ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​រាជធានី​ភ្នំពេញ​កើតមានគ្រោះ​​អគ្គិភ័យ​ជាង​៩០​លើក កើន​ជាង​ឆ្នាំ២០១៨​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​២០១៩​នេះ មាន​គ្រោះថ្នាក់​អគ្គិភ័យបាន​កើត​មាន​ចំនួន ៩២​លើក កើន​លើស​ឆ្នាំ​មុន​ចំនួន​១៥​លើក ដោយសារ​ការ​ឆ្លង​ចរន្ដអគ្គិសនី​៦២​លើក និង​ការ​ធ្វេសប្រហែស​ភ្លើង​របស់​ប្រជាពលរដ្ឋ​ចំនួន​១២​លើក ។ យោង​តាម​របាយ​ការ​ណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ​៖ នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​២០១៩​នេះ មាន​គ្រោះថ្នាក់​អគ្គិភ័យបាន​កើត​មាន​ចំនួន ៩២​លើក កើន​លើស​ឆ្នាំ​មុន​ចំនួន​១៥​លើក ដោយសារ​ការ​ឆ្លង​ចរន្ដអគ្គិសនី​៦២​លើក និង​ការ​ធ្វេសប្រហែស​ភ្លើង​របស់​ប្រជាពលរដ្ឋ​ចំនួន​១២​លើក ។

យោង​តាម​របាយ​ការ​ណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ សម្រាប់​ឆ្នាំ​២០១៩​កន្លង​មកនេះ គ្រោះថ្នាក់​អគ្គិភ័យបាន​កើត​មាន​ចំនួន៩២​លើក/៧៧លើក កើន​១៥​លើក (​ស្លាប់​១​នាក់​/២​នាក់​, របួស២១​នាក់​/២០​នាក់​) ឆេះ​ផ្ទះ​៤៥​ខ្នង​, ១៨​បន្ទប់​, ឃ្លាំង​៣​ខ្នង​, រោងចក្រ​៣​ខ្នង​, រោង៥​ខ្នង​, តូប​៤២​តូប​, រថយន្ត១៦​គ្រឿង​, ម៉ូតូ​២២​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​។ របាយ​ការ​ណ៍​បាន​​បន្ត​ថា មូលហេតុ​គ្រោះថ្នាក់​អគ្គិភ័យនោះ គឺ​ផ្តើម​ចេញពី​ការ​ឆ្លង​ចរន្ដអគ្គិសនី​៦២​លើក​, ធ្វេសប្រហែស​ភ្លើង​១២​លើក​, កំពុង​ស្រាវជ្រាវ៦​លើក និង​មូលហេតុ​ផ្សេង​ៗ​ទៀត​។

សូម​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ធ្វើ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ខ្លួន​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២០ មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៦ និង​២៧ ខែកុម្ភៈ​នេះ និង​គ្រោង អញ្ជើញ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួង​មហាផ្ទៃ​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ