ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ហ្វេ​ស​ប៊ុ​ក ថៃ ស្រី​នាង សន្យា​បញ្ឈប់​ការ Live វី​ដេ​អូ​សិច​ស៊ី ក្រោយ​ចាប់​ខ្លួន (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ហ្វេ​ស​ប៊ុ​ក​ដែល​ល្បីល្បាញ​តាម​ការ​ការ​សិច​ស៊ី នាង ថៃ ស្រី​នាង បាន​សន្យា​នឹង​បញ្ឈប់​ការ Live វី​ដេ​អូ​បែប​សិច​ស៊ី​សម្រាប់​ការ​លក់​សម្លៀក​បំពាក់​របស់​ខ្លួន​តាម​រយៈ​សង្គម​ហ្វេ​ស​ប៊ុ​ក​បន្ត​ទៀត​ហើយ ក្រោយ​ពេល​ដែល​នាង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​មក​ធ្វើការ​អបរំ​ណែនាំ​។…

រាជធានី​ភ្នំពេញ ៖ តារា​ហ្វេ​ស​ប៊ុ​ក​ដែល​ល្បីល្បាញ​តាម​ការ​ការ​សិច​ស៊ី នាង ថៃ ស្រី​នាង បាន​សន្យា​នឹង​បញ្ឈប់​ការ Live វី​ដេ​អូ​បែប​សិច​ស៊ី​សម្រាប់​ការ​លក់​សម្លៀក​បំពាក់​របស់​ខ្លួន​តាម​រយៈ​សង្គម​ហ្វេ​ស​ប៊ុ​ក​បន្ត​ទៀត​ហើយ ក្រោយ​ពេល​ដែល​នាង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​មក​ធ្វើការ​អបរំ​ណែនាំ​។

ថៃ ស្រី​នាង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​យក​មក​អប់រំ និង​ណែនាំ ក្រោយ​ពេល​ដែល​នាង​បាន​បង្ហោះ​នូវ​ខ្លឹមសារ​តាម​បណ្ត​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​ន័យ​បញ្ចោ​ច​បញ្ចាច​ដាក់​ថ្នាក់ដឹកនាំ បន្ទាប់​ពី​ប្រមុខ​ដឹកនាំ​សម្តេច​តេ​ជោ បាន​បញ្ជា​ឲ្យ​បិទ​រាល់​សកម្មភាព និង​រូបភាព​អ្នក​ដែល​Live លក់​ផលិតផល​ផ្សេង​ៗ​ដែល​មាន​ភាព​សិច​ស៊ី​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

បើ​យោង​តាម​វី​ដេ​អូ​ដែល​ត្រូវ​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ តារា​ហ្វេ​ស​ប៊ុ​ក ថៃ ស្រី​នាង បាន​អះអាង​ថា នាង​សូមទោស​ជា​សាធារណៈ​ដល់​មហាជន​ទាំង ឡាយ ដែល​កន្លង​មក នាង​បាន​ធ្វើការ Live លក់​សម្លៀក​បំពាក់​ឈុត​ខោ​ទ្រនាប់ និង​រ៉ូ​បរា​ត្រី ដែល​សិច​ស៊ី​ហួសហេតុ ប្រាស់ចាក​ពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ ។ នាង​សង្ឃឹមថា ប្រជាពលរដ្ឋ ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រមុខ​ដឹកនាំ នឹង​អភ័យទោស​រាល់​កំហុស​​ដែល​នាង​បាន​ធ្វើ ហើយ​នាង​សន្យា​នឹង​ឈប់​ផុស​រូប​ដែល​មាន​លក្ខណៈ​សិច​ស៊ី​បែប​នេះ​ទៀត​ហើយ ខណៈ​ពេល​ដែល​នាង​បាន​ស្នើ​ឲ្យ​បងប្អូន​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​កុំ​យក​គំរូ​តាម​រូប​នាង​។

https://www.facebook.com/chenda.pen.169/videos/2512877979029020/?t=0

គួរ​រំលឹក​ថា ថៃ ស្រី​នាង គឺជា​តារា​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បីល្បាញ​មួយ​រូប​តាម​រយៈ​ការ Live វី​ដេ​អូ​បង្ហាញ​ភាព​សិច​ស៊ី​យ៉ាង​ត្រេកត្រអាល ក្នុង​ពេល​ដែល​ផ្សព្វផ្សាយ​លក់​សម្លៀក​បំពាក់​ខោ​ក្នុង និង​រ៉ូ​បរា​ត្រី​របស់​នារី​ៗ ក្នុង​ពេល​ដែល​ការ Live វី​ដេ​អូ​លក់​ម្តង​ៗ គឺ​មាន​អ្នក​ចូល​មើល​ច្រើន​ផង​ដែរ​។

យ៉ាងណា ទន្ទឹម​នឹង​ភាព​ល្បីល្បាញ​នេះ ថៃ ស្រី​នាង ក៏​ទទួល​បានការ​រិះគន់​យ៉ាង​ចាស់ដៃ​ផង​ដែរ ពី​មហាជន​មួយ​ចំនួន​ទៅ​លើ​ភាព​សិច​ស៊ី​ហួសហេតុ​របស់​នាង ប៉ុន្តែ​នាង​ហាក់​មិន​មានការ​ចាប់​អារម្មណ៍ និង​ធ្វើការ​ផ្លាស់​ប្តូរ​សកម្មភាព​មួយ​នេះ​ឡើយ ដោយ​លេស​ថា នាង​លក់​ផលិតផល​សម្លៀក​​បំពាក់​សិច​ស៊ី គឺ​ត្រូវ​តែ​ស្លៀក​បែប​នេះ ឲ្យ​អតិថិជន​របស់​នាង​បានឃើញ​ដោយ​ផ្ទាល់​។

ជា​ការ​កត់សម្គាល់ ថៃ ស្រី​នាង គឺជា​ករណី​ទី​១ ដែល​ត្រូវ​បាន​ចាប់ខ្លួន​យក​មក​អប់រំ ឆ្លើយ​តប​តាម​អនុសាសន៍​របស់​ប្រមុខ​ដឹកនាំ ក្នុង​ពេល​ដែល​នៅ​មាន​អ្នកលក់ និង​តារា​មួយ​ចំនួន​ទៀត​ដែល​តែងតែ Live លក់​ផលិតផល​នានា ដែល​មាន​លក្ខណៈ​សិច​ស៊ី​ស្រ​ដៀង​គ្នា​នេះ​ផង​ដែរ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ