ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលា២នាក់ជួបគ្រោះថ្នាក់តាម​ផ្លូវ​

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្មេង​ស្រី​ជា​សិស្ស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ហើយ​ក្មេង​ស្រី​ជា​សិស្ស​ម្នាក់​ទៀត​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥៥​នាទី​រសៀលថ្ងៃទី​​​១០ មីនា ឆ្នាំ​២០២០ ស្ថិត​នៅ​លើ​ផ្លូវ​លេខ​១៣២…

ខេត្តតាកែវ ៖ ក្មេង​ស្រី​ជា​សិស្ស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ហើយ​ក្មេង​ស្រី​ជា​សិស្ស​ម្នាក់​ទៀត​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥៥​នាទី​រសៀលថ្ងៃទី​​​១០ មីនា ឆ្នាំ​២០២០ ស្ថិត​នៅ​លើ​ផ្លូវ​លេខ​១៣២ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១-១២ ក្នុងភូមិ​ព្រៃ​តា​ឡី ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

តាម​ប្រភព​ពី​នគរបាល​ចរាចរ​ស្រុក​ត្រាំកក់​បានអោយ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​និ​ច ធុន​C110 ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1FJ -4528 បើកបរ​ដោយ​ឈ្មោះ ស៊ុន ស្រី​នី ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស បាន​បាត់បង់​ជីវិត និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ ឌ​ន លី​លី ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​សិស្ស បាន​រង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ​ត្រពាំង​ទឹក ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​បែន​ដឹក​ដី ពណ៌​ស គ្មាន​ផ្លា​ក​លេខ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​បែន​ដឹក​ដី​ដែល​បើកបរ​មក​ពី​ទិស​ខាងលិច លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ក៏​បាន​បត់​ឆ្វេង​ចូល​ចាក់​ដី ស្រាប់តែ​ម៉ូតូ​មក​បុក​ចំ​ពីក្រោយ​យ៉ាង​ពេញ​មួយ​ទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បាត់បង់​ជីវិត រីឯ​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ក្មេង​ស្រី​ដែល​ជា​សិស្សសាលា​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងកើត​ទៅ លិច ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​ល្បឿន​លឿន​ពេក ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ដី​ពី​ខាងក្រោយ​យ៉ាង​ពេញ​មួយ​ទំហឹង​តែ​ម្តង ។

បន្ទាប់​ពី​កើតហេតុ ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ដូន​កែវ ចំណែក​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ក្រោយ​ពេល​កើតហេតុ រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង​រួច​កសាង​សំណុំរឿង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ