ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរទស្សន៍​ថៃ ​សរសេរ​លិខិតសុំ​ទោស​សាធា​រណជន​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ទូរទស្សន៍​ថៃ​បាន​សុំ​ទោស​ស្ថាប័ន​ពាក់ព័ន្ធ និង​មហាជន​កម្ពុជា​ជុំវិញ​កំហុស​ខុសឆ្គង​ប្រើប្រាស់​ព្រះ​ឆាយាល័ក្ខណ៍​របស់​សម្តេច​រាជបុត្រី ព្រះ​រៀម​នរោត្តម បុប្ផា​ទេវី ដោយ​ពុំ​មានការ​អនុញ្ញាត ។ លិខិត​សុំ​ទោស​នេះ​បន្ទាប់​ពី​មាន​ផ្ទុះ​ការ​រិះគន់ និង​ប្រតិកម្ម​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដូច​អ្នក​វប្បធម៌​ជុំវិញ​បញ្ហា​ដែល​កើត​មាន​ឡើង​ខាងលើ​នេះ ។…

រាជធានី​ភ្នំពេញ ៖​ទូរទស្សន៍​ថៃ​បាន​សុំ​ទោស​ស្ថាប័ន​ពាក់ព័ន្ធ និង​មហាជន​កម្ពុជា​ជុំវិញ​កំហុស​ខុសឆ្គង​ប្រើប្រាស់​ព្រះ​ឆាយាល័ក្ខណ៍​របស់​សម្តេច​រាជបុត្រី ព្រះ​រៀម​នរោត្តម បុប្ផា​ទេវី ដោយ​ពុំ​មានការ​អនុញ្ញាត ។

លិខិត​សុំ​ទោស​នេះ​បន្ទាប់​ពី​មាន​ផ្ទុះ​ការ​រិះគន់ និង​ប្រតិកម្ម​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដូច​អ្នក​វប្បធម៌​ជុំវិញ​បញ្ហា​ដែល​កើត​មាន​ឡើង​ខាងលើ​នេះ ។ ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្ប​ធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ប៉ុក បូ​រក្ស បាន​សរសេរ​ពាក់ព័ន្ធ​បញ្ហា​នេះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ក្នុង​នាម​នាយកដ្ឋាន​សិល្ប​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ជូន​ដល់​សាធារណជន​ទាំងអស់​ជ្រាប​ថា «​ក្រោយ​ពី​មាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ពី​ប្រជាពលរដ្ឋ​កម្ពុជា ពាក់ព័ន្ធ​នឹង​ភាពយន្ត​ភាគ​ទូរទស្សន៍​ថៃ ចំណងជើង រឿង​«​អ​សី​រ្ពិ​ស​» ដែល​បាន​ប្រើប្រាស់​ព្រះ​ឆាយាល័ក្ខណ៍​របស់​សម្តេច​រាជបុត្រី ព្រះ​រៀម​បុប្ផា​ទេវី ដោយ​ពុំ​មាន​រាជា​នុញ្ញាត ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ស្ថានទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​កម្ពុជា​ដើម្បី​ស្វែងរក​ការ​ស្រាយ​បំភ្លឺ​នានា​ជុំវិញ​បញ្ហា​នេះ ។ ករណី​នេះ ក្រុមហ៊ុន One31 Company Limited ដែល​ជា​ក្រុមហ៊ុន​ផលិតភាព​យន្ត​ភាគ​ទូរទស្សន៍​ខាងលើ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​មក​លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ដើម្បី​ពន្យល់ និង​ស្នើ​សុំ​អភ័យ​ទោស​ចំពោះ​កំហុសឆ្គង​ដោយ​អ​ចេតនា​នេះ ។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​នឹង​ផ្ញើ​លិខិត​មួយ​ច្បាប់​ថ្វាយ​សម្តេចព្រះ​មហាក្សត្រី​យា​នី នរោត្តម មុនិ​នាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ដើម្បី​បញ្ជាក់​ការ​ទទួលស្គាល់​ចំពោះ​កំហុសឆ្គង​ដោយ​អ​ចេតនា​នេះ និង​ស្នើ​សុំ​ការ​ព្រះ​រាជទាន​ទោស ពី​សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រមទាំង​ប្រជា​ពល​រដ្ឋ​កម្ពុ​ជា​ទូទៅ​ផង​ដែរ ។

សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប ។ ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ជា​ថ្មី​ម្តងទៀត​ជូន​ចំពោះ​សាធារណជន ពិសេស​យុវជន​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់ និង​រួមចំណែក​ថែរក្សា​ការពារ​សិល្បៈ វប្បធម៌​ជាតិ​យើង »​។

បើ​យោង​តាម​លិខិត​ដែល​ទូរទស្សន៍​ថៃ​បាន​ផ្ញើ​មក​ក្រសួង​វប្បធម៌​កម្ពុជា​បាន​បញ្ជាក់​ថា «​គណៈ​គ្រប់គ្រង​ដែល​ផលិត​រឿង​ពិតជា​មានការ​សោកស្តាយ​ចំពោះ​ការ​កំហុស​ដោយ​អ​ចេតនា​មួយ​នេះ។ យ៉ាង​ក្ដី​ក្រុម​ផលិត​ពិតជា​មិន​មាន​ចេតណា​ណាមួយ​មាក់ងាយ​ដល់​រាជវង្ស​ព្រះមហាក្សត្រ​កម្ពុជា​​នោះ​ឡើយ ។ ហេតុការណ៍​នេះ​ពិតជា​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​នូវ​ក្នុង​ពេល​ដែល​ធ្វើ​ឲ្យ​មានការ​ទោមនស្ស​និង​យល់​ច្រឡំ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ជាមួយនឹង​ការ​កែប្រែ​កំហុស​នេះ ស្ថានីយ​បាន​សម្រេច​កាត់​ប្លង់​នោះ​ចោល​ទាំងស្រុង​ពី​ក្នុង​ផ្ទៃរឿង​រួច​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ