ពាក្យ​ចចាមអារ៉ាម​ដែល​អ្នក​មិន​គួរ​ជឿ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​អាជីវកម្ម


បើ​អ្នក​ចូល​ចិត្ត​អាន​សៀវភៅ​ស្តី​ពី​ការ​ប្រកប​អាជីវកម្ម អ្នក​ប្រហែលជា​បាន​អាន​ពី​ការ​ជោគជ័យ​របស់​មនុស្ស​ជា​ច្រើន​រហូត​ធ្វើ​ឲ្យ​អ្នក​គិត​ថា​អាជីវករ​ជា​ប្រៀប​បានជា​មនុស្ស​ដ៏​អស្ចារ្យ​ខុស​ពី​មនុស្ស​ទូទៅ ។ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង អាជីវករ គឺ​មុន​ខុស​គ្នា​ប៉ុន្មាន​ពី​មនុស្ស​ធម្មតា​ទេ ហើយ​ការ​ជឿជាក់​លើ​ពាក្យ​ចចាមអារ៉ាម​ដែល​មិន​ពិត​ទាំងនោះ​អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ខិត​ឆ្ងាយ​ពី​គោលដៅ​របស់​អ្នក ។ខាងក្រោម គឺជា​ពាក្យ​ចចាមអារ៉ាម​ដែល​អ្នក​មិន​គួរ​ជឿ​ដាច់ខាត​៖

១. អាជីវករ​តែងតែមាន​គោលដៅ​ច្បាស់លាស់​សម្រាប់​ថ្ងៃ​អនាគត
ជាក់ស្តែង មនុស្ស​ត្រូវ​តែ​មាន​គោលដៅ​ច្បាស់លាស់​ជា​មុន​សិន​ទើប​អាច​លះបង់​នូវ​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ដើម្បី​សម្រេច​ក្តី​សុបិន​របស់​ខ្លួន​បាន ។ ប៉ុន្តែ​ពួក​គេ​មិន​មាន​សមត្ថភាព​ពិសេស​អ្វី​ដែល​ជួយ​ឲ្យ​ពួក​គេ​មើលឃើញ​ដល់​ថ្ងៃ​អនាគត​ឡើយ ។ ជា​ទូទៅ មនុស្ស​តែងតែមាន​ចក្ខុវិស័យ​ដែល​ខ្លួន​ចង់បាន តែ​វា​អាច​ផ្លាស់​ប្តូរ​ទៅ​តាម​ទីផ្សារ​ផង​ដែរ ។ ដូច្នេះ​បើ​អ្នក​ចង់​ចាប់ផ្តើម​អាជីវកម្ម​តែ​គិត​ថា​ខ្លួន​គ្មាន​សមត្ថភាព​ព្រោះ​ខ្លួន​មិន​មាន​គោលដៅ​ច្បាស់លាស់​នោះ អ្នក​អាច​ពិចារណា​លើ​វា​សា​ជា​ថ្មី​សិន ។

២. អាជីវករ​ធ្វើការ​តែ​ម្នាក់ឯង
អាជីវករ​ជា​ច្រើន​រូប​ខិតខំ​តែ​ម្នាក់ឯង​រហូត​ដល់​ពួក​គេ​អាច​សម្រេច​បាន​ក្តី​សុបិន​ខ្លួន ប៉ុន្តែ​ការ​មាន​ដៃគូ​សហការ​ក៏​សំខាន់​ដែរ ។ អាជីវករ​ខ្លះ​ត្រូវការ​ដៃគូ​ម្នាក់​ទៀត​ដែល​ចាំ​គាំទ្រ និង​បំពេញ​នូវ​ចំណុច​ខ្វះខាត​របស់​ខ្លួន ហើយ​ការ​ធ្វើ​ដូច្នេះ​ក៏​បាន​ជួយ​បង្កើន​ភាគរយ​នៃ​ការ​ជោគជ័យ​របស់​ពួក​គេ​ដែរ ។

៣. អាជីវករ​ត្រូវ​តែ​ដើរ​តាម​ទីផ្សារ
ការ​តាមដាន និង​ផ្គត់ផ្គង់​តាម​តម្រូវការ​ដែល​មាន​លើ​ទីផ្សារ​ជា​មូលដ្ឋាន​នៃ​ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ តែ​ពេល​ខ្លះ​មនុស្ស​ក៏​អាច​ជោគជ័យ​បាន​នៅ​ពេល​ដែល​ពួក​គេ​បង្កើត​អ្វី​ដែល​ថ្មី​ដែរ ។ ជាក់ស្តែង អ្នក​មិន​ចាំបាច់​គិត​ឃើញ​អ្វី​ដែល​ថ្មី​ទាំងស្រុង​ដូច​ជា iPhone ឬ iPad ទេ តែ​អ្នក​អាច​យក​ផលិតផល ឬ​សេវាកម្ម​ដែល​មាន​ស្រាប់ និង​ធ្វើ​ឲ្យ​ពួក​គេ​ល្អ​ប្រសើរ​ឡើងជា​ដើម ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ