យើងគួរគិតឡើងវិញលើការងារដែលរួមមានសកម្មភាពស្ម័គ្រចិត្តនិងការងារផ្សេងទៀតដែលមានប្រយោជន៍ដល់សង្គម
ផ្អែកលើអ្នកសេដ្ឋកិច្ច MIT អេនឌ្រូ ម៉ាកហ្វី(Andrew McAfee) យើងគួរតែរំពឹងថា ការងារភាគច្រើនអាចត្រូវបានជំនួសដោយសេវាកម្មស្វ័យប្រវត្តិនៅត្រង់កន្លែងណាមួយនាពេលអនាគត។
ការងារដែលអាចបន្តមានគឺមានតែការងារទំនាក់ទំនងមនុស្សដូចជាសុខភាពផ្លូវចិត្តនិងការងារសង្គម។
វានាំយើងទៅកាន់ការផ្លាស់ប្តូរទីមួយដែលយើងត្រូវធ្វើដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចថ្មីដែលយើងត្រូវគិតឡើងវិញនិងពង្រីកនិយមន័យនៃការងារដែលសមនឹងទទួលប្រាក់ឈ្នួលនិងប្រយោជន៍ដូចជាធានារ៉ាប់រងនិងប្រាក់ចូលនិវត្ត។
ឥឡូវនេះ មនុស្សធ្វើការងារច្រើនដែលផ្តល់ផលប្រយោជន៍ដល់សង្គមដោយមិន បានប្រាក់ខែរួមមានការងារស្ម័គ្រចិត្ត ការងារអប់រំ ការចិញ្ចឹមកូន និងសកម្មភាព សហគមន៍ផ្សេងៗ។ តែវាជាពេលដែលយើងចាប់ផ្តើមពិចារណាតម្លៃលុយនៃការងារទាំងនេះ។
នៅក្នុងសៀវភៅ របស់អេវ៉ត បែលឡាមី (EdWard Bellamy) Looking Backward 1888 តួអង្គម្នាក់ក្នុងសាច់រឿង ដែលគេងលក់នៅឆ្នាំ១៨៨៧ហើយ ភ្ញាក់នៅក្នុង ឆ្នាំ២០០០រកឃើញថាមនុស្សមិនត្រូវបានឃំុខ្លួនដោយការងារបស់ពួកគេទៀតទេ។ ជាមួយនឹងបច្ចេកវិទ្យាធ្វើឲ្យពិភពលោកដើរទៅមុខ មនុស្សចំនាយពេលរៀនជំនាញថ្មីៗ បង្រៀនអ្នកដទៃនិងដើរតាមអ្វីដែលខ្លួនចាប់អារម្មណ៍។ ជាអ្វីដែលការប្រឌិតបែបវិទ្យាសាស្ត្រមើលទៅដូចនាពេលអនាគត។
ចក្រភពអង់គ្លេសបានបោះជំហានទៅក្នុងទិសដៅនេះ រដ្ឋាភិបាលបានពិចារណា លើការងា រ ស្ម័គ្រចិត្តយ៉ាងហោចណាស់ ត្រូវបានហៅថា ស្វែងរកការងារ វាជួយមនុស្សឲ្យសមបាន នូវធានារ៉ាប់រងសង្គមទោះបីជាពួកគេគ្មានការងារ។ ហេតុអ្វីបានជាមិនធ្វើឲ្យការងារ ដែលយើងហៅថាជាការងារស្ម័គ្រចិត្តទទួលបានប្រាក់ខែទៅ?
សិល្បៈជាអ្វីដែលផ្តល់ប្រយោជន៍ដល់សង្គម អ្នកសេដ្ឋកិច្ច ហាវ៉ត ឡរេន ខាត (Lawrence Katz) ជឿថាសេដ្ឋកិច្ចថ្មីនឹងមាននូវប្រភេទសម្រាប់អ្នកដែលស្វែងរក ន័យនៃជិវិត តាមរយៈការបង្ហាញខ្លួនឯង។
អត្ថន័យនេះគឺនៅត្រង់ចំនុចកណ្តាលនៃក្តីបារម្ភពីការអត់ការងារធ្វើ។ យូរមកហើយដែល មនុស្សជាច្រើនដាក់ចំនុចកណ្តាលគោលបំនង អត្តសញ្ញាណនិងអត្ថន័យជិវិតជុំវិញ ការងារហើយការដែលគ្មានការងារជាក្តីបារម្ភ។ តែវាមិនតែងតែដូច្នេះទេ។ ការពិតនៅក្នុងប្រវត្តិរបស់មនុស្ស អត្តសញ្ញាណគឺផ្អែកលើគ្រួសារ សហគមន៍ សាសនានិងជាតិសាសន៍ វាជាអ្វីដែលយើងវិលត្រលប់ទៅវិញនៅក្នុងសេដ្ឋកិច្ចថ្មី។ (នៅមានភាគបន្ត)
ចែករំលែកព័តមាននេះ