ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះច្រើនខ្នងក្លាយជាចំណីព្រះអគ្គី​ក្បែរ​គល់ស្ពានជ្រោយចង្វា​ខាងលិច​ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ ផ្ទះ​ដែល​ធ្វើ​អំពី​ថ្ម​ខាងក្រោម និង​ឈើ​លើ ប្រក់​ស័ង្កសី ឬ​ប្រូ​ស៊ីម៉ង់​តិ៍​សរុប​ចំនួន​១២​ខ្នង ស្មើ​នឹង​១៩​គ្រួសារ បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ឆេះ​បំផ្លាញ​អស់ទាំង​ស្រុង​គ្មាន​សល់ រួម​ទាំង​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ​។…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ ផ្ទះ​ដែល​ធ្វើ​អំពី​ថ្ម​ខាងក្រោម និង​ឈើ​លើ ប្រក់​ស័ង្កសី ឬ​ប្រូ​ស៊ីម៉ង់​តិ៍​សរុប​ចំនួន​១២​ខ្នង ស្មើ​នឹង​១៩​គ្រួសារ បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ឆេះ​បំផ្លាញ​អស់ទាំង​ស្រុង​គ្មាន​សល់ រួម​ទាំង​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ​។

ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ខាងលើ​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​យ៉ាងច្រើន និង​រថយន្ត​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​គ្រប់​ទិស​ទី​រហូត​ទៅ​ដល់​ជិត​៥០​គ្រឿង ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​គល់​ស្ពាន​ជ្រោយចង្វារ​ខាងលិច ក្រុម​ទី​២២១ ផ្លូវ​៧២ ភូមិ ១៧ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​មាន​អណ្តាតភ្លើង​ឡើង​ក្រហមច្រាល​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញពីផ្ទះ​មួយ​កន្លែង ដែល​មាន​ម្ចាស់​ឈ្មោះ អ៊ុ​ក ស៊ា​ង ភេទ​ប្រុស អាយុ ៦០​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​ក៏​បាន​នាំ​គ្នា​ស្រ​វ៉េ​ស្រ​វ៉ា​នាំ​គ្នារ​ត់ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បំពង់ ខ្លះ​ទាញ​ទុយោ​បាញ់​ទឹក ខ្លះ​ទៀត​យក​ទឹក​មក​ជួយ​ជះ​ពន្លត់​ដែរ តែ​មិន​អាច​ពន្លត់​បាន​ឡើយ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ក៏​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​រើ​យក​អីវ៉ាន់​និង​របស់របរ​ចេញពី​ក្នុងផ្ទះ​ទៅ​រក​កន្លែង​ទុកដាក់​ខាងក្រៅ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លើង​ក៏​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​រាលដាល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ជា​បន្តបន្ទាប់ ហើយ​ក៏​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌដូនពេញ​ជា​ច្រើន​នាក់ រួម​ទាំ​រ៉ឺ​ម៉ក​ដឹក​ទឹក​របស់​សាលា​ខណ្ឌ​ជា​ច្រើន​គ្រឿង​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ដែរ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ភ្លើង​កំពុង​តែ​ឆេះ​យ៉ាង​ខ្លាំង និង​រាលដាល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយទៀត​មិន​អាច​គ្រប់គ្រង​បាន ក៏​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ការិយាល័យ​បង្ការ និង ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​តាម​បណ្តា​អង្គរ​ភាព​ផ្សេង​ៗ​ដែល​នៅ​ក្បែ​ៗ​កន្លែង​កើតហេតុ​សរុប​ចំនួន​៤៦​គ្រឿង​ចុះ​មក​ជួយ​ផង​ដែរ​។

តា​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយសារ​តែ​ស្ថានភាព​ច្រក​ផ្លូវ​តូច​ចង្អៀត ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​អាច​ចូល​ទៅ​ដល់ និង​ម្យ៉ាងទៀត​កន្លែង​កើតហេតុ​មាន​សុទ្ធតែ​ផ្ទះ​ដែល​ធ្វើ​អំពី​ថ្ម​ខាងក្រោម ឈើ​ខាងលើ ប្រក់​ស័ង្កសី ឬ​ប្រូ​ស៊ីម៉ង់​តិ៍ ដែល​មាន​ទំហំ​ចាប់ពី​៤​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​, ៤​ម៉ែត្រ​គុណ​នឹង​១៥​ម៉ែត្រ ខ្លះ​ទៀត​ទំហំ​ពី​៥​ម៉ែត្រ​គុណ​នឹង​១៥​ម៉ែត្រ ខ្លះ​ពី​៨​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ រហូត​ដល់​៩​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ​ជាង​ក៏​មាន តាម​ទំហំ​តូច​ធំ​សង់​នៅ​ជាប់​ៗ​គ្នា​ទើប​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​យ៉ាង​លឿន ធ្វើ​អោយ​កម្លាំង​សមត្ថកិច្ច​មានការ​លំបាក​ក្នុង​ការ​ជួយ​ពន្លត់​យ៉ាង​ខ្លាំង​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អគ្គិភ័យ​ឆេះ​បំផ្លាញ​ផ្ទះ​ទាំង​១២​ខ្នង​ខាងលើ​នេះ​ដែរ កម្លាំង​សមត្ថកិច្ច​មិន​ទាន់​បានដឹង​ថា ផ្តើម​ឡើង​ដោយសារ​មូលហេតុ​អ្វី​ច្បាស់​នៅឡើយ ហើយ​ក៏​មិន​ទាន់​បានដឹង​អំពី​ទំហំ​នៃ​ការ​ខូចខាត​អស់ទ្រព្យ​សម្បត្តិ​ប៉ុន្មាន​ដែរ ដោយ​រង់ចាំ​បង្កើត​ក្រុម​គណៈកម្មការ​ចម្រុះ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៅ​ទៀត ។

ក្នុង​ករណី​អគ្គិភ័យ​ខាងលើ​នេះ​ដែរ ផ្ទះ​ដែល​ធ្វើ​អំពី​ថ្ម​ខាងក្រោម ឈើ​លើ ប្រក់​ស័ង្កសី ឬ​ប្រូ​ស៊ីម៉ង់​តិ៍​នេះ​ដែរ ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​អស់​សរុប​ចំនួន​១២​ខ្នង ស្មើនឹង​១៩​គ្រួសារ រួម​ទាំង​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ធំ​ផង​ដែរ ។ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​រហូត​ទៅ​ដល់​ចំនួន​១១១​គ្រឿង​ ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ដដែល​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ