កីឡាករ រឿម វណ្ណៈ ឡើងអង្គុយកៅអី៨នាក់ដោយស្វ័យប្រវត្តិទៀតហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯកខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់៦៣.៥ គីឡូក្រាម រដូវកាលទី៧ នាសង្វៀនប៉ុស្តិ៍លេខ៥ កាលពីរាត្រីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២០…
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯកខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់៦៣.៥ គីឡូក្រាម រដូវកាលទី៧ នាសង្វៀនប៉ុស្តិ៍លេខ៥ កាលពីរាត្រីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២០…
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯកខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់៦៣.៥ គីឡូក្រាម រដូវកាលទី៧ នាសង្វៀនប៉ុស្តិ៍លេខ៥ កាលពីរាត្រីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២០ កន្លងទៅ បង្កការកន្ត្រាក់អារម្មណ៍ទស្សនិកជនទៀតហើយ។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺកីឡាករ រឿម វណ្ណៈ បានឡើងទៅវគ្គ៨នាក់ដោយស្វ័យប្រវត្តិ ។ ការប្រកួតនេះ គឺជាព្រឹត្តិការណ៍ប្រកួតប្រដាល់ជើងឯក TV5 KNOCK SERIS By K-Cement រដូវកាលទី៧ ឈានទៅវគ្គទី២ ក្នុងសប្ដាហ៍ទី១១។
គូដណ្តើមពាននៅក្នុងថ្ងៃនោះ គឺកីឡាករ រឿម វណ្ណៈ ត្រូវប្រកួតដណ្ដើមកៅអី៨នាក់ ជាមួយភាគីម្ចាងទៀត គឺកីឡាករ សារឿន ច័ន្ទ ប៉ុន្តែដោយសារ សារឿន ច័ន្ទ កីឡាករចាស់វស្សា មានជំងឺមកប្រកួតមិនបាន ទើបតម្រូវឱ្យ រឿម វណ្ណៈ ឡើងដោយស្វ័យប្រវត្តិ។
យ៉ាងណាមិញ កីឡាកររូបនេះ ក៏ត្រូវគណៈកម្មការតម្រូវឱ្យប្រកួតជាមុយកីឡាករ សំអាន ជាជំនួស ដើម្បីកុំឱ្យកម្មវិធីទាំងមូល បាត់ភាពរស់រវើក។ ទោះជាត្រូវឡើងដោយស្វ័យប្រវត្តិក្ដី តែ រឿម វណ្ណៈ នៅតែប្រកួតទាល់តែគណៈកម្មការលើកដៃឱ្យឈ្នះពិន្ទុនៅចប់ទឹកទី៣ លើកីឡាករ សំ អាន ដែលមកជំនួស។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ