ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាកា​រៈ​ព្រមាន​នៃ​ដុំ​សាច់​ក្នុង​ខួរក្បាល

4 ឆ្នាំ មុន

ឱកាស​នៃ​ការ​កើត​ដុំ​សាច់​មហារីក​ក្នុង​ខួរក្បាល​មាន​មិន​ដល់ ១​ផា​គរ​យ​ផង​។ ជា​ធម្មតា អាកា​រៈ​ដូច​ជា ឈឺក្បាល ឬ​វង្វេងវង្វាន់​គ្រាន់តែ​ជា​របៀប​ដែល​រាង​កាយ​ប្រាប់​អ្នក​ឲ្យ​ញ៉ាំ​ទឹក​ច្រើន ឬ​គេង​ច្រើន​ទេ​។ ប៉ុន្តែ​អ្វី​ដែល​កម្រ​នោះ វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​ធំ​ជាង​នេះ​។ ជា​អកុសល…

ឱកាស​នៃ​ការ​កើត​ដុំ​សាច់​មហារីក​ក្នុង​ខួរក្បាល​មាន​មិន​ដល់ ១​ផា​គរ​យ​ផង​។ ជា​ធម្មតា អាកា​រៈ​ដូច​ជា ឈឺក្បាល ឬ​វង្វេងវង្វាន់​គ្រាន់តែ​ជា​របៀប​ដែល​រាង​កាយ​ប្រាប់​អ្នក​ឲ្យ​ញ៉ាំ​ទឹក​ច្រើន ឬ​គេង​ច្រើន​ទេ​។ ប៉ុន្តែ​អ្វី​ដែល​កម្រ​នោះ វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​ធំ​ជាង​នេះ​។

ជា​អកុសល អាកា​រៈ​ព្រមាន​នៃ​ដុំ​សាច់​មហារីក​ក្នុង​ខួរក្បាល​អាច​មានការ​ប្រែប្រួល​ច្រើន​។ វា​មិន​មាន​អាកា​រៈ​ច្បាស់លាស់​បញ្ជាក់​ថា ជា​ដុំ​សាច់​ក្នុង​ខួរក្បាល​ឡើយ​។ ដុំ​សាច់​ក្នុង​ខួរក្បាល​អាច​មាន​ជាម​យ​យ​នឹង​អាកា​រៈ​ខុស​ៗ​គ្នា អាស្រ័យ​ទៅ​តាម​កន្លែង​ដែល​វា​តាំងនៅ​។

អាកា​រៈ​ដែល​ត្រូវ​ស្វែង​យល់ ៖

ជាមួយនឹង​ដុំ​សាច់​មហារីក​ក្នុង​ខួរក្បាល​ច្រើន​ជាង ១២០​ប្រភេទ អាកា​រៈ​របស់​វា​ក៏​មាន​ច្រើន​ណាស់​ដែរ​។ ប៉ុន្តែ​របៀប​ដែល​រាង​កាយ​ប្រាប់​ឲ្យ​អ្នកដឹង​គឺ​អាស្រ័យ​ទៅ​តាម​៖

១-កន្លែង​ដែល​ដុំ​សាច់​កើត
២- ផ្នែក​នៃ​រាង​កាយ​ដែល​ប៉ះពាល់ ឬ​កន្លែង​ដែល​រាង​កាយ​បញ្ជា
៣- ទំហំ​ដុំ​សាច់​នោះ​។

ប៉ុន្តែ​ដើម្បី​ដឹង​ថា​ពេល​ណា​អាកា​រៈ​នោះ​ជា​បញ្ហា អ្នក​ត្រូវ​តែ​ដឹង​អំពី​រាង​កាយ​ខ្លួនឯង​ដែរ​។ ការ​ប្រែប្រួល​សុខភាព​អាច​ជា​អាកា​រៈ​មួយ​ដែរ​។ បើសិនជា​អ្នក​ធ្លាប់​មាន​អាកា​រៈ​មួយ ឬ​ច្រើន​ខាងក្រោម​នេះ ចូរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​វិនិច្ឆ័យ ​៖

១-ប្រកាច់​៖ ដុំ​សាច់​មហារីក​អាច​ធ្វើ​ឲ្យ​សរសៃប្រសាទ​របស់​ខួរក្បាល​ក្តៅ​ខ្លាំង រហូត​ដល់​ប្រកាច់​បាន

២-ការ​ប្រែប្រួល​ផ្លូវចិត្ត​៖ ប្រហែលជា​អ្នកមាន​ភាព​វង្វេងវង្វាន់​ច្រើន ឬ​មាន​បញ្ហា​ច្រើន​ក្នុង​ការ​ស្វែង​យល់ ឬ​គិត​លេខ​លុយ​ត្រូវ​បង់​ពេល​ចូល​ហាង​ញ៉ាំ​អាហារ​។

៣-ការ​ប្រែប្រួល​បុគ្គលិកលក្ខណៈ ឬ​អាកប្បកិរិយា​៖ ដុំ​សាច់​ក្នុង​ខួរក្បាល​ត្រង់​ថ្ងាស់​អាច​ធ្វើ​ឲ្យ​សប្បាយចិត្ត មនុស្ស​ដែល​ធ្លាប់តែ​ស្ងាត់ស្ងៀម​ប្រែ​ទៅ​ជា​និយាយ​ច្រើន​។ ពួក​គេ​ក៏​អាច​បាត់បង់​លទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​ទាំងនេះ​ដែរ​។

៤-បាត់បង់​តុល្យភាព​រាង​កាយ​៖ ដុំ​សាច់​ក្នុង​ខួរក្បាល​ប្រហែលជា​នាំ​ឲ្យ​អ្នករក្សា​លំនឹង​រាង​កាយ​បាន​មិន​បាន​ល្អ​ឡើយ​។

៥-បញ្ហា​មើលឃើញ​៖ ដុំ​សាច់​ក្នុង​ខួរក្បាល​ដែល​គ្រប់គ្រង​ភាព​ឃើញច្បាស់​របស់​ភ្នែក​ប្រហែលជា​ប៉ះពាល់​ដល់​គំហើញ​របស់​ភ្នែក​។ ភ្នែក​ដែល​មើលឃើញ​ព្រឹល ឃើញ​ពី​ៗ ឬ​មិន​អាច​មើលឃើញ​អាច​ជា​សញ្ញា​មួយ​នៃ​ដុំ​សាច់​ក្នុង​ខួរក្បាល​បាន​។

៦-ខ្សោយ​ដៃជើង​៖ ការ​បាត់បង់​ភាពរឹងមាំ ឬ​មាន​ភាព​ខ្សោយ​នៅ​ដៃ ឬ​ជើង​ប្រហែលជា​អាកា​រៈ​មួយ​នៃ​ដុំ​សាច់​ខួរក្បាល​ហើយ​។

៧-ការ​ឈឺក្បាល​៖ ប៉ុន្តែ​ការ​ឈឺ​គ្បា​ល​មិនមែន​សុទ្ធតែ​បណ្តាល​មក​ពី​ដុំ​សាច់​មហារីក​ក្នុង​ខួរក្បាល​ទាំងអស់​ឡើយ​។ ដុំ​សាច់​ខួរក្បាល​ច្រើន​តែ​ធ្វើ​ឲ្យ​ឈឺ​គ្បា​ល​ជាប់​ច្រើន​ជាង​ពីរ​បី​ថ្ងៃ ជាមួយ​គ្នា​នឹង​ការ​ចង្អោ ឬ​ក្អួត​នៅ​ពេល​ព្រឹក​។

អាកា​រៈ​នៃ​ការ​រីក​រាលដាល​នៃ​ដុំ​សាច់​មហារីក​ខួរក្បាល​ទៅ​កន្លែង​ផ្សេង ៖

អ្វី​ដែល​ជា​រឿង​ភ្ញាក់ផ្អើល ហើយ​ពិត​ទៀត​នោះ​គឺថា ដុំ​សាច់​មហារីក​ខួរក្បាល​ភាគច្រើន​មិន​ចាប់​ផ្តើម​នៅ​ក្នុង​ខួរក្បាល​ឡើយ​។ និយាយ​ទៅ​គឺ​វា​កើត​ចេញពី​កន្លែង​ផ្សេង ដែល​រាលដាល​ទៅ​ខួរ​ក្បាល​ទៅ​វិញ​ទេ ដោយ​ភាគច្រើន​ចេញពី​សួត សុដន់ ស្បែក តម្រងនោម ឬ​ពោះវៀនធំ​។ មនុស្ស​ម្នាក់​ដែល​មាន​ប្រវត្តិ​មាន​ជំងឺមហារីក​ទា​មង​នេះ ហើយ​ចេញ​អាកា​រៈ​សរសៃប្រសាទ គួរតែ​ឲ្យ​គ្រូ​ពេទ្យ​វាយតម្លៃ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ