ពិភពលោក​ជួប​ប្រទះ​នឹង​ស្ថាន​ការ​ដូច្នេះ​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត វា​ជា​ពេល​មួយ​ដែល​អ្នកជំនាញ​ប្រាប់​មក​ថា​មនុស្ស​ត្រូវ​តែ​រៀនសូត្រ​និង​ត្រួតពិនិត្យ​ពី​ការ​គ្រប់គ្រង​លុយ​ឡើង​វិញ ។

អ្នកជំនាញ​ប្រាប់​ថា ពេល​ដែល​រក​ឱកាស​រក​លុយ​ខណៈ​ដែល​មាន​ភាព​មិន​ប្រាកដប្រជា​នេះ អ្នក​កាន់​លុយ​គួរតែ​ប្រើ​យុទ្ធសាស្ត្រ​វិនិយោគ​បន្តិច​ម្តង និង​វិនិយោគ​លើ​អ្វី​ផ្សេង​ៗ​គ្នា និង​ផ្តល់​យោបល់​ឲ្យ​អនុវត្ត​តាម​គោលការណ៍​ខាងក្រោម​នេះ ​៖

១-វិនិយោគ​សម្រាប់​អត្ថប្រយោជន៍​រយៈពេល​វែង
ជាដំបូង​អ្នក​ត្រូវ​ធានា​សិន​ថា​អ្នកមាន​ប្រាក់​សន្សំ​គ្រប់គ្រាន់​សម្រាប់​ការ​ចាយវាយ​ប្រមាណ​ពី ៣ ទៅ ៦ ខែ​រួច​សិន​ព្រោះ​លុយ​ដែល​អ្នក​វិនិយោគ​អាច​នឹង​រក​ប្រាក់​ចំណេញ​មក​ឲ្យ​អ្នក​វិញ​ក្នុង​កំឡុង​ពេល​វែង​ទៅ​ខាង​មុខ ។

២-វិនិយោគ​បន្តិច​ម្តង​ៗ
អ្នក​គួរ​វិនិយោគ​ក្នុង​ចំនួន​ណាមួយ​ជា​កំណត់​លើ​អ្វីមួយ​ក្នុង​រយៈពេល​យូរ ដូច​ជា​ការ​បង់​រំលស់​ជាដើម ។ ការ​ធ្វើ​ដូច្នេះ​អនុញ្ញាត​ឲ្យ​អ្នក​នៅ​សល់​ថវិកា​សម្រាប់​ការ​វិនិយោគ​លើ​អ្វី​ផ្សេង ឬ​ថវិកា​សម្រាប់​គ្រា​មាន​អាសន្ន​ជាដើម ។

៣-កុំ​ពឹងផ្អែក​តែ​លើ​ការ​វិនិយោគ​មួយ
ការ​វិនិយោគ​របស់​អ្នក​គួរតែ​មាន​ភាព​ចម្រុះ និង​ចៀសវាង​ការ​ពឹងផ្អែក​លើ​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​តែ​មួយ​ឬ​ពីរ​ព្រោះ​ក្នុង​ស្ថាន​ការ​ដែល​មិន​មាន​ភាព​ប្រា​ដក​ប្រជា​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ខាតបង់​ថវិកា​ច្រើន ៕ (យោងតាមវ៉េបសាយ cnbc)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ