ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល សម្ភោ​ធ​ផ្លូវ​លេខ​៥៥ និង​ផ្លូវ​លេខ​១០ ចំណាយ​ថវិកា​សាង​សង់​សរុប ១៣២.៨០ លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ផ្លូវជាតិ​លេខ​៥៥ បើក​ការដ្ឋាន​សាង​សង់​ផ្លូវជាតិ​១០ នៅ​ខេត្តពោធិ៍សាត់ ដោយ​ផ្លូវ​នេះ​ចំណាយ​ថវិកា​សាងសង់​សរុប ១៣២.៨០…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ផ្លូវជាតិ​លេខ​៥៥ បើក​ការដ្ឋាន​សាង​សង់​ផ្លូវជាតិ​១០ នៅ​ខេត្តពោធិ៍សាត់ ដោយ​ផ្លូវ​នេះ​ចំណាយ​ថវិកា​សាងសង់​សរុប ១៣២.៨០ លាន​ដុល្លារ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋា​ភិបាល​។

នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ ២០២០ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោ​ល វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៥ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ក្នុង​ទីរួមខេត្ត​ពោធិ៍​សាត់ ឆ្ពោះទៅ​កាន់​ព្រំដែន​ថ្មដា ជាប់​ជាមួយ​ខេត្ត​ត្រា​ត ប្រទេស​ថៃ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​១០ ត​ភ្ជាប់​ពី​សំឡូត ទៅ​ខេត្តកោះកុង​។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ បាន​ឲ្យ​ដឹង​ថា ផ្លូវជាតិ​លេខ​៥៥ មាន​ប្រវែង​សរុប ១៨២.១៦​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ពោធិ៍សាត់ ឆ្លងកាត់​ស្រុក​វាល​វែង ទៅ​ដល់​ថ្មដា​ព្រំដែន​កម្ពុជា​-​ថៃ​។ ផ្លូវ​នេះ ចំណាយ​ថវិកា​សាងសង់​សរុប ១៣២.៨០ លាន​ដុល្លារ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋា​ភិបាល​ចិន រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នានា និង​ការ​បោសសម្អាត​គ្រាប់​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​។

ទន្ទឹម​នឹង​ការ​ដាក់​ឱ្យ​ដំណើរការ​ផ្លូវជាតិ​លេខ​៥៥ ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន និង លោក វ៉ាង វិ​ន​ធៀន នឹង​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​មួយ​ខ្សែ​ថ្មី​ទៀត គឺ​ផ្លូវជាតិ​លេខ​១០ ដែល​ត​ភ្ជាប់​ពី​សំឡូត ខេត្តបាត់ដំបង ឆ្លង​វាល​វែង អូរ​សោម ខេត្តពោធិ៍សាត់ រហូត​ដល់​ខេត្តកោះកុង ដែល​មាន​ប្រវែង​សរុប ១៩៨.៧១​គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ១៨៨.៣៨​លាន​ដុល្លារ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ