ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ចិត្តសាស្ត្រ​និយាយ​ថា​អ្នក​គួរតែ​ទុក​ក្រដាស ១០០​ដុល្លារ​ក្នុង​កាបូប​រាល់ពេល

4 ឆ្នាំ មុន

ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​តែងតែ​ទុក​ក្រដាស ៥០​ដុល្លារ ឬ ១០០​ដុល្លារ​ក្នុង​កាបូប​ជា​រៀង​រាល់ពេល​នោះ អ្នក​ប្រហែលជា​កំពុង​សន្សំ​លុយ​ដោយ​មិនដឹង​ខ្លួន​ហើយ ។ មូលហេតុ​អ្វី? យោង​ទៅ​តាម​វេជ្ជបណ្ឌិត ម៉ា​រី ហ្គ្រេ​ស​ហេម…

ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​តែងតែ​ទុក​ក្រដាស ៥០​ដុល្លារ ឬ ១០០​ដុល្លារ​ក្នុង​កាបូប​ជា​រៀង​រាល់ពេល​នោះ អ្នក​ប្រហែលជា​កំពុង​សន្សំ​លុយ​ដោយ​មិនដឹង​ខ្លួន​ហើយ ។ មូលហេតុ​អ្វី? យោង​ទៅ​តាម​វេជ្ជបណ្ឌិត ម៉ា​រី ហ្គ្រេ​ស​ហេម (Mary Gresham) ដែល​ជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា​វា​មក​ពី​មនុស្ស​តែងតែ​គិតពិចារណា​ច្បាស់លាស់​មុន​ពេល​បំបែក​ក្រដាសប្រាក់​ធំ​ៗ​ព្រោះ​យើង​គិត​ថា​វា​ជា​ក្រដាសប្រាក់​ពិសេស ។

ជាមួយ​គ្នា​នេះ​ដែរ មនុស្ស​ចូល​ចិត្ត​គិត​ថា​ក្រដាសប្រាក់​តូច​ៗ​ជា​ក្រដាសប្រាក់​ដែល​មិនសូវ​សំខាន់ ។ ដោយហេតុ​ដូចនេះ អ្នក​នឹង​ចាយ​លុយ​អស់​លឿន​ប្រសិនបើ​អ្នកមាន​ក្រដាសប្រាក់ ២០​ដុល្លារ ៥​សន្លឹក ជាង​ពេល​មាន​ក្រដាស ១០០​ដុល្លារ​តែ​មួយ​សន្លឹក ។

យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់ Journal of Consumer Research បាន​ឲ្យ​ដឹង​ថា និស្សិត​ដែល​មាន​កាក់ ២៥​សេន ៤​កាក់​ក្នុង​ខ្លួន​ភាគច្រើន​តិច​ស្ករ​គ្រាប់​ច្រើន​ជាង​និស្សិត​ដែល​មាន ១​ដុល្លារ​ជាប់​ខ្លួន ។

លើស​ពី​នេះ​ទៅ​ទៀត ការ​ចាយវាយ​ក្រដាសប្រាក់​អាច​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​ការ​ចាយវាយ​បាន​ច្រើន​បើ​ធៀប​ទៅ​នឹង​ការ​ចាយវាយ​តាម​កាត​ធនាគារ ឬ​កម្មវិធី​បង់លុយ​តាម​ទូរស័ព្ទ​ជាដើម យោង​ទៅ​តាម​អ្នកនិពន្ធ​សៀវភៅ Dollars and Sense: How We Misthink Money and How to Spend Smarter បាន​ឲ្យ​ដឹង​ថា ការ​មាន​ក្រដាសប្រាក់​ជាប់​ខ្លួន​បង្ខំ​ឲ្យ​មនុស្ស​ពិចារណា​ឲ្យ​បាន​ដិត​ដល់​មុន​ពេល​សម្រេចចិត្ត​ទិញ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​បន្ត​ថា «​បច្ចេកវិទ្យា​ទំនើប​ៗ​អាច​ជា​បញ្ហា​ពិតប្រាកដ​មួយ​ទាក់ទិន​នឹង​ការ​ចាយវាយ ព្រោះ​ពេល​ដែល​អ្វី​ៗ​មាន​ភាព​ស្វ័យប្រវត្តិ​និង​លឿន​ជាង​មុន មនុស្ស​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចាយវាយ​ជាង​មុន​ផង​ដែរ​» ។

ជាក់ស្តែង​ទោះជា​ការ​មាន​ក្រដាសប្រាក់​ធំ​ៗ​ក្នុង​កាបូន​អាច​ជា​យុទ្ធសាស្ត្រ​ល្អ​សម្រាប់​ការ​ចាយវាយ​ពិតមែន វា​ក៏​មិន​អាច​ទៅ​រួច​គ្រប់​កាលៈទេសៈ​ដែរ ។ ជា​ទូទៅ អាជីវកម្ម​ភាគច្រើន​មិន​ចង់​ទទួលយក​ក្រដាសប្រាក់ ៥០​ដុល្លារ និង ១០០​ដុល្លារ​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ដាក់​លុយ​ធំ​ពេក​ជាប់​ខ្លួន​ក៏​អាច​បង្ក​ហានិភ័យ​ដល់​អ្នក​ដែរ ។ ដោយហេតុ​ដូចនេះ​ទើប​អ្នកស្រី ហ្គ្រេ​ស​ហេម ផ្តល់​យោបល់​មក​ថា អ្នក​គួរតែ​ជ្រើសរើស​អ្វី​ដែល​បង្ខំ​ឲ្យ​អ្នក​ចំណាយពេល​កាន់តែ​យូរ​ក្នុង​ការ​សម្រេចចិត្ត​ទិញ ឬ​មិន​ទិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ