ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ មនុស្ស​បាត់បង់​ជីវិត​ដោយ​​គ្រោះថ្នាក់​ចរាចរណ៍ ច្រើន​ជាង​អ្នក​​ឆ្លង​ជំងឺ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា មនុស្ស​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​អ្នក​ឆ្លង​ជំងឺ​ទៅ​ទៀត​។ សម្តេច​តេ​ជោ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា មនុស្ស​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​អ្នក​ឆ្លង​ជំងឺ​ទៅ​ទៀត​។ សម្តេច​តេ​ជោ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា​៖ «​សុខ​សប្បាយ​ជា​ទេ បងប្អូន​ជនរួមជាតិ? ខ្ញុំ​សូម​កោតរ​សើរ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​យកចិត្តទុកដាក់​មានការ​ប្រុង​ប្រយ័ត្ន​​ខ្ពស់​ចំពោះ​សុខភាព​អនាម័យ​ផ្ទាល់​ខ្លូ​ន ជា​ពិសេស​ក្នុង​ការ​ទប់ស្កាត់ ជំងឺឆ្លង​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​ផ្សេង​ៗ​ទៀត​»​។

ដើម្បី​គោរព​ច្បាប់​ចរាចរណ៍​សម្តេច​បាន​បន្ត​ថា ទន្ទឹម​នឹង​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្ត​ទុកដាក់​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត​ដែរ គឺ​ត្រូវ​ពាក់មួក​សុវត្ថិភាព និង​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព ពេល​បើកបរ​គ្រប់ពេល​ជា​និច្ច​។ ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ​ច្រើន​ជាង​ជំងឺឆ្លង​ទៅ​ទៀត​។

សម្តេច​ក៏​សូម​ជូនពរ​បងប្អូន​មាន​សុខ​ភា​ល្អ និង​មាន​សុខ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​នៅ​ទូ​ទាំង​ប្រទេស​។

គួរ​រ​ឮ​កថា ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ខណៈ​ដែល​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើតឡើង និង​បណ្តាល​ឱ្យ​មនុស្ស​បាត់បង់​ជីវិត និង​របួស​ជា​រៀងរាល់ថ្ងៃ ជាង​នេះ​ខណៈ​ពេល​ដែរ​ប្រជាពលរដ្ឋ​កំពុង​តែ​ភ័យ​ព្រួយ​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ