ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​រឿង​ទាំងនេះ​រាល់​យប់ ដើម្បី​ថ្ងៃស្អែក​បំពេញការងារ​បាន​កាន់តែ​ល្អ​ប្រសើ

4 ឆ្នាំ មុន

មានការ​ជជែក​គ្នា​ជា​ច្រើន​លើ​ប្រធានបទ​ទាក់ទង​ទៅ​នឹង​ការ​ធ្វើការ​នៅ​ពេល​ព្រឹក ។ ខណៈ​ដែល​មាន​មនុស្ស​មួយ​ចំនួន​គិត​ថា​ពេល​ព្រឹក​ជា​ពេល​ដែល​ពួក​គេ​អាច​សម្រេច​បាន​កិច្ចការ​តិច​ជាងគេ មនុស្ស​មួយ​ចំនួន​ទៀត​បាន​បញ្ជាក់​ថា​ពួក​គេ​អាច​ធ្វើការ​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​ជាងគេ​នៅ​ពេល​ព្រឹក​ទៅ​វិញ ។ ជាក់ស្តែង​មនុស្ស​ម្នាក់​ៗ​មាន​ទម្លាប់​ធ្វើការ​ខុស​ៗ​គ្នា ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក​នៅ​ពេល​ព្រឹក អ្នក​គួរតែ​ធ្វើ​កិច្ចការ​ពីរ​នេះ​ជា​រៀង​រាល់​យប់ ។ ១….

មានការ​ជជែក​គ្នា​ជា​ច្រើន​លើ​ប្រធានបទ​ទាក់ទង​ទៅ​នឹង​ការ​ធ្វើការ​នៅ​ពេល​ព្រឹក ។ ខណៈ​ដែល​មាន​មនុស្ស​មួយ​ចំនួន​គិត​ថា​ពេល​ព្រឹក​ជា​ពេល​ដែល​ពួក​គេ​អាច​សម្រេច​បាន​កិច្ចការ​តិច​ជាងគេ មនុស្ស​មួយ​ចំនួន​ទៀត​បាន​បញ្ជាក់​ថា​ពួក​គេ​អាច​ធ្វើការ​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​ជាងគេ​នៅ​ពេល​ព្រឹក​ទៅ​វិញ ។ ជាក់ស្តែង​មនុស្ស​ម្នាក់​ៗ​មាន​ទម្លាប់​ធ្វើការ​ខុស​ៗ​គ្នា ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក​នៅ​ពេល​ព្រឹក អ្នក​គួរតែ​ធ្វើ​កិច្ចការ​ពីរ​នេះ​ជា​រៀង​រាល់​យប់ ។

១. ត្រៀមខ្លួន​ចូល​ដំណេក
អ្នក​មិន​អាច​ក្រោកពីដំណេក​ពី​ព្រឹក​ព្រលឹម​ទេ​ប្រសិនបើ​អ្នក​មិន​ចូល​ដំណេក ឬ​ចូល​ដំណេក​យប់​ពេក ។ ហើយ​វា​ជា​បញ្ហា​មួយ​ដែល​មនុស្ស​ជា​ច្រើន​កំពុង​ជួប​ប្រទះ ការ​ចូល​ដំណេក និង​ការ​មិន​ចូល​ដំណេក​បាន​គ្រប់គ្រាន់ ។វិធី​មួយ​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន គឺ​ការ​មាន​ទម្លាប់​ចូល​ដំណេក​ឲ្យ​បាន​ល្អ​ដោយ​មានការ​កំណត់​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់ ។ ដូច្នេះ​រាល់ពេល​នោះ​មក​ដល់ អ្នក​ត្រូវ​តែ​គោរព​តាម​ពេលវេលា និង​បញ្ឈប់​រាល់​សកម្មភាព​ដែល​អ្នក​ធ្វើ​និង​ចូល​ដំណេក​ភ្លាម ។ គោលដៅ គឺ​ដើម្បី​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ទម្លាប់​ជាមួយនឹង​ពេលវេលា​ដែល​ធ្វើ​ឲ្យ​វា​ត្រៀមខ្លួន​សម្រាប់​ចូល​ដំណេក​ដោយ​ធម្មជាតិ ។

២. បំភ្លេច​កិច្ចការ​ក្នុង​ខួរក្បាល
មនុស្ស​មួយ​ចំនួន​អាច​លង់លក់​ភ្លាម​ៗ​បន្ទាប់​ពី​ឡើង​សម្រាក​លើ​គ្រែ​គេង ខណៈ​ដែល​មនុស្ស​ម្នាក់​ទៀត​ត្រូវ​ចាំ​ដល់ ៣០​នាទី​ទៅ ១​ម៉ោង​ទើប​អាច​លង់លក់​ដូច​អ្នក​ដទៃ​បាន ។ ជា​ទូទៅ​មនុស្ស​ដែល​មិន​អាច​លង់លក់​ភ្លាម​ៗ​ជួបនឹង​បញ្ហា​ពីរ គឺ​អ្នកមាន​កិច្ចការ​ច្រើន​ពេក​ក្នុង​មួយ​ថ្ងៃ ឬ​អ្នក​មិន​អាច​សម្រាក​ខួរក្បាល​បាន ។ បញ្ហា​ទី​ពីរ គឺជា​លទ្ធផល​នៃ​ការ​គិត​ពី​អ្វី​ដែល​អ្នក​មិន​បាន​សម្រេច ឬអ្វី​ដែល​អ្នក​ត្រូវធ្វើ​ក្នុង​ថ្ងៃស្អែក ។

ប្រសិនបើ​អ្នក​ឧស្សាហ៍​គេង​គិត​ពី​កិច្ចការ វា​ប្រហែលជា​មក​ពី​ខួរក្បាល​របស់​អ្នក​មិន​ចង់​បំភ្លេច​វា​ចោល​ដូច្នេះ​អ្នក​អាច​អនុវត្ត​វិធីសាស្ត្រ​ងាយ​មួយ ។ អ្នក​គួរតែ​ទុក​សៀវភៅ​កត់ត្រា​មួយ​ជិត​គ្រែ​គេង​សម្រាប់​កត់ត្រា​រាល់​កិច្ចការ​ដែល​អ្នក​គិត​ឃើញ​នៅ​ពេល​យប់ ។

អ្នក​មិន​គួរ​ប្រើ​ទូរស័ព្ទ​របស់​អ្នក​ដើម្បី​កត់ត្រា​ពី​វា​ទេ ព្រោះ​វា​អាច​បង្ក​ជា​ការ​រំខាន​អារម្មណ៍​ដល់​អ្នក ឬ​ធ្វើ​ឲ្យ​អ្នក​ងាក​ទៅ​ប្រើ​ប្រព័ន្ធ​សង្គម​ជាដើម ។ ការ​កត់ត្រា​នេះ​ជួយ​បញ្ឈប់​អ្នក​ពី​ការ​ព្រួយ​ថា​អ្នក​នឹង​ភ្លេច​ធ្វើ​កិច្ចការ​នៅ​ថ្ងៃស្អែក ហើយ​អ្នក​នឹង​អាច​ស្ងប់​អារម្មណ៍​ជាង​មុន​ពេល​ដែល​ដឹង​ថា​ខ្លួន​ដឹង​ច្បាស់​ពី​កិច្ចការ​សំខាន់​ៗ​ដែល​ត្រូវ​បំពេញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ