រួម​គ្នា​ទប់ស្កាត់​កុំឱ្យ​មានការ​បំពុល​ដោយ​ប្លា​ស្ទិ​ក


​យើង​មាន​បឹង​ទន្លេសាប​ដែល​មាន​ទេសភាព​ស្អាត សម្បូណ៌​ដោយ​ជីវៈចម្រុះ​ជា​ពិសេស​មច្ឆជាតិ​ជា​ច្រើន​ប្រភេទ មាន​ប្រព័ន្ធ​អេកូឡូស៊ី ដែល​ចាំបាច់​ត្រូវ​តែ​ទប់ស្កាត់​កុំឱ្យ​មានការ​បំពុល​ដោយ​ប្លា​ស្ទិ​ក រក្សា​គុណភាព​ទឹក​ឱ្យ​បាន​ល្អ សោភ័ណ​ភាព​ស្រស់​ស្អាត ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន ។

​យើង​ត្រូវ​អនុវត្ត​នូវ​ទិស​ស្លោក យើង​ស្អាត​សហគមន៍ យើង​ស្អាត ទន្លេសាប​ស្អាត ដោយ​គ្មាន​ប្លា​ស្ទិ​ក ។ ទន្លេសាប​ត្រូវ​បាន​បំពុល​ដោយ​ថង់​ប្លា​ស្ទិ​ក​ដែល​ទាំង​សហគមន៍​ដែល​រស់នៅ​លើ​បឹង​ទន្លេសាប​នេះ​ផង និង​ការ​ហូរ​នាំ​យក​ប្លា​ស្ទិ​ក​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បោះចោល​គ្មាន​សណ្តាប់ធ្នាប់​តាម​ព្រែក តាម​ស្ទឹង នានា​ចាក់​ចូល​មក​ក្នុង​បឹង​ទន្លេសាប ។

​ហេតុផល​ដែល​ថា ថង់​ប្លា​ស្ទិ​ក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​បំពុល​ដល់​បរិស្ថាន គឺ​វា​ត្រូវការ​ពេលវេលា​ជា​ច្រើន​រយ​ឆ្នាំ ដើម្បី​ធ្វើការ​បំបែក មាន​ន័យ​ថា សំណល់​ប្លា​ស្ទិ​ក គឺ​សារធាតុ​ដែល​មិន​ងាយ​នឹង​ពុក​ផុយ ឬ​រលួយ​បាន​ដោយ​ងាយ​ទេ ។ ជាមួយ​គ្នា​នេះ​សំណល់​ថង់​ប្លា​ស្ទិ​កបាន​ផ្តល់​ផល​ប៉ះពាល់​ដល់​សង្គម សុខភាព និង​គុណភាព​បរិស្ថាន​រួម​មាន ៖ -​ការ​ធ្វើ​ឱ្យ​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹកលូ​ដែល​បង្ក​ឱ្យ​មាន​ទឹកជំនន់​នៅ​រដូវភ្លៀង​ធ្លាក់ -​ការ​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណ​ភាព​ទីក្រុង និង​ទីប្រជុំជន -​នៅ​ពេល​គេ​បោះចោល​ថង់​ប្លា​ស្ទិ​ក​នៅ​ក្នុង​បរិស្ថាន វា​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ជា​ពិសេស​ជីវៈចម្រុះ​នៅ​ក្នុង​ទឹកជា​ពិសេស​មច្ឆជាតិ​អាច​ទទួល​រង​ពី​ការ​ធ្វើ​ឱ្យ​ស្លាក់​ដោយសារ​តែ​ពួក​គេ​គិត​ថា ជា​ចំណី ហើយ​បាន​ស៊ី​ថង់​ប្លា​ស្ទិ​ក​ទាំងនោះ ។

​ជា​ជម្រក​ភ្នាក់ងារ​ចម្លងជំងឺ​មួយ​ចំនួន​ធំ និង​មួយ​ផ្នែក​ទៀត​ផ្ទុក​ដោយសារ​ធាតុគីមី​ពុល​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ដី និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ដី ទឹក និង​ទឹក​ក្រោម​ដី ធ្វើ​ឱ្យ​មានការ​បំពុល​ទឹក និង​ដី -​នៅ​ពេល​ដែល​ថង់​ប្លា​ស្ទិ​ក​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ច្រក ឬ​ខ្ចប់​ម្ហូបអាហារ​ជា​ពិសេស​អាហារ​ក្តៅ​ៗ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដោយសារ​តែ​សារធាតុ​គីមី​ដែល​មាន​ផ្ទុក​ក្នុង​ថង់​ប្លា​ស្ទិ​ក 3-​ក្រសួងបរិស្ថាន​សូម​អរគុណ​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​បាន​សហការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ ក្រសួង​រិ​ស្ថាន​រៀប​ចំការ​បញ្ចូល​ការ​អនុវត្ត​មេត្រីភាព បរិស្ថាន​ចូល​ក្នុង​កម្មវិធី​សិក្សា​ក៏​ដូច​ជា ការ​អនុវត្ត​ជាក់ស្តែង​នៅ​តាម​សាលា ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ