ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​កូ​រ៉ូ​ណា​អាច​ប៉ះពាល់​កំណើន​សេដ្ឋកិច្ចជាតិ​ថយ​ពី​ប្រមាណ​៧%​មក​ត្រឹម​៦.១%​ក្នុង​ឆ្នាំ​២០២០

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក មាស សេន​សាន អ្នកនាំពាក្យ និង​ជា​អគ្គលេខាធិការដ្ឋាន​នៃ​អគ្គនាយក​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្លែង​ថា ក្នុង​ឆ្នាំ​២០២០​នេះ មានការ​ប៉ះពាល់​មួយ​ចំនួន​ដោយ​មានការ​ថមថយ​ពី​កំណើន​ជាង…

រាជធានី​ភ្នំពេញ ៖ លោក មាស សេន​សាន អ្នកនាំពាក្យ និង​ជា​អគ្គលេខាធិការដ្ឋាន​នៃ​អគ្គនាយក​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្លែង​ថា ក្នុង​ឆ្នាំ​២០២០​នេះ មានការ​ប៉ះពាល់​មួយ​ចំនួន​ដោយ​មានការ​ថមថយ​ពី​កំណើន​ជាង ៧% មក​ត្រឹម​៦.១% ។

លោក មាស សេន​សាន​បន្ត​ថា ក្រសួង​សេដ្ឋកិច្ច​បាន​គិត​គួរ​រួច​ហើយពី​ផល​ប៉ះពាល់​ដូច​ជា កត្តា​ពាណិជ្ជកម្ម​និង​កត្តា​ផ្សេង​ៗ​ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​១៩ ជាស​កល​នេះ ។ ក្រសួង​កំពុង​ឃ្លាំមើល​ពី​រយៈពេល​អូស​បន្លាយ​ពី​ការ​គំរាមកំហែង​ពី​ការ​ផ្ទុះ​នៃ​មេរោគ​នេះ និង​វិស័យ​ណា​ដែល​ប៉ះពាល់​ជាងគេ ។

លោក មាស សេន​សាន ថ្លែង​ដូច​ខាងលើ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២០​នេះ នៅ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចំពោះ​ករណី​វីរុស​កូ​រ៉ូ​ណា ឬ​កូ​វី​ដ​១៩​នេះ ក្រសួង​សេដ្ឋកិច្ច​បន្ត​អនុវត្ត​ម៉ាក្រូសេដ្ឋកិច្ច ដោយ​ប្រុង​ប្រយ័ត្ន​តាម​រយៈ​យុទ្ធសាស្ត្រ​មីក្រូហិរញ្ញវត្ថុ​ដល់​ឆ្នាំ​២០២៥ ។ បន្ត​ពង្រឹង​ការ​គ្រប់គ្រង​ចំណូល និង​ចំណាយ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២៥ ព្រមទាំង​ប្រឆាំង​អំពើ​ពុក​រលួយ ។

ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​៧% ដែល​កម្ពុជា​សម្រេច​បាន​ចំណូល​មធ្យម​កម្រិត​ទាប ។ លោក​មាស សេន​សាន លើក​ឡើង​ទៀត​ថា ក្នុង​២០១៩ ចំណូល​របស់​មនុស្ស​ម្នាក់​ៗ​មាន​ប្រមាណ​១៦៧៩​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ ។ ក្នុង​នោះ​អត្រា​ភាព​ក្រីក្រ​បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម​ក្រោម​១០​ភាគរយ ។

លោក មាស សេន​សាន​បន្ត​ថា បើ​គិត​ពី​ការ​កៀងគរ​ចំណូល​ថវិកាជាតិ និង​គ្រប់គ្រង​ទ្រ​សម្បត្តិ​រដ្ឋ​គិត​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ ចំណូល​ថវិការដ្ឋ​កើនឡើង​ពីរ​ដង​ចំនួន​២​ពាន់​២​រយ​ហុកសិប​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​ប្រមាណ​៤​ពាន់​៥​រយ​៦៤​លាន​ដុល្លារ​អា​មេ​រិ​ក ។ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បាន​បញ្ជាក់​ថា ដោយ​បញ្ហា​កូ​វី​ដ​១៩​នេះ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលការណ៍​មិន​យកពន្ធ​ចំពោះ​ការ​ទិញ​បុរី ឬ​លំនៅ​ដ្ឋា​ន​ដែល​មាន​តម្លៃ​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក គឺ​អត្រាពន្ធ​សូន្យ និង​ជា​បន្ទុក​របស់​រដ្ឋ ។

លោក ផៃ ស៊ី​ផា​ន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថ្លែង​ថា សន្និសីទ​នេះ​មាន​គោលបំណង​បង្ហាញ​ជូន​សាធារណៈ​ឲ្យ​បាន​យល់​ច្បាស់​ពី​សកម្មភាព សមិទ្ធផល និង​ទិស​ដៅ​ការងារ​បន្ដ​របស់​ក្រសួង​សេដ្ឋកិច្ច ក្នុង​ទិស​ដៅ​ស្នួល​ជំរុញ​គោលនយោបាយ អភិបាលកិច្ច​ល្អ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ៕

កែសម្រួលដោយ