ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ឌី​ជី​ថ​ល​និង​ផល​ប៉ះពាល់​អនាគត​ការងារ​ក្នុង​ពិភពលោក

4 ឆ្នាំ មុន

អីុន​ធើ​ណេ​ត​នឹង​ផ្តាស់​ប្តូរ​វិស័យ​ទាំងមូល​រួម​មានការ​ថែទាំ​សុខភាព​និង​ការងារ​សាធារណៈគ្រឿង​សំខាន់​មួយ​នៅ​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​គឺ អុីន​ធើ​ណិ​ត (IoT Internet of Things)ល្បឿន​នៃ​សេវា​អុី​​ន​ធើ​ណេ​ត​លឿន ៥G IoT​គឺ​ពេល​ដែល​ប្រព័ន្ធ​ទាំងមូល​នៃ​របស់​ក្នុងផ្ទះ ទាំងអស់​អាច​ភ្ជាប់​និង​អាច​គ្រប់គ្រង​និង​កែតម្រូវ​បាន​គ្រប់ពេល​។ ឧទាហរណ៍​នាឡិកា​វៃឆ្លាត​ដែល​អាច​ប្រើ​តាមដាន​សញ្ញា​ជិ​វិត​ដូច​ជា​ការ​តាមដាន​របស់​គ្រូពេទ្យ​ដែល​វា​នឹង​ណែនាំ​យើង​ម្តង​ៗ​ឲ្យ​កាត់​បន្ថយ​ស្ករ​រឺ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។…

អីុន​ធើ​ណេ​ត​នឹង​ផ្តាស់​ប្តូរ​វិស័យ​ទាំងមូល​រួម​មានការ​ថែទាំ​សុខភាព​និង​ការងារ​សាធារណៈ
គ្រឿង​សំខាន់​មួយ​នៅ​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​គឺ អុីន​ធើ​ណិ​ត (IoT Internet of Things)
ល្បឿន​នៃ​សេវា​អុី​​ន​ធើ​ណេ​ត​លឿន ៥G IoT​គឺ​ពេល​ដែល​ប្រព័ន្ធ​ទាំងមូល​នៃ​របស់​ក្នុងផ្ទះ ទាំងអស់​អាច​ភ្ជាប់​និង​អាច​គ្រប់គ្រង​និង​កែតម្រូវ​បាន​គ្រប់ពេល​។

ឧទាហរណ៍​នាឡិកា​វៃឆ្លាត​ដែល​អាច​ប្រើ​តាមដាន​សញ្ញា​ជិ​វិត​ដូច​ជា​ការ​តាមដាន​របស់​គ្រូពេទ្យ​ដែល​វា​នឹង​ណែនាំ​យើង​ម្តង​ៗ​ឲ្យ​កាត់​បន្ថយ​ស្ករ​រឺ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។

ការ​ពិត ការ​ថែទាំ​សុខភាព​ជា​វិស័យ​ដែល​ត្រូវ​រង​ឥ​ទ្ទិ​ពល​របស់ IoT​ច្រើន​ជាងគេ ការ​ប្រើ​វា​ជា​អ្នកដឹង​សញ្ញា​និង​តាមដាន​។ ទិន្នន័យ​សុខភាព​របស់​អ្នក​នឹង​រំពឹង​ថា​អាច​បញ្ជូន​ទៅ​កាន់​អ្នកជំនាញ​វិ​ជ្ជ​សាស្ត្រ​តាម Cloud ជាមួយនឹង​ការ​កើនឡើង​ចំនួន​នៃ​ឧបករណ៍​តាមដាន​តាម​ខ្លួន អ្នកជំងឺ​នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល រឺ​កន្លែង​ដែល​ពិបាកទៅ​ដល់​នឹង​បាន​ប្រយោជន៍​ច្រើន​ពី​វា​។

នៅ តៃប៉ិ តៃវ៉ាន់ ប្រព័ន្ធ​សេវាកម្ម​សុខភាព Citizen Telecare Service System តាមដាន​មនុស្ស​ចាស់​នៅផ្ទះ​ដោយ​ប្រើ​អុី​​ន​ធើ​ណេ​ត​មិន​គិតថ្លៃ​របស់​ទីក្រុង​។ កម្មវិធី​បាន​បង្ហាញ​នូវ​លទ្ធផល​ល្អ​ក្នុង​ការ​ដឹង​លឿន​នូវ​សញ្ញា​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​តាម​រយៈ​ការ​តាមដាន​ចង្វាក់បេះដូង​រក​មើល​នូវ​បញ្ហា​ចង្វាក់បេះដូង​។

ហេដ្ឋារចនាសម្ព័ន្ធ​អភិវឌ្ឍន៍​ពី IoT​។
នៅ​ទីក្រុង​របស់​អា​មេ​រិ​ក ការ​ប្រើប្រាស់​ទឹក​ជាង​៣០%​ចំនាយ​លើ​ទុយោ​បែក ហើយ​5G sensors​អាច​ដឹង​ពី​ចំនុច​ដែល​លេច​នោះ​ភ្លាម​ៗ​។ ការ​ប្រើ​នូវ Water sensor​វា​មាន​តម្លៃ​នៅ​ក្នុង​តំបន់​ដែល​ស្ងួត​ដូច​ជា កាលី​ហ្វ​័រ​ញ៉ា​ដែល​ពួក​គេ​ប្រើ​វា​នៅ​តាម​ផ្ទះ​នាំ​ឲ្យ​កាត់​បន្ថយ​ការ​ប្រើ​ទឹក ១៥​ទៅ​២០%​។

តំបន់​ខ្លះ​ប្រើ​នូវ ទីក្រុង​ឆ្លាត​ដែល​មានការ​គ្រប់គ្រង​លើ​គ្រប់យ៉ាង​តាំងពី​ការ​ប្រមូល​សំរាម ការ​ដឹក​ជញ្ជូន ភ្លើង​ចរាចរណ៍ ការ​គ្រប់គ្រង​ថាមពល និង​សុវត្ថិភាព​សាធារណៈ​។

៧៥​ក្រុង​នៅ​សហរដ្ឋអាមេរិក​ក៏​កំពុង​ប្រើ​sensor​ដែល​ហៅ​ថា Shot Spotter ដែល​ស្គាល់​សម្លេង​កាំភ្លើង​និង​បញ្ជូន​សញ្ញា​លឿន​ទៅ​កាន់​ប៉ូ​លី​ស​សម្រាប់​ការ​ឆ្លើយ​តប​បាន​ឆាប់រហ័ស​។

អ្នក​មិន​ចង់​រង់ចាំ​នៅ​កន្លែង​ភ្លើង​ចរាចរណ៍​ដែល​មិនសូវ​មាន​បញ្ហា​ចរាចរណ៍?

ជាមួយនឹង​ភ្លើង​សញ្ញា​ចរាចរណ៍​ឆ្លាត​វៃ ទីក្រុង​នឹង​មិន​ពិបាក​ទប់ទល់​នឹង​ភ្លើង​ចរាចរ ណ៍ ដែល​មាន​ទម្រង់​តែ​មួយ​មិន​ថា​មាន​ឡាន​ប៉ុន្មាន​លើ​ផ្លូវ​ក៏​ដោយ​ទៀត​ទេ​។ ហើយ​ប្រយោជន៍ លើស​ពី​ការ​កាត់​បន្ថយ​ស្ទះចរាចរណ៍​។ តាម​រយៈ​ការ​កែសម្រួល​ភ្លើង​ចរាចរណ៍​បន្ថយ​នូវ ការ​បំពុលបរិស្ថាន​និង​មនុស្ស​ទៅ​កាន់​ទិស​ដៅ​បាន​ឆាប់រហ័ស​។ (នៅមានភាគបន្ត​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ