ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​មិន​ចប់​ដូច​មហាសេដ្ឋីនឹង​ធ្វើ​ឲ្យ​អ្នក​បរាជ័យ

4 ឆ្នាំ មុន

មហាសេដ្ឋី​ជា​ច្រើន​រូប​ដូច​ជា​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ស្ទី​វ ចបស៍ (Steve Jobs) និង…

មហាសេដ្ឋី​ជា​ច្រើន​រូប​ដូច​ជា​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ស្ទី​វ ចបស៍ (Steve Jobs) និង ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) សុទ្ធតែ​ជា​និស្សិត​ដែល​ឈប់​រៀន​មុន​ពេល​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​របស់​ខ្លួន ដើម្បី​ចេញ​ទៅ​បើក​ក្រុមហ៊ុន និង​កសាង​បានទ្រព្យ​សម្បត្តិ​រាប់​ប៊ី​លាន​ដុល្លារ​ដូច​សព្វ​ថ្ងៃនេះ ។

រឿង​ជីវិត​របស់​អ្នក​ទាំងនេះ​បាន​ផ្តល់​ជា​ការ​លើកទឹកចិត្ត​ដល់​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ថា​នរណា​ក៏​មានឱកាស​ក្នុង​ការ​ក្លាយជា​អ្នកមាន​ស្តុកស្តម្ភ​ដែរ និង​ថែម​ទាំង​ជំរុញ​ទឹកចិត្ត​ឲ្យ​និស្សិត​មួយ​ចំនួន​ចាប់ផ្តើម​ដើរ​ផ្លូវ​ដូច​អ្នក​ទាំង​បី​ទៀត​ផង ។

ជាក់ស្តែង​មហាសេដ្ឋី​ខាងលើ​បាន​ឈប់​រៀន​ពិតមែន ប៉ុន្តែ​មិនមែន​មក​ពី​ការ​ទៅ​រៀន​ជា​ការ​ខ្ជះ​ខ្ចាយ​ពេលវេលា ឬ​មក​ពី​ពួក​គេ​មិន​ត្រូវការ​ចំណេះដឹង ឬ​ជំនាញ​ដើម្បី​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ​ទេ តែ​គឺ​មក​ពី​ជំនាញ​ដែល​ពួក​គេ​ត្រូវការ គឺ​មិន​ត្រូវ​បាន​បង្រៀន​នៅ​សាកលវិទ្យាល័យ ។ ហើយ​ទោះជា​ពួក​គេ​ចាក​ចេញពី​សាកលវិទ្យាល័យ និង​មិន​មាន​បរិញ្ញាប័ត្រ​ពិតមែន តែ​ពួក​គេ​មិន​បាន​ឈប់​រៀន​ទេ ។

លោក ហ្សា​ក់​កា​បឺ​ក បាន​ជាប់​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ Harvard ដើម្បី​រៀន​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ចិត្តសាស្ត្រ​នៅ​ឆ្នាំ ២០០២ ។ នៅ​ឆ្នាំ ២០០៤ លោក​បាន​បង្កើត Facebook ពី​បន្ទប់​ស្នាក់​នៅ​របស់​លោក និង​ចាក​ចេញពី​សាលារៀន ។ ទោះជា​លោក​រៀន​នៅ Harvard បាន​តែ​ពីរ​ឆ្នាំ​ពិតមែន ប៉ុន្តែ​លោក​មាន​ទេព​កោសល្យ​ផ្នែក​ចិត្ត​វិទ្យា​ណាស់​ទើប​អាច​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ញៀន​នឹង Facebook ។ លើស​ពី​នេះ​ទៅ​ទៀត មុន​ពេល​លោក​បាន​បង្កើត Facebook លោក​បាន​បង្កើត​ប្រព័ន្ធ​សង្គម​យ៉ាងតិច​ណាស់​ក៏ ៤ ទៅ ៥ ទៅ​ហើយ ដែល​មាន​ន័យ​ថា​លោក​មាន​ជំនាញ និង​បទ​ពិសោធន៍​តាំងពី​មុន​ពេល​លោក​ចូល​រៀន​នៅ Harvard ទៅ​ទៀត​ព្រោះ​លោក​បាន​សិក្សា​ពី​វា និង​មានគំនិត​បង្កើត Facebook តាំងពី​កំពុង​សិក្សា​នៅ​វិទ្យាល័យ​មក​ម្ល៉េះ ។

ប្រាកដ​ណាស់ បរិញ្ញាប័ត្រ ឬ​ការ​អប់រំ​កម្រិត​ខ្ពស់​មិន​ប្រាកដ​ថា​អាច​ធានា​ថា​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ក្លាយជា​អ្នកមាន ឬ​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​ឡើយ ប៉ុន្តែ​វា​មិន​ដូច្នេះ​ទេ​ប្រសិនបើ​អ្នក​មិន​ទាន់​មានចំណេះ​ដឹង និង​ជំនាញ​គ្រប់គ្រាន់​ដើម្បី​ជួយ​ឲ្យ​អ្នក​ជោគជ័យ​នៅ​ថ្ងៃ​អនាគត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ