រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការគាំទ្របច្ចេកទេសពី BINCO ក្រុមការងារស្រាវជ្រាវ និងពង្រឹងការអនុវត្តច្បាប់មកពីមន្ទីរបរិស្ថានខេត្តក្រចេះ ខណ្ឌរដ្ឋបាលព្រៃឈើ អង្គការ WWF និងសមាជិកក្រុមល្បាតសហគមន៍បានទៅត្រួតពិនិត្យម៉ាស៊ីនថតស្វ័យប្រវត្តិ (camera trap) ដែលបានតំឡើងក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងបានបញ្ជាក់ពីភាពរស់រានមានជីវិតរបស់សត្វក្តាន់ ។ នេះបើយោងតាមការចុះផ្សាយរបស់អង្គការ WWF កម្ពុជា ។
ដោយសត្វក្តាន់ ជាប្រភេទសត្វដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងគ្រោះថ្នាក់ជាសកល ក្នុងបញ្ជីប្រហម IUCN ហើយត្រូវបានគេសន្មត់ថា បានផុតពូជពីប្រទេសកម្ពុជារហូតដល់ឆ្នាំ២០០៦ នៅពេលដែលសត្វក្តាន់ត្រូវបានគេរកឃើញឡើងវិញនៅក្នុងខេត្តក្រចេះ ។
កត្តាគម្រាមកំហែងចម្បងៗទៅលើការរស់រានរបស់សត្វក្តាន់រួមមាន ៖ ការបរបាញ់ ដើម្បីយកសាច់ ការបាត់បង់ទីជម្រកដោយសារការកាប់ឈើធ្វើធ្យូង និងការរុករានដីព្រៃដើម្បីធ្វើកសិកម្ម ៕
ចែករំលែកព័តមាននេះ