ជំងឺមហារីកពងស្វាស គឺជាប្រភេទជំងឺមហារីកដ៏កម្រ ដែលមានប្រមាណ ១ ភាគរយនៃមហារីកទាំងអស់ ដែលកើតមានលើបុរស។ បុរសប្រមាណ ២ ២០០០ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកពងស្វាសជារៀងរាល់ឆ្នាំនៅចក្រភពអង់គ្លេស។
មហារីកពងស្វាស គឺមានសភាពខុសធម្មតា បើប្រៀបធៀបនឹងមហារីកដទៃទៀត ព្រោះវាមានឥទ្ធិពលអាក្រក់លើបុរសវ័យក្មេង។ ជំងឺមហារីកពងស្វាស គឺជាប្រភេទជំងឺមហារីកទូទៅបំផុតដែលប៉ះពាល់លើបុរសចាប់ពីអាយុ ១៥ ទៅ ៤៩ ឆ្នាំ។
ចំពោះហេតុផលដែលមិនច្បាស់លាស់ បុរសស្បែកសមានហានិភ័យខ្ពស់នៃការវិវត្តទៅជាមហារីកពងស្វាសជាងបុរសធម្មតា។
ចំនួនករណីមហារីកពងស្វាសដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញជារៀងរាល់ឆ្នាំនៅចក្រភពអង់គ្លេសបានកើនឡើងទ្វេដង ចាប់តាំងពីពាក់កណ្តាលទសវត្សឆ្នាំ ១៩៧០។
មូលហេតុនៃជំងឺមហារីកពងស្វាស
មូលហេតុពិតប្រាកដ ឬមូលហេតុនៃជំងឺមហារីកពងស្វាសមិនត្រូវបានគេដឹងនោះទេ ប៉ុន្តែមានកត្តាមួយចំនួនត្រូវបានគេកំណត់ថា អាចបង្កើនហានិភ័យរបស់បុរសក្នុងការវិវត្តទៅនឹងជំងឺនេះ។ កត្តាហានិភ័យសំខាន់ៗចំនួនបីត្រូវបានពិពណ៌នាខាងក្រោម៖
• ពងស្វាសមិនចុះក្រោមដូចធម្មតា
• ប្រវត្តិគ្រួសារកើតជំងឺនេះ
• ធ្លាប់កើតជំងឺនេះពីមុន (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ