ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក៣ រូបរបស់បុរសកើតកូវីដ ៩ ត្រូវបានដាក់ដោយឡែកហើយ

4 ឆ្នាំ មុន

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា បុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំដែលឆ្លងវីរុសកូវីដ១៩ បច្ចុប្បន្នមិនមែនបញ្ហាសុខភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ បុរសរូបនេះ ជាអ្នកគ្រប់គ្រងទូទៅ (general…

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា បុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំដែលឆ្លងវីរុសកូវីដ១៩ បច្ចុប្បន្នមិនមែនបញ្ហាសុខភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ បុរសរូបនេះ ជាអ្នកគ្រប់គ្រងទូទៅ (general manager) នៅក្នុងក្រុមហ៊ុននិងធ្វើការក្នុងការិយាល័យតែមួយជាមួយបុរសជនជាតិជប៉ុន ។

ក្នុងនោះផងដែរ មនុស្ស ៣ នាក់ដែលជាសមាជិកគ្រួសាររបស់បុរសម្នាក់ដែលឆ្លងកូវីដ ១៩ ក្នុុងនោះមាន ប្រពន្ធ,ប្អូន និងប្អូនថ្លៃ ត្រូវបានធ្វើតេស្ត ហើយកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក តែមិនមានរោគសញ្ញាអ្វីឡើយទេ ។ លោក ម៉ម ប៊ុនហេង បញ្ជាក់ថាការព្យាបាលមិនគិតថ្លៃទេសម្រាប់អ្នកកើតកូវីដ ១៩ ។