ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុំ សុ​ម៉ា​លី ព្រមាន​នារី​​ម្នាក់​ឲ្យ​ចេញ​មុខ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​នាង​ជា​បន្ទាន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​តារា​សម្តែង​នាង ស៊ុំ សុ​ម៉ា​លី ត្រូវ​នារី​ម្នាក់​ជេរ​ប្រមាថ​តាម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​តារា​រូប​នេះ​បាន​បង្ហោះ​សារ​ដៀមដាម​ទៅ​កាន់​បុគ្គល​ម្នាក់ ហើយ​នារី​រូប​នោះ​បាន​ចូល​ឆ្លើយ​តប​ក៏​ក្លាយ​ជម្លោះ ។ នារី​ម្នាក់​ដែល​បាន​ដាក់​ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា Neat…

រាជធានី​ភ្នំពេញ ៖​តារា​សម្តែង​នាង ស៊ុំ សុ​ម៉ា​លី ត្រូវ​នារី​ម្នាក់​ជេរ​ប្រមាថ​តាម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​តារា​រូប​នេះ​បាន​បង្ហោះ​សារ​ដៀមដាម​ទៅ​កាន់​បុគ្គល​ម្នាក់ ហើយ​នារី​រូប​នោះ​បាន​ចូល​ឆ្លើយ​តប​ក៏​ក្លាយ​ជម្លោះ ។

នារី​ម្នាក់​ដែល​បាន​ដាក់​ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា Neat Alisa បាន​ឆាត​ទៅ​ជេរ​ប្រមាថ​ស៊ុំ សុ​ម៉ា​លី ទាក់ទិន​រឿង​មួយ​ចំនួន​ដែល​នារី​រូប​នោះ​បាន​ជួប​ប្រទះ និង​បាន​កើតឡើង​ជាមួយ​តារា​រូប​នេះ​យ៉ាង ច្បាស់​ៗ​តែ​ម្តង ។ យ៉ាងណា​សុ​ម៉ា​លី បាន​ព្រមាន​នារី​នោះ​ឲ្យ​ចេញ​មុខ​ដោះស្រាយ​បញ្ហា​ជាមួយ​នាង​ជា​បន្ទាន់ ដោយ​មិន​ឲ្យ​រួចខ្លួន​ឡើយ បើ​ទោះបីជា​នាង​នៅ​មិនដឹង​ប្រភព​ច្បាស់លាស់​ពី​នារី​រូប​នោះ​មក​ពី​ខាង​ណា​ក៏​ដោយ​។

អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​តារា​សម្តែង​កូន​មួយ​ស៊ុំ សុ​ម៉ា​លី បាន​អះអាង​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ២០២០​ថា នាង​មិន​ស្គាល់​នារី​ម្នាក់​នោះ​ជា​អ្នក​ណា​ឡើយ ប៉ុន្តែ​នារី​នោះ​ជា​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​នាង ហើយ​នៅ​ពេល​ដែល​នាង​បាន​ផុស​រឿងរ៉ាវ​ផ្ទាល់ខ្លួន​នោះ ស្រាប់​តែ​នារី​នោះ​បាន​ចូល​មក​ខំ​មិន​ថា​ឲ្យ​រូប​នាង​តែង​ម្តង​។ បន្ទាប់​ពី​បានឃើញ​ការ​ខំ​មិន​បែប​នេះ នាង​ក៏​បាន​ឆាត​ទៅ​សួរនាំ​នារី​រូប​នោះ​តែ​ម្តង ។ ខណៈ​ពេល​កំពុង​សួរនាំ​ស្រាប់​នារី​រូប​នោះ​បាន​ជេរ​ប្រមាថ​មក​លើ​រូប​នាង​ទាំង​នាង​មិន​ស្គាល់ និង​មិន​បានដឹង​អ្វី​ពាក់ព័ន្ធ​ជាមួយ​នារី​រូប​នោះ​សូ​ម្បី​តែ​បន្តិច​នាង ។

ស៊ុំ សុ​ម៉ា​លី ថា «​គាត់​ជេរ​ខ្ញុំ ទាំង​ខ្ញុំ​មិនដឹង​អី​សោះ ហើយ​ខ្ញុំ​ក៏​មិន​យល់​ពី​អ្វី​ដែល​គេ​បាន​និយាយ​នោះ​ដែរ ហើយ​ជា​អ្នក​ណា​គេ បាន​ជេរ​ខ្ញុំ​បែប​នេះ នៅ​ពេល​ដែល​ខ្ញុំ​បាន​ឆាត​ទៅ​សួរនាំ​ឲ្យ​ដឹង​រឿងហេតុ​ច្បាស់លាស់​នោះ​សោះ តើ​គាត់​មាន​បំណង និង​ចង់​មាន​បញ្ហា​អ្វី​ជាមួយ​ខ្ញុំ »​។

ស៊ុំ សុ​ម៉ា​លី បាន​ឲ្យ​ដឹង​ទៀត​ថា បញ្ហា​នេះ​នាង​ចង់​ឲ្យ​សាមីខ្លួន​បញ្ជាក់​ឲ្យ​បាន​ច្បាស់ តើ​វា​ជា​ការ​Hack អាក់​ខោ​ន ឬ​យ៉ាងណា ប៉ុន្តែ​បើ​តាម​ដឹង​រឿង​នេះ​មិនមែន​ដូច្នេះ​ឡើយ ព្រោះ​នារី​រូប​នោះ​បាន​ឆាត​ជា​សំឡេង​មក​ផ្ទាល់​បែប​នេះ​ទៅ​ហើយ ប៉ុន្តែ​មានរឿង​ហេតុ​អ្វី​បានជា​មក​ជេរ​រូប​នាង ។

បើ​តាម​នាង​ស៊ុំ សុ​ម៉ា​លី ចង់​ឲ្យ​នារី​នោះ​នោះ​ចេញ​មុខ​និយាយ​ជាមួយ​រូប​នាង​ជា​មុន​សិន មុន​នឹង​សុំ​ទោស​រូប​នាង ព្រោះ​នាង​ក៏​ចង់​ដឹង​ដែរ​ថា អ្វី​ដែល​នារី​រូប​នោះ​និយាយ​ចង់​មាន​ន័យ​ឲ្យ​នាង ឬ​ចង់​និយាយ​ជាមួយ​ឲ្យ​អ្នក​នាង​ផ្សេង​ពិតប្រាកដ ។ ទោះជា​យ៉ាងណា​ក្ដី នៅ​ពេល​មានរឿង​នេះ​កើត​ឡើង​នាង​បាន​ទទួល​ការ​ពន្យល់​ណែនាំ​ពី​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ជា​ច្រើន​កុំ​ឲ្យ​គិត​រឿង​នេះ​នាំ​ឲ្យ​វែង​ឆ្ងាយ ព្រោះ​វា​មិន​មាន​ប្រយោជន៍ ហើយ​នាង​ក៏​ពិចារណា​យល់​ស្រប​ទៅ​ការ​ចង់បាន​នេះ ប៉ុន្តែ​នាង​នឹង​ទុក​មើល​មួយ​រយៈ​ទៀត ប្រសិនបើ​នៅ​តែ​កើតឡើង​ទៀត នោះ​នាង​នឹង​មិន​លើកលែង​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ