ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Bill Gates៖ គុណសម្បត្តិ​ដែល​អ្នកដឹកនាំ​ល្អ​តែងតែមាន

4 ឆ្នាំ មុន

យោង​ទៅ​តាម​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft និង​បច្ចុប្បន្ន​ជា​ប្រធាន​មូលនិធិ​សប្បុរសធម៌ Bill and Melinda Gates…

យោង​ទៅ​តាម​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft និង​បច្ចុប្បន្ន​ជា​ប្រធាន​មូលនិធិ​សប្បុរសធម៌ Bill and Melinda Gates Foundation បាន​ប្រាប់​មក​ថា ក្នុង​សតវត្ស​ថ្មី អ្នកដឹកនាំ​ជា​មនុស្ស​ដែល​ផ្តល់​លទ្ធភាព​ដល់​អ្នក​ដទៃ​ក្នុង​ការ​ធ្វើ​អ្វីមួយ ។ តើ​ដើម្បី​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​ទៅ?
ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ អ្នកដឹកនាំ​ល្អជា​មនុស្ស​ដែល​ផ្តល់​លទ្ធភាព​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​ធ្វើ​នវានុវត្តន៍ និង​បង្កើត​ជា​លទ្ធផល​ការងារ​ល្អ​ៗ ។ ប៉ុន្តែ​តើ​អ្នក​អាច​ធ្វើ​យ៉ាងដូចម្តេច​ទើប​ផ្តល់​លទ្ធភាព​ដល់​មនុស្ស​ជុំវិញ​ខ្លួន​បាន?

១. ស្គាល់​សមាជិក​ក្រុមការងារ​របស់​អ្នក​ឲ្យ​បាន​ច្បាស់លាស់
ភាពរឹងមាំ​របស់​អាជីវកម្ម​ពឹងផ្អែក​ទៅ​លើ​មនុស្ស​ដែល​ជួយ​កសាង​វា​ឲ្យ​មាន​រូបរាង​ឡើង ។ ដោយហេតុ​ដូចនេះ អ្នកដឹកនាំ​គួរតែ​មាន​តួនាទី​ក្នុង​ការ​ទំនាក់ទំនង និង​ស្គាល់​សមាជិក​ក្រុមការងារ​ឲ្យ​បាន​ច្បាស់លាស់ ។ បន្ទាប់​មក​អ្នកដឹកនាំ​ត្រូវ​តែ​ជំរុញ និង​ផ្តល់​លទ្ធភាព​ដល់​ពួក​គេ​ឲ្យ​ឈប់​ភ័យ​ខ្លាច​ហានិភ័យ និង​បន្ត​អភិវឌ្ឍន៍​ខ្លួន​ទៅ​មុខ ។ ជាមួយ​គ្នា​នេះ​ដែរ អ្នកដឹកនាំ​ត្រូវ​ផ្តល់​ឱកាស​ដើម្បី​ឲ្យ​ពួក​គេ​អភិវឌ្ឍន៍​ខ្លួន​ផង​ដែរ​ដូច​ជា​ការ​ចូលរួម​សិក្ខាសាលា កម្មវិធី និង​ថ្នាក់រៀន​នានា​ជាដើម ។

២. ទំនាក់ទំនង​ឲ្យ​ដូច​អ្នកដឹកនាំ
អ្នក​មិន​អាច​ហៅ​ខ្លួនឯង​ជា​អ្នកដឹកនាំ​ម្នាក់​បាន​ទេ​ប្រសិនបើ​អ្នក​មិន​អាច​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ដូច​អ្នកដឹកនាំ ។ អ្នកដឹកនាំ​ល្អជា​មនុស្ស​ដែល​អាច​ជំរុញ​ទឹកចិត្ត​អ្នក​ដទៃ និង​ផ្តល់​លទ្ធភាព​ឲ្យ​ពួក​គេ​ឆ្ពោះទៅ​រក​គោលដៅ​រួម​មួយ ។ វា​ទាក់ទិន​នឹង​ការ​គោរព​មនុស្ស និង​មើលទៅ​ពួក​គេ​ថា​ជា​មនុស្ស​ដែក​មាន​តម្លៃ​និង​ស័ក្តិ​សមជា​មិត្ត​រួមការ​ងារ​របស់​អ្នក មិនមែន​គ្រាន់តែ​ជា​មធ្យោបាយ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​សម្រេច​គោលដៅ​អ្នក​បាន​ឡើយ ។ ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រាស្រ័យ​ទាក់ទង​មិន​ពាក់ព័ន្ធ​តែ​នឹង​ការ​និយាយ​ទេ ។ អ្នកដឹកនាំ​ល្អជា​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ស្តាប់​បាន​ខ្ពស់ សួរ​សំណួរ​ល្អ​ៗ និង​រក​អត្ថន័យ​ក្នុង​ការ​សន្ទនា​ជាមួយ​អ្នក​ដទៃ ។

៣. ខ្វល់​ពី​អ្នក​ដទៃ​ច្រើន​ជាង​ខ្លួនឯង
ការ​ដឹកនាំ​ដែល​មិន​គិត​ពី​ប្រយោជន៍​ខ្លួន​ផ្តល់​លទ្ធភាព​យ៉ាង​ខ្លាំង​ដល់​ក្រុមការងារ​ព្រោះ​វា​មិន​ត្រឹមតែ​ជំរុញ​ដល់​ការ​ធ្វើការ​ជា​ក្រុម​ទេ តែ​វា​ក៏​អាច​ជៀសវាង​បញ្ហា​ដែល​អាច​កើតឡើង​រវាង​ផ្នែក​ផ្សេង​ៗ ឬ​ក្រុម​ផ្សេង​ៗ​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ