ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​តាកែវ City Bird (A) ក្លាយ​ជា​ជើងឯក​មណ្ឌល​តាកែវ នៃ​ព្រឹត្តិ​ការណ៍ Tiger Street Football 2020

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តតាកែវ ៖ ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​អស្ចារ្យ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា Tiger Street Football 2020 មណ្ឌល​ខេត្តតាកែវ ដែល​ជា​មណ្ឌល​ខេត្ត​ចុង​ក្រោយ​នោះ បាន​បញ្ចប់​ការ​ប្រកួត​ហើយ…

ខេត្តតាកែវ ៖ ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​អស្ចារ្យ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា Tiger Street Football 2020 មណ្ឌល​ខេត្តតាកែវ ដែល​ជា​មណ្ឌល​ខេត្ត​ចុង​ក្រោយ​នោះ បាន​បញ្ចប់​ការ​ប្រកួត​ហើយ ដោយ​សម្រាំង​បាន​ក្រុម​ខ្លាំង​ចំនួន​៥​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​។ ក្នុង​ចំណោម​ក្រុម​ខ្លាំង​ទាំង​៥ ដែល​ឈ្នះ​កៅអី​ឡើង​មក​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​នោះ ក្រុមបាល់ទាត់​ដែល​គ្រង​ដំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តតាកែវ គឺ​ក្រុមបាល់ទាត់ City Bird (A) ដោយ​យកឈ្នះ​ក្រុមបាល់ទាត់​បងប្អូន​អ្នក​លឿង​ក្នុង​លទ្ធផល​៣​ទល់​១​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០​។

ដោយឡែក ក្រុមបាល់ទាត់​ដែល​ឈ្នះ​ចំណាត់​លេខ​៣ បាន​ទៅ​លើ​ក្រុមបាល់ទាត់ City Bird (B) ក្រោយ​ប្រកួត​យកឈ្នះ​ក្រុមបាល់ទាត់​ក្នុង​ខេត្តតាកែវ​ដូច​គ្នា​ជាមួយ​ក្រុម ឥ​ន្ត្រី​គិរីវង់ ដោយ​លទ្ធផល​តានតឹង​៦​ទល់​៥ ខណៈ​ដែល​មួយ​ក្រុម​មានសំណាង​ឈ្នះ​កៅអី​ទៅ​លេង​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​៨​ក្រុម​ចុង​បាន​ទៅ​លើ​ក្រុមបាល់ទាត់ SK.Club​។

ក្រោយ​ក្លាយជា​ម្ចាស់ផ្ទះ​ជើងឯក លោក អ៊ឹ​ង ជាវ​យី ប្រធាន​ក្រុមបាល់ទាត់ City Bird (A) បាន​លើក​ឡើង​ថា អ្វី​ដែល​នាំ​ឲ្យ​ក្រុម​របស់​លោក​ក្លាយជា​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តតាកែវ​នេះ ដោយ​សារ​តែ​ទម្រាំ​ង​លេង​មាន​ភាព​ស៊ីសង្វាក់​គ្នា និង​សាមគ្គីភាព​ក្នុង​ក្រុម​បាន​ល្អ ស្តែង​ចេញ​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត ទើប​ធ្វើ​ឲ្យ​ក្រុម​ទទួល​បាន​ជោគជ័យ​បែប​នេះ​។ លោក ប្តេ​ជា្ញ​ថា នឹង​ពង្រឹង​សមត្ថភាព​ក្រុម​បន្ថែម​ទៀត ដើម្បី​ស្វែងរក​លទ្ធផល​ល្អ​ជូន​ខេត្តតាកែវ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ រាជធានី​ភ្នំពេញ នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​។

លោក​បន្ត​ថា ក្រុមបាល់ទាត់ City Bird (A) អាច​គ្រង​ជើងឯក​ប្រចាំ​មណ្ឌល​តាកែវ​បាន ដោយ​សា​រ​តែ​គ្រាប់​បាល់​នាំ​សំណាង​មួយ​គ្រាប់​នៅ​នាទី​ដំបូង​នៃ​ការ​ប្រកួត​វគ្គ​ទី​២​ដែល​ទាត់​បញ្ចូល​ទី​ដោយ​អ្នកចាំទី កែន ប៊ុ​ន ស័ក្ក តាម​ស្មើ​មួយ​ទល់​នឹង​មួយ​ធ្វើ​ឲ្យ​មិត្ត​រួម​ក្រុម​បាន​កម្លាំងចិត្ត​បន្ត​រកបាន​ពីរ​គ្រាប់​បន្ថែម​ទៀត​រហូត​ដល់​បញ្ចប់​ការ​ប្រកួត​។

សូម​ជម្រាប់​ថា មណ្ឌល​ខេត្តតាកែវ​នេះ ក្រុម​ជើងឯក​ទទួល​បាន​ថវិកា​លើកទឹកចិត្ត​១៥០០​ដុល្លារ ក្រុម​ជើងឯក​រង​ទទួល​បាន​ថវិកា​លើកទឹកចិត្ត​១០០០​ដុល្លារ ក្រុម​ចំណាត់​លេខ​៣​ទទួល​បាន​ថវិកា​​លើកទឹកចិត្ត​៥០០​ដុល្លារ និង​ក្រុម​លេខ​៤​ទទួល​បាន​ថវិកា​លើកទឹកចិត្ត​ចំនួន​២០០​ដុល្លារ​។ ជា​ពិសេស​នឹង​បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​តារាបាល់ទាត់​ពិភពលោក គឺ លោក Rio Ferdinand នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ នឹង​ថ្ងែ​ទី​១ ខែមីនា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ​។

សូម​បញ្ជាក់​ថា មណ្ឌល​ខេត្តតាកែវ ដែល​ជា​មណ្ឌល​ទី​៧​ចុង​ក្រោយ នៃ​ការ​សម្រាំង​ក្រុម​ពី​បណ្តា​ខេត្ត​នេះ មាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន​៤៨​ក្រុម​មក​ពី​៣​ខេត្ត ដូច​ជា ស្វាយ​រៀង ព្រៃវែង និង​តាកែវ​ម្ចាស់ផ្ទះ​។ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH.

ស្តែង​ចេញ​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ