ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តី​តែ​​​៤​ម៉ាត់នេះ​ប៉ុណ្ណោះ ប៉ុន្តែ​​​អាច​បំផ្លាញ​កូនរបស់​អ្នក​​យ៉ាង​ងាយ

4 ឆ្នាំ មុន

ការ​អប់រំ​ពិតជា​សំខាន់​ណាស់​សម្រាប់​កូន បើ​អ្នក​មិន​ប្រយ័ត្ន ហើយ​ប្រើ​របៀប​ខុស​ក្នុង​ការ​អប់រំ នោះ​វា​នឹង​អាច​បំផ្លាញ​កូន​បាន​យ៉ាង​ងាយ​បំផុត ដោយ​អ្នក​មិនដឹង​ខ្លួន​ឡើយ​។ តើ​មាន​របៀប​អប់រំ​ណាខ្លះ​ដែល​ខុស​នោះ? ១-«ចាំ​ម៉ាក់​បញ្ចុក​កូន​» ៖ នៅ​ពេល​ដែល​កូន​ញ៉ាំ​បាយ​ដោយ​ខ្លួនឯង ហើយ​អ្នក​បែរជា​និយាយ​ថា…

ការ​អប់រំ​ពិតជា​សំខាន់​ណាស់​សម្រាប់​កូន បើ​អ្នក​មិន​ប្រយ័ត្ន ហើយ​ប្រើ​របៀប​ខុស​ក្នុង​ការ​អប់រំ នោះ​វា​នឹង​អាច​បំផ្លាញ​កូន​បាន​យ៉ាង​ងាយ​បំផុត ដោយ​អ្នក​មិនដឹង​ខ្លួន​ឡើយ​។ តើ​មាន​របៀប​អប់រំ​ណាខ្លះ​ដែល​ខុស​នោះ?

១-«ចាំ​ម៉ាក់​បញ្ចុក​កូន​» ៖ នៅ​ពេល​ដែល​កូន​ញ៉ាំ​បាយ​ដោយ​ខ្លួនឯង ហើយ​អ្នក​បែរជា​និយាយ​ថា ចាំ​អ្នក​បញ្ចុក​គេ​វិញ ព្រោះ​គេ​មិន​ចេះ​ញ៉ាំ​ខ្លួនឯង​ឡើយ នេះ​ជា​ពាក្យ​ដែល​អាច​ធ្វើ​ឲ្យ​កូន​មិន​ចង់​បន្ត​បរិភោគ​ដោយ​ខ្លួនឯង នោះ​គេ​នឹង​ពឹងផ្អែក​លើ​អ្នក​ឲ្យ​បញ្ចុក​គេ​រហូត គ្មាន​ភាព​ឯករាជ្យ​ឡើយ​។

២-«​កុំ​លេង​ភក់ វា​កង្វក់​ណាស់​» ៖ នៅ​ពេល​ដែល​អ្នក​និយាយ​ពាក្យ​នេះ តើ​អ្នកដឹង​ទេ​ថា​អ្នក​កំពុង​តែ​បំផ្លាញ​ការ​ចង់​ស្គាល់​របស់​ថ្មី​របស់​កូន ធ្វើ​ឲ្យ​កូន​បាត់បង់​នូវ​គំនិត​ច្នៃប្រឌិត និង​ស្រាវជ្រាវ​របស់​ដែល​ថ្មី ម្យ៉ាងទៀត​វា​នឹង​ធ្វើ​ឲ្យ​កូន​មានគំនិត​រើសអើង​ទៀត​ផង​។

៣-«​នៅ​ពេល​ដែល​កូន​ទៅ​រៀន មិន​ចេះ​មិន​ត្រូវ​និយាយ​ឡើយ​» ៖ នៅ​ពេល​ដែល​អ្នក​និយាយ​ពាក្យ​នេះ​ដាក់​កូន តើ​អ្នកដឹង​ទេ​ថា​អ្នក​កំពុង​តែ​បំផ្លាញ​អនាគត​របស់​កូន ព្រោះ​គេ​នឹង​មិន​ហ៊ាន​និយាយ ឬ​បញ្ចេញ​យ​លប​ល់​អ្វី​ឡើយ​នៅ​ពេល​ដែល​គេ​នៅ​ក្នុង​ថ្នាក់ ព្រោះ​គេ​ខ្លាច​គ្រូ និង​មិត្ត​រួម​ថ្នាក់​របស់​គេ​សើច នោះ​កូន​នឹង​មិន​អាច​រៀន​បាន​ពូកែ​ឡើយ​។

៤-«​កូន​មិន​ចាំបាច់​ធ្វើ​អី​ទេ ចាំតែ​រៀន​ទៅ​បាន​ហើយ​» ៖ នៅ​ពេល​ដែល​កូន​ចង់​ជួយ​ធ្វើ​ការងារ​ផ្ទះ ហើយ​អ្នក​បែរជា​ឃាត់​មិន​ឲ្យ​គេ​ធ្វើ នោះ​កូន​នឹង​បាត់បង់​ឱកាស​ក្នុង​ការ​រៀន​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​គេ​ក្លាយជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ម្នាក់ ហើយ​គេ​នឹង​អាច​ក្លាយជា​មនុស្ស​ដែល​ចាំតែ​ពឹង​លើ​អ្នក​ដទៃ​ជា​និច្ច​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ