ជា​នរណា? លើក​ទី​១​លួច​ដុត​រួច​ចាក់​សោ​​ពី​ក្រៅ​ជាប់ មិន​អស់ចិត្ត​មក​លើក​ទី​២​​ទៀត


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះ​១​កន្លែង​ត្រូវ​ជនសង្ស័យ​លួច​ដុត​ម្ដង​ជា​២​ដង​បាន​សម្រេច​ឆាបឆេះ ផ្អើល​អស់​ប្រជាពលរដ្ឋ និង​អ្នក​ជិតខាង ព្រមទាំង​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ដ​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ក្រាំង​អង្ក្រង​២ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ ប៉ុន សុ​ភក្តិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខ​របរ​ជាង​ជួសជុល​រថយន្ត រស់នៅ​ភូមិ​ក្រាំង​អង្ក្រង​២ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ មាន​ប្រពន្ធ​ឈ្មោះ សួ​ស សុភា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​ជា​មេផ្ទះ និង​មាន​សមាជិក​ចំនួន​៥​នាក់​នៅ​ក្នុង​ក្រុម​គ្រួសារ​។

តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា នៅ​មុន​ល​កើតហេតុ នៅ​វ​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ខណៈ​ដែល​គាត់​កំពុង​តែ​ដេក​លង់លក់ ក៏​ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​នៅ​លើ​ឡៅ​តឿ ។ ពេល​ភ្លាម​ៗ​នោះ ក្រុម​គ្រួសារ​របស់​គាត់​បាន​នាំ​គ្នា​រត់​ចេញ​មក​ខាងក្រៅ​ផ្ទះ ស្រាប់តែ​ទ្វារ​ផ្ទះ​របស់​គាត់​ត្រូវ​គេ​យក​សោ មក​ចាក់​ពី​ខាងក្រៅ​ជាប់ គាត់​ក៏​បាន​ធាក់​ផ្តាច់​ត្រចៀកទ្វារ ហើយ​យក​ទឹក និង​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​រលត់​ភ្លាម​ផង​ដែរ ដោយសារ​តែ​ភ្លើង​ទើបតែ​ឆេះ​មុង​ខ្នើយ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ម្ចាស់ផ្ទះ​បាន​បន្ត​ទៀត​ថា ផ្ទះ​របស់​គាត់​មិន​បាន​បិទទ្វារ​ទេ ពេល​ដែល​គាត់​ដេក​លង់​លង់ នោះ ព្រោះ​មិន​មានទ្រព្យ​សម្បត្តិ​ធំដុំ​ផង លុះ​ពេល​ភ្លើង​ឆេះ​នៅ​ក្នុងផ្ទះ​មាន​ធុំក្លិន​អាល់កុល និង​មាន​អាល់កុល​ស្រក់​ចុះ​ធុំក្លិន​ជាប់​នឹង​ខ្លួន​គាត់​ទៀត​ផង ខណៈ​ដែល​ទាំង​ផ្ទះ​របស់​គាត់​មិន​មាន​ប្រើ​ប្រាស់​អាល់កុល​ផង ។

ម្ចាស់ផ្ទះ​បន្ត​ថា បន្ទាប់​ពី​មាន​ភ្លើង​ឆេះ​ដោយ​មិនដឹង​មូលហេតុ​ខណៈ​កំពុង​ដេក​លង់លក់ ពេល​ភ្ញាក់​ឡើង​មាន​ជនសង្ស័យ​ចាក់សោ​ពី​ខាងក្រៅ​បែប​នេះ​ទៀត​ធ្វើ​ឲ្យ​គាត់​មានការ​ភ័យ​ខ្លាច ពេល​ពន្លត់ភ្លើង​ឆេះ​រលត់​អស់ហើយ និង​បាន​យក​ខ្នើយ​មុង​ភួយ​បោះចោល​អស់ ហើយ​គាត់ និង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ចាក់សោ​ផ្ទះ​ទុក​ចោល រួច​ក៏​នាំ​គ្នា​ទៅ​ដេក​នៅផ្ទះ​សំណាក់​នៅ​ក្បែរ​ផ្ទះ​របស់​គាត់​វិញ ។

ម្ចាស់ផ្ទះ​បន្ត​ទៀត​ថា ខណៈ​ពេល​កំពុង​តែ​ដេក​នៅផ្ទះ​សំណាក់​នោះ ក៏​ស្រាប់តែ​មាន​អ្នក​ជិតខាង​បាន​ទូរស័ព្ទ​ប្រាប់​ថា ផ្ទះ​របស់​គាត់​មាន​ភ្លើង​ឆាបឆេះ​ម្ដងទៀត គាត់​ក៏​បាន​នាំ​ប្រពន្ធ​មក​ផ្ទះ​វិញ ប៉ុន្តែ​ផ្ទះ​របស់​គាត់​ត្រូវ​ភ្លើង​កំពុង​តែ​ឆាបឆេះ​យ៉ាង​ខ្លាំង​ទៅ​ហើយ ។ ភ្លាម​ៗ​នោះ​ក៏​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ជួយ​យក​ម៉ូតូ​ចេញ​បាន​២​គ្រឿង​តែ​ឆេះ​អស់​ខ្លះ ចំណែក​សំភារៈ និង​របស់របរ​នៅ​ក្នុងផ្ទះ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​ទាំងស្រុង​។

ពាក់ព័ន្ធ​ករណី​អគ្គិភ័យ​ខាងលើ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ចុះ​មក​អន្តរាគមន៍​បាញ់​ពន្លត់​ចំនួន​៣​គ្រឿង ហើយ​បាន​បាញ់​ទឹក​អស់​ចំនួន​២​គ្រឿង ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ​ផង​ដែរ ។

ចំពោះ​អគ្គិភ័យ​ខាងលើ​នេះ​ដែរ ម្ចាស់ផ្ទះ​បាន​អះអាង​ថា មាន​អ្នក​លួច​ចូល​ទៅ​ដុត​ផ្ទះ​របស់​គាត់​ពិតប្រាកដ​ណាស់ ខណៈ​ពេល​ពួក​គាត់​កំពុង​ដេក​លង់លក់ ភ្លើង​ក៏​ឆេះ​ថែម​ទាំង​មាន​ធុំក្លិន​អាល់​កុល និង​ផ្ទះ​ត្រូវ​គេ​ចាក់សោ​ជាប់​ពី​ខាងក្រៅ​ទៀត​ផង ។ ខណៈ​ពេល​ពន្លត់​រលត់​អស់​ម្តង​ហើយ ពូក​គាត់​ក៏​នាំ​គ្នា​ទៅ​ដេក​នៅផ្ទះ​សំណាក់ បែរជា​មាន​ភ្លើង​ឆេះ​ម្តងទៀត ហើយ​ឆេះ​ខូចខាត​តែ​របស់របរ​ក្នុងផ្ទះ និង​ជញ្ជាំង​ផ្ទះ​រោល​ខ្មៅ​ប្រេះស្រាំ​អស់ហើយ ។

ទាក់​ទិន​នឹង​ករណី​ខាងលើ​នេះ ម្ចាស់ផ្ទះ​សូម​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រកមុខ​ជន​ដៃដល់​ដែល​មក​លួច​ដុត​ផ្ទះ​របស់​គាត់​យក​មក​ផ្តន្ទាទោស​ផង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ