ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​៤យ៉ាង​ក្នុង​ការ​រក​លុយ​ឱ្យ​បាន​លឿន

4 ឆ្នាំ មុន

តើ​អ្នក​កំពុង​តែ​ត្រូវការ​លុយ​បន្ទាប់​ដើម្បី​ធ្វើ​អ្វីមួយ​តែ​វា​មិន​ទាន់​ដល់​ពេល​បើក​ប្រាក់ខែ​មែន​ទេ? ខាងក្រោម​នេះ គឺជា​វិធី​រក​លុយ​ងាយ​ៗ​ដែល​អ្នក​អាច​ធ្វើ​នៅ​ពេលទំនេរ​បាន ។ គួរ​បញ្ជាក់​ថា​វា​មិន​មាន​ន័យ​ថា​អ្នក​អាច​ក្លាយជា​អ្នកមាន​ដោយ​ធ្វើការ​ទាំងនេះ​ទេ តែ​វា​អាច​ជា​វិធី​ជួយ​ដោះ​ទាល់​ក្នុង​មួយ​គ្រា​បាន ហើយ​វា​ក៏​អាច​ក្លាយជា​ប្រភព​ចំណូល​ល្អ​មួយ​នៅ​ថ្ងៃ​អនាគត​ដែរ​ប្រសិនបើ​អ្នក​វិនិយោគ​ពេលវេលា និង​កម្លាំង​បាន​គ្រប់គ្រាន់ ។ ១-លក់​របស់​ចាស់​ៗ…

តើ​អ្នក​កំពុង​តែ​ត្រូវការ​លុយ​បន្ទាប់​ដើម្បី​ធ្វើ​អ្វីមួយ​តែ​វា​មិន​ទាន់​ដល់​ពេល​បើក​ប្រាក់ខែ​មែន​ទេ? ខាងក្រោម​នេះ គឺជា​វិធី​រក​លុយ​ងាយ​ៗ​ដែល​អ្នក​អាច​ធ្វើ​នៅ​ពេលទំនេរ​បាន ។ គួរ​បញ្ជាក់​ថា​វា​មិន​មាន​ន័យ​ថា​អ្នក​អាច​ក្លាយជា​អ្នកមាន​ដោយ​ធ្វើការ​ទាំងនេះ​ទេ តែ​វា​អាច​ជា​វិធី​ជួយ​ដោះ​ទាល់​ក្នុង​មួយ​គ្រា​បាន ហើយ​វា​ក៏​អាច​ក្លាយជា​ប្រភព​ចំណូល​ល្អ​មួយ​នៅ​ថ្ងៃ​អនាគត​ដែរ​ប្រសិនបើ​អ្នក​វិនិយោគ​ពេលវេលា និង​កម្លាំង​បាន​គ្រប់គ្រាន់ ។

១-លក់​របស់​ចាស់​ៗ
លក់​របស់​ប្រើប្រាស់​របស់​អ្នកជា​វិធី​ងាយ​ជាងគេ​ដែល​អ្នក​អាច​រក​លុយ​បាន​លឿន​មិន​ថា​ជា​សៀវភៅ​ចាស់​ៗ ឬ​គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច​ចាស់​ៗ​ដូច​ជា​ស្មា​ត​ហ្វូ​ន​ទេ ។ ជាមួយនឹង​ប្រព័ន្ធ​សង្គម អ្នក​អាច​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក​អតិថិជន​ដោយ​គ្រាន់តែ​បង្ហោះ​សួរ​ថា​មាន​អ្នក​ចាប់អារម្មណ៍ ឬទេ?

២-លក់​ពេលវេលា និង​ជំនាញ​របស់​អ្នក
បើ​អ្នកមាន​ជំនាញ​ពិតប្រាកដ​ដូច​ជា​ជំនាញ​ផ្នែក​ភាសា​ណាមួយ ឬ​ជំនាញ​ថតរូប Design បកប្រែ ឬ​ការ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​សង្គម​ជាដើម អ្នក​អាច​យក​វា​មក​រក​លុយ​ឲ្យ​អ្នក​បន្ថែម​បាន ។ ដូច​គ្នា​ជាមួយនឹង​ជម្រើស​ខាងលើ​ដែរ អ្នក​អាច​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​សង្គម​របស់​ខ្លួន​ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​ប្រវត្តិរូប ឬ​ការងារ​មុន​ៗ​ដែល​អាច​បញ្ជាក់​ពី​សមត្ថភាព​របស់​អ្នក​ជាដើម ។

៣-ធ្វើ​ជា​អ្នក​ដឹក​ជញ្ជូន
បច្ចុប្បន្ន​ក្នុង​ប្រទេស​កម្ពុជា​នេះ មាន​មនុស្ស​ជា​ច្រើន​ដែល​ប្រើប្រាស់​សេវាកម្ម​ដឹក​ជញ្ជូន​មិន​ថា​សម្រាប់​ទំនិញ​ទូទៅ ឬ​សម្រាប់​អាហារ​ទទួលទាន​ជា​រៀងរាល់ថ្ងៃ​ទេ ។ ដោយហេតុ​ដូចនេះ បើ​អ្នក​ស្គាល់​ទីតាំង​ជា​ច្រើន​ក្នុង​ទីក្រុង​បាន​ច្បាស់ និង​មាន​ពេល​នៅ​ទំនេរ វា​អាច​ជា​ការងារ​ក្រៅ​ម៉ោង​ដែល​មាន​ជម្រើស​ល្អ​សម្រាប់​អ្នក ។

៤-ជួល​ដី ឬ​ផ្ទះ
សម្រាប់​មនុស្ស​ដែល​មាន​ដី​ឬ​ផ្ទះ​សម្រាប់ អ្នក​អាច​ពិចារណា​ជួល​ផ្ទះ​ឲ្យ​ទៅ​អ្នក​ដទៃ​ដើម្បី​ទទួល​បាន​ប្រាក់​ជួល​ប្រចាំខែ​បាន ។ បើ​អ្នក​មិន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ជួល​រយៈពេល​វែង​ទេ​នោះ អ្នក​អាច​ជួល​រយៈពេល​ខ្លី​ឲ្យ​ទៅ​ជនបរទេស​ដោយ​ប្រើប្រាស់​កម្មវិធី Airbnb ជាដើម ៕ យោងតាម​ប្រភពពី entrepreneur (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ