អតីតអ្នកចាំទីជម្រើសជាតិអេស្ប៉ាញ និង Real Madrid ដែលបច្ចុប្បន្នលេងឱ្យក្រុម FC Porto កីឡាករ Iker Casillas បានប្រកាសព្យួរស្រោមដៃជាផ្លូវការត្រឹមវ័យ៣៨ឆ្នាំ។

ដោយសារតែបញ្ហាជំងឺគាំងបេះដូង កំឡុងការហ្វឹកហាត់ជាមួយ Porto កាលពីខែឧសភា ឆ្នាំ២០១៩ Casillas ក៏លែងបានបង្ហាញខ្លួនចាប់តាំងពីពេលនោះមក ប៉ុន្តែរូបគេមិនបានប្រកាសពីការចូលនិវត្តន៍នៅឡើយទេ ទោះបីជាក្លិបសម្រេចឱ្យរូបគេ ធ្វើជាបុគ្គលិកផ្នែកខាងក្រោយចាប់តាំងពីខែកក្កដាក៏ដោយ។
មុនពេលប្រកាសពីការចូលនិវត្តន៍ជាផ្លូវការនេះ Casillas ក៏បានប្រកាសពីការឈរឈ្មោះ ប្រជែងតំណែងជាប្រធានសហព័ន្ធបាល់ទាត់ប្រទេសអេស្ប៉ាញ (RFEF) ដែលនឹងត្រូវធ្វើការបោះឆ្នោតនាចុងឆ្នាំ២០២០នេះ

សូមរលឹកជូនថា Iker Casillas បានប្រសូតចេញពីយុវជនថ្នាល់នៃក្លិប Real Madrid នៅក្នុងអាជីពជាអ្នកចាំទីរូបគេបានបង្ហាញខ្លួនចំនួន៨៨៥ប្រកួតសម្រាប់ក្លិប និងចំនួន១៦៧ប្រកួតសម្រាប់ក្រុមជម្រើសជាតិ ដោយបានឈ្នះពានរង្វាន់ធំៗជាច្រើនក្នុងមានទាំង FIFA World Cup និង UEFA Champions League ៕
ចែករំលែកព័តមាននេះ