ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​កសាង​ទំនាក់ទំនង​ដែល​ជួយ​នាំ​ផ្លូវ​អាជីវកម្ម​ទៅ​រក​ភាព​ជោគជ័យ

4 ឆ្នាំ មុន

ការងារ និង​យុទ្ធសាស្ត្រ​មិនមែន​ជា​កត្តា​តែ​មួយ​ដែល​ជួយ​ឲ្យ​អាជីវកម្ម​មួយ​ជោគជ័យ​ទេ ។ ក្នុង​ករណី​ជា​ច្រើន ទំនាក់ទំនង​រវាង​មនុស្ស​នឹង​មនុស្ស​ក៏​អាច​ជះ​ឥទ្ធិពល​លើ​អាជីវកម្ម​បាន​ដែរ តែ​មនុស្ស​ជា​ច្រើន​បាន​មើល​រំលង​ចំណុច​នេះ ។ ជា​ទូទៅ មនុស្ស​តែងតែ​សួរ​សំណួរ​ពីរ​ទៅ​ខ្លួនឯង​ពេល​ដែល​ពួក​គេ​ជួបនឹង​បញ្ហា​ឬ​ឱកាស​មួយ ។…

ការងារ និង​យុទ្ធសាស្ត្រ​មិនមែន​ជា​កត្តា​តែ​មួយ​ដែល​ជួយ​ឲ្យ​អាជីវកម្ម​មួយ​ជោគជ័យ​ទេ ។ ក្នុង​ករណី​ជា​ច្រើន ទំនាក់ទំនង​រវាង​មនុស្ស​នឹង​មនុស្ស​ក៏​អាច​ជះ​ឥទ្ធិពល​លើ​អាជីវកម្ម​បាន​ដែរ តែ​មនុស្ស​ជា​ច្រើន​បាន​មើល​រំលង​ចំណុច​នេះ ។

ជា​ទូទៅ មនុស្ស​តែងតែ​សួរ​សំណួរ​ពីរ​ទៅ​ខ្លួនឯង​ពេល​ដែល​ពួក​គេ​ជួបនឹង​បញ្ហា​ឬ​ឱកាស​មួយ ។ សំណួរ​នោះ គឺ​តើ​យើង​គួរ​ធ្វើ​អ្វី និង​តើ​យើង​អាច​ធ្វើ​វា​បាន​ដោយ​ដូច​ម្តេច? ជាក់ស្តែង សំណួរ​ទាំង​ពីរ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​សម្រេច​កិច្ចការ​ដែល​ចាំបាច់ ប៉ុន្តែ​វា​មើល​រំលង​ចំណុច​មួយ​ដ៏​សំខាន់ ។ សំណួរ​ដែល​ត្រូវ​បាន​មើល​រំលង​គឺ តើ​នរណា​ជា​មនុស្ស​ដែល​យើង​ត្រូវការ? តើ​មាន​នរណា​ដែល​យើង​ស្គាល់ ហើយ​តើ​យើង​អាច​ប្រើប្រាស់​ទំនាក់ទំនង​ដែល​យើង​មាន​សម្រាប់​កិច្ចការ គោលដៅ និង​លទ្ធផល​ដែល​យើង​ចង់បាន​យ៉ាងដូចម្តេច?
ដើម្បី​បន្ត​ពង្រីក​អាជីវកម្ម អាជីវករ​ត្រូវ​ពឹងផ្អែក​លើ​ការ​អភិវឌ្ឍន៍​ខ្លួន ឬ​ការងារ​របស់​ខ្លួន ។ ហើយ​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយ​អ្នក​ដទៃ​ក៏​ជា​គុណសម្បត្តិ​ល្អ​មួយ​របស់​អ្នក​ដែរ ។ តើ​អ្នក​អាច​ធ្វើ​វា​បាន​ដោយ​វិធី​ណា?

ជំហាន​ដំបូង គឺ​អ្នក​ត្រូវ​បង្កើត​តម្លៃ​ស្ថិតស្ថេរ​មួយ​សម្រាប់​ទំនាក់ទំនង​របស់​អ្នក ។ អ្នក​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង និង​ធានា​ថា​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​ថា​ខ្លួន​មានសំណាង​ល្អ​ដែល​បាន​ស្គាល់​អ្នក ឬ​ស័ក្តិសម​នឹង​ពេលវេលា​របស់​ពួក​គេ​ដែល​បាន​ចំណាយ​លើ​អ្នក​ជាដើម ។ ដោយហេតុ​ដូចនេះ​អ្នក​ត្រូវ​តែ​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​រក្សា​ទំនាក់ទំនង​សំខាន់​ៗ​ជាមួយ​មនុស្ស​ដែល​អាច​ជួយ​ដល់​អ្នក​និង​អាជីវកម្ម​របស់​អ្នក​បាន ។

ចុង​ក្រោយ គឺ​អ្នក​ត្រូវ​ចែករំលែក​គោលដៅ​របស់​អ្នក​ដោយ​បើក​ទូលាយ​ជាមួយ​មនុស្ស​ដែល​អ្នក​ចូល​ចិត្ត ជឿ​ទុកចិត្ត និង​គោរព​ជាដើម ។ មនុស្ស​ដទៃ​មិន​អាច​ជួយ​អ្នក​បាន​ទេ​ប្រសិនបើ​ពួក​គេ​មិន​យល់​ពី​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ និង​មូលហេតុ​ដែល​បាន​ជំរុញ​ឲ្យ​អ្នក​ធ្វើ​វា ។ ដូច្នេះ​ពេល​ដែល​អ្នក​ព្យាយាម​ស្នើ​ជំនួយ​ពី​អ្នក​ដទៃ អ្នក​គួរតែ​បង្ហាញ​ភាព​ច្បាស់លាស់ និង​ផ្តោត​សំខាន់​ក្នុង​ការ​បើកផ្លូវ​ឲ្យ​ពួក​គេ​ចូលរួម​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​ជោគជ័យ ៕ កែសម្រួល​ដោយ​៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ