ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​អាហារ​ពេល​ព្រឹក​ច្រើន ពេល​ល្ងាច​តិច​ធ្វើ​ឱ្យ​ចៀស​ផុត​ពី​ជំងឺ​ធាត់

4 ឆ្នាំ មុន

នៅ​ក្នុង​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី Clinical Endocrinology & Metabolism ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Lubeck ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​រក​ឃើញ​ថា រាង​កាយ​ហាក់ដូចជា​ប្រសើរ​ជាង​មុន​ក្នុង​ការ​រំលាយ​អាហារ​នៅ​ពេល​ព្រឹក បើ​ទោះបីជា​ទទួលទាន​កាឡូរី​ច្រើន​ក៏​ដោយ…

នៅ​ក្នុង​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី Clinical Endocrinology & Metabolism ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Lubeck ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​រក​ឃើញ​ថា រាង​កាយ​ហាក់ដូចជា​ប្រសើរ​ជាង​មុន​ក្នុង​ការ​រំលាយ​អាហារ​នៅ​ពេល​ព្រឹក បើ​ទោះបីជា​ទទួលទាន​កាឡូរី​ច្រើន​ក៏​ដោយ ។

ក្រុម​ស្រាវជ្រាវ​បាន​កំណត់​ថា តើ​ការ​ញ៉ាំ​នៅ​ម៉ោង​ខុស​គ្នា​នៃ​ថ្ងៃ ប៉ះពាល់​ដល់​អ្វី​ដែល​ត្រូវ​បាន​គេ​ហៅ​ថា DIT (​របៀប​ដែល​រាង​កាយ​ប្រើប្រាស់​ថាមពល នៅ​ពេល​រំលាយ​អាហារ​)​។ គេ​គិត​ថា កម្រិត DIT ទាប អាច​មាន​ន័យ​ថា មនុស្ស​ម្នាក់​ងាយ​នឹង​ធាត់ ។

នៅ​ក្នុង​ការ​សិក្សា​មួយ ដែល​ទាក់ទង​នឹង​បុរស​១៦​នាក់ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា DIT ខ្ពស់​ជាង ២.៥​ដង នៅ​ពេល​ដែល​ពួក​គេ​ញ៉ាំ​នៅ​ពេល​ព្រឹក​ដោយ​មិន​គិត​ពី​ចំនួន​កាឡូរី​ដែល​ពួក​គេ​បាន​ញ៉ាំ ។ ពួក​គេ​ក៏​បាន​រក​ឃើញ​ថា កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កម្រិត​អាំង​ស៊ុ​យ​លី​ន​កើនឡើង​តិច​បន្ទាប់​ពី​ពួក​គេ​ញ៉ាំ​នៅ​ពេល​ព្រឹក បើ​ប្រៀបធៀប​ទៅ​នឹង​អាហារ​ពេល​ថ្ងៃ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នកចូលរួម​ទំនងជា​មាន​អារម្មណ៍​ឃ្លាន បន្ទាប់​ពី​ញ៉ាំ​អាហារ​ពេល​ព្រឹក​មាន​កាឡូរី​ទាប ហើយ​ជា​ពិសេស​ចង់បាន​របស់​ផ្អែម​ៗ ។

នេះ​នាំ​ឱ្យ​ក្រុម​ធ្វើការ​សន្និដ្ឋាន​ថា DIT ខ្ពស់​នៅ​ពេល​ព្រឹក​ខ្ពស់​ជាង​នៅ​ពេល​ល្ងាច ដោយ​មិន​គិត​ពី​ចំនួន​កាឡូរី​ដែល​ត្រូវ​បាន​ប្រើប្រាស់​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ដើម្បី​ការពារ​ការ​ធាត់​និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម មនុស្ស​គួរតែ​ទទួលទាន​អាហារ​មួយ​ភាគ​ធំ​នៅ​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក ជា​ជាង​ញ៉ាំ​អាហារ​ពេល​ថ្ងៃត្រង់ ឬ​ពេល​ល្ងាច ។

ការ​រក​ឃើញ​នេះ​មាន​សារសំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប​ព្រោះ​វា​បញ្ជាក់​ពី​តម្លៃ​នៃ​ការ​ទទួលទាន​អាហារ​ពេល​ព្រឹក​ឱ្យ​បាន​គ្រប់គ្រាន់​។ គេ​បាន​ណែនាំ​ឱ្យ​អ្នកជំងឺ​ធាត់​ក៏​ដូច​ជា មនុស្ស​ដែល​មាន​សុខភាព​ល្អ បរិភោគ​អាហារ​ពេល​ព្រឹក​ច្រើន​ជាង​អាហារ​ពេល​ល្ងាច ដើម្បី​កាត់​បន្ថយ​ទម្ងន់​រាង​កាយ​និង​ការពារ​ជំងឺ​មេតា​ប៉ូ​លី​ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ