មហាមិត្ត​ចិន​យល់ព្រម​ជួយ​ផ្តល់​សម្ភារៈ​សម្រាប់​ទប់ស្កាត់​មេរោគ​កូ​វីត​១៩ តាម​ផ្លូវអាកាស​នៅ​កម្ពុជា


រាជធានី​ភ្នំពេញ​៖ ខណៈ​ប្រទេស​កម្ពុជា​បាន​សម្រេច​ជា​ផ្លូវការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អ្នកដំណើរ​ជនបរទេស​មក​ពី​ប្រទេស​ចំនួន ៦ មាន​ដូច​ជា អ៊ី​តា​លី អា​ល្លឺ​ម៉​ង់ អេ​ស្បា​ញ បារាំង អា​មេ​រិ​ក និង អ៊ី​រ៉​ង់ ទីកន្លែង​ដែល​វីរុស​កូ​រ៉​ណា​កំពុង​តែ​រីក​រាលដាល​ខ្លាំង ចូល​មក​កាន់​កម្ពុជា បន្ទាប់​ពី​កម្ពុជា​បាន​រក​ឃើញ​ករណី​នៃ​ការ​កើត​វីរុស​កូ​វី​ដ​-១៩ ចំនួន ៧ ករណី​នោះ ខាង​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ថ្មី​ៗ​នេះ​ក៏​បាន​ស្នើ​សុំ​មហាមិត្ត​ដែកថែប​ចិន ឲ្យ​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ទប់​ស្តា​ត់​នូវ​ការ​រីក​រាលដាល​នៃ​វីរុស​តាម​ផ្លូវអាកាស​នៅ​កម្ពុជា ។

លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួល​បន្ទុក រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ជា​ឱកាស​ជួប​ជាមួយ​តំណាង​ស្ថានទូត​ចិន ដឹកនាំ​ដោយ លោកស្រី Zuo Wenxing អនុប្រធាន​ស្ថាន​បេសកកម្ម និង​ជា​ប្រឹក្សា នយោបាយ (Deputy Chief of Mission and Political Counselor of the Chinese Embassy ) ប្រចាំ​ស្ថានទូត​ប្រជាមានិត​ចិន និង​សហការី កាលពី​ស​ប្តា​ហ៍​មុន ដើម្បី​ជជែក​ពិភាក្សា​ការងារ «​ស្តី​ពី​វិធានការ ការ​បង្ការ និង​ត្រួតពិនិត្យ រក​មេរោគ កូ​វិត​១៩ (COVID 19) នៅ​តាម​អាកាសយានដ្ឋាន និង​យន្តហោះ នោះ «​បាន​ស្នើ​សុំ​ភាគី​ចិន​បាន​ស្នើ​សុំ ភាគី​ចិន ចែករំលែក​នូវ​ព័ត៌មាន សម្រាប់​ទប់ស្កាត់​មេរោគ កូ​វិត​១៩ តាម​ផ្លូវអាកាស និង​សុំ​ការ​សហការ​នូវ​ការ​ផ្តល់​បទ​ពិសោធន៍​ល្អ​ៗ​ពី​ប្រទេស​ចិន​» ។

​ជាមួយ​គ្នា​នោះ​ផង​ដែរ​លោក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​អះអាង​ថា​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ចរាចរណ៍​ផ្លូវអាកាស បាន​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់ និង​«​បានឱ្យ​ក្រុមហ៊ុន​អាកាសយានដ្ឋាន និង​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ធ្វើការ​សម្អាត​អនាម័យ​ជា​ប្រចាំ ដើម្បី​ទប់ស្កាត់​ការ​រីក​ដាល​នៃ​មេរោគ​កូ​វិត​១៩ ។ ជា​ពិសេស​នា​ពេល​នេះ មន្ត្រី របស់​ក្រសួងសុខាភិបាល​បាន​ធ្វើការ​វាស់​កម្ដៅ​អ្នកដំណើរ​ទាំងអស់ ទាំង​ចេញ និង​ចូល​ប្រទេស​កម្ពុជា​» ។

លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍ អំពី​កិច្ចសហការ​ជិត​ស្និទ្ធ​រវាង​ប្រទេស ចិន និង​កម្ពុជា មាន​ជា​យូរ​មក​ហើយ និង​កម្ពុជា​គាំទ្រ​នយោបាយ​ចិន​តែ​មួយ ព្រមទាំង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​អាកាស​ចរ​ផង​ដែរ ជា​ពិសេស​ថ្មី​ៗ​នេះ ប្រទេស​ចិន​បាន​បញ្ជូន​នូវ​វត្ថុធាតុដើម​វាយនភ័ណ្ឌ ចំនួន​០៧ កប៉ាល់​ធំ​ៗ​មក​កម្ពុជា សម្រាប់​បម្រើ​ចង្វាក់​ផលិតកម្ម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​បាន​គាំទ្រ​នូវ​ជំហរ​កម្ពុជា​ដែល​មិន​ប្តូរ​អធិបតេយ្យ​ជាតិ ជាមួយ​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ ឬ​ហៅ​កាត់​ថា EBA របស់​សហគមន៍​អឺរ៉ុប​។ ម្យ៉ាងទៀត លោក​ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី បាន​ធ្វើការ​កោតសរសើរ​ប្រទេស​ចិន​ដែល​បាន​ធ្វើការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង កូ​វិត​១៩ ប្រកបដោយ​ជោគជ័យ​។

ជា​ការ​ឆ្លើយ​តប លោកស្រី Zuo Wenxing បាន​យល់ព្រម និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល លើ​ការ​ផ្តល់​សម្ភារៈ សម្រាប់​ទប់ស្កាត់​មេរោគ កូ​វិត​១៩ តាម​ផ្លូវអាកាស និង​ត្រៀម​ការ​ចែក​បទ​ពិសោធន៍​ល្អ​ៗ ដែល​ប្រទេស​ចិន​មាន​លើ​ការ​ប្រយុទ្ធ​ប្រឆាំង ការ​រាលដាល​មេរោគ កូ​វិត​១៩ តាម​ផ្លូវអាកាស​។ លោកស្រី​បញ្ជាក់​ថា​ប្រទេស​ចិន​នឹង​ចែករំលែក​ព័ត៌មាន និង​បទ​ពិសោធន៍​ល្អ​ៗ (​ឧត្ត​មា​នុ​វត្ត​) ក្នុង​ការ​បង្ការ និង​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺឆ្លង នៅ​ក្នុង​វិស័យ​អាកាស​ចរ​ស៊ី​វិល ស្រប​តាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​សហការ សម្របសម្រួល​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ