ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ឱ្យ​ប្រជាជន​គិត​ឡើង​វិញ​លើ​ការ​ជិះ​នាវា​មក​លេង​នៅ​អាស៊ី

4 ឆ្នាំ មុន

កាលពី​ថ្ងៃ​ច័ន្ទ ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ណែនាំ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​នាវា​ទៅ​ក្នុង​ទ្វីបអាស៊ី ឱ្យ​ពិចារណា​ឡើង​វិញ នូវ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ ដោយ​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ៖ «​នេះ គឺជា​ស្ថានភាព​ប្រកបដោយ​ភាព​ស្វាហាប់ ហើយ​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ធ្វើ​ដំណើរ​តាម​កប៉ាល់​អាច​នឹង​រង​ផល​ប៉ះពាល់​ដោយ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ដែល​ប៉ះពាល់​ដល់​ទិស​ដៅ​របស់​ពួក​គេ​។​»…

កាលពី​ថ្ងៃ​ច័ន្ទ ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ណែនាំ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​នាវា​ទៅ​ក្នុង​ទ្វីបអាស៊ី ឱ្យ​ពិចារណា​ឡើង​វិញ នូវ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ ដោយ​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ៖ «​នេះ គឺជា​ស្ថានភាព​ប្រកបដោយ​ភាព​ស្វាហាប់ ហើយ​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ធ្វើ​ដំណើរ​តាម​កប៉ាល់​អាច​នឹង​រង​ផល​ប៉ះពាល់​ដោយ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ដែល​ប៉ះពាល់​ដល់​ទិស​ដៅ​របស់​ពួក​គេ​។​»

លើស​ពី​នេះ​ក្រសួងការបរទេស​បាន​ព្រមាន​ថា ជើងហោះហើរ​ធ្វើ​មាតុភូមិនិវត្តន៍​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មិន​គួរ​ពឹងផ្អែក​ជា​ជម្រើស​សម្រាប់​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ត្រូវ​ឃាត់​ឱ្យ​នៅ​ដាច់​ដោយឡែក​ព្រោះ​សង្ស័យ​ថា កើត​ជំងឺ​កូ​រ៉ូ​ណា​នោះ​ទេ ។

ខណៈ​ដែល​ក្រសួងការបរទេស​បាន​កត់សម្គាល់​ឃើញ​ថា ការ​ជម្លៀស​ប្រជាជន​អា​មេ​រិ​ករាប់​រយ​នាក់​ប្រកបដោយ​ជោគជ័យ​នៅ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ ទីភ្នាក់ងារ​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា ខ្លួន​មិន​អាច​សន្យា​ថា នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ចាក​ចេញពី​នាវា​ដែល​រង​ផល​ប៉ះពាល់ ឬ​ធ្វើ​ដំណើរ​លើស​ពី​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​ដែល​ឆ្លង​វីរុស​នេះ​ទេ ។

ការ​ប្រឹក្សា​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មាន​ករណី​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​ជាង ៦០០​ករណី ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​នៅ​លើ​នាវា​ដឹក​នាវា Diamond Princess នៅ​ប្រទេស​ជប៉ុន ។ ការ​ផ្ទុះ​ឡើង​នៅ​លើ​នាវា​ទេសចរណ៍​ដែល​ជា​កន្លែង​នៃ​ការ​ផ្ទុះ​វីរុស​ដ៏​ធំ​បំផុត នៅ​ខាងក្រៅ​ចិនដីគោក​បណ្តាល​ឱ្យ​អ្នកដំណើរ​ពីរ​នាក់​បាត់បង់​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ