ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ស្ទើរ​លស់​ព្រលឹង ! កំពុង​ជិះឡានសុខៗប៉ះថ្ម​ស្រាប់តែ​ឆេះ​សល់​តែ​គ្រោងឆ្អឹង( វីដេអូ)

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ហា​យ​ឡិន​ឌ័​រ​មួយ​គ្រឿង​បាន​ធ្លាក់​ចេញពី​ផ្លូវជាតិ​លេខ​៥៣ និង​បាន​បុក​រះ និង​ដុំ​ថ្មបាយក្រៀម​បែក​ផ្កាភ្លើង បណ្តាល​ឱយ​ឆាបឆេះ​ខ្ទេច​ទាំងស្រុង​តែ​ម្ដង ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៦…

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ហា​យ​ឡិន​ឌ័​រ​មួយ​គ្រឿង​បាន​ធ្លាក់​ចេញពី​ផ្លូវជាតិ​លេខ​៥៣ និង​បាន​បុក​រះ និង​ដុំ​ថ្មបាយក្រៀម​បែក​ផ្កាភ្លើង បណ្តាល​ឱយ​ឆាបឆេះ​ខ្ទេច​ទាំងស្រុង​តែ​ម្ដង ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែកុម្ភៈ​នេះ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៣ ត្រង់​ចំណុច​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស ដែល​បាន​ដឹកនាំ​កម្លាំង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បានដឹង​ថា ៖ លោក​មិន​ទាន់​ដឹង​អត្ដសញ្ញាណ​ម្ចាស់​រថយន្ត​នោះ​ទេ ។ ប៉ុន្តែ​តាម​ការ​ពិនិត្យ​រថយន្ត​នោះ គឺ​បើកបរ​ក្នុង​ល្បឿន​លឿន​លុះដល់​ចំណុច​ផ្លូវ​កោង​បត់​មិន​រួច ក៏​ធ្លាក់​ចុះចូល​ទៅ​ព្រៃ​ប៉ះ​នឹង​ថ្មបាយក្រៀម​ធំ​ៗ​ជា​ច្រើន​កន្លែង បណ្ដាល​ឱ្យ​បែក​ផ្កាភ្លើង និង​ឆាបឆេះ​តែ​ម្តង ។ សំណាងល្អ​ម្ចាស់​រថយន្ត​បាន​បើកទ្វារ​រថយន្ត​ចេញ​រួច បន្ទាប់​មក​បាន​ឡើង​ជិះ​រថយន្ត​ចេញ​ទៅ​បាត់​ដោយ​មិន​ខ្វល់​នឹង​រថយន្ត​របស់​ខ្លួន​ដែល​កំពុង​ឆាបឆេះ​នោះ​ឡើយ សូ​ម្បី​តែ​សមត្ថកិច្ច​សួរនាំ​ក៏​មិន​បាន​ផង ។ តែ​សំណាងល្អ​មិន​មាន​នរណា​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ទេ ។

លោក​អធិការ​ស្រុក​ទឹកផុស​បាន​បញ្ជាក់​ថា ៖ រថយន្ដ​ខាងលើ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BB.4707 ។ ក្រោយ​ពី​បាញ់​ទឹក​ពន្លត់​រថយន្ត​ឆេះ​សល់​តែ​ឆ្អឹង​ហើយ​នោះ​នឹង​យក​រថយន្ត​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក ដើម្បី​ទុក​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​វិញ ។

សមត្ថកិច្ច​បាន​បញ្ជាក់​គ្រោះថ្នាក់​ចរាចរ​ណ៌​ខាងលើ​បណ្តាល​មក​បើកបរ​ក្នុង​ល្បឿន​លឿន​ហួសការ​កំណត់​ទើប​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់លើ​ផ្លូវ​កោង​បែប​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ