ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយ​ៗ​បញ្ចុះ​ជាតិ​ខ្លាញ់​​​ក្នុង​ឈាម​​បាន​ឆាប់រហ័ស

4 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​ធ្លាប់​បានលឺ​អំពី​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ និង​មិនល្អ​រួច​មក​ហើយ​។ ជា​ធម្មតា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ស​សៃ​ឈាម ដោយ​ធ្វើ​ឱ្យ​ប្រែជា​ឡើង​រឹង និង​រួម​តូច ខណៈ​ដែល​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ប្រសើរ​សម្រាប់​សុខភាព ដោយ​វា​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម​។ ប៉ុន្តែ​ថា​តើ​អ្វី​ជា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ? តាម​ពិត​ទៅ​វា​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ជាតិ​ខ្លាញ់​មិនល្អ​ទ្រី​គ្លី​សេរី​ដ (triglycerides)…

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​ធ្លាប់​បានលឺ​អំពី​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ និង​មិនល្អ​រួច​មក​ហើយ​។ ជា​ធម្មតា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ស​សៃ​ឈាម ដោយ​ធ្វើ​ឱ្យ​ប្រែជា​ឡើង​រឹង និង​រួម​តូច ខណៈ​ដែល​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ប្រសើរ​សម្រាប់​សុខភាព ដោយ​វា​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម​។

ប៉ុន្តែ​ថា​តើ​អ្វី​ជា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ? តាម​ពិត​ទៅ​វា​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ជាតិ​ខ្លាញ់​មិនល្អ​ទ្រី​គ្លី​សេរី​ដ (triglycerides) ប្រភេទ​នៃ​ជាតិ​ខ្លាញ់​ក្នុង​ចរន្តឈាម​។ កាលណា​កម្រិត​នៃ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់ វា​ក៏​មិន​ខុស​ពី​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែរ គឺ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដើម្បី​កាត់​បន្ថយ​ជាតិ​ខ្លាញ់​មិនល្អ​ក្នុង​ឈាម ៖

១. សម្រក​ទម្ងន់​ដែល​លើស ៖ កោសិកា​ខ្លាញ់​កាន់តែ​ច្រើន​ក្នុង​រាង​កាយ​នោះ​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​កាន់តែ​រីក​រាលដាល​ក្នុង​ឈាម​។ នេះ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​អ្នក​គួរ​សម្រក​ទម្ងន់​ដែល​លើស​ចេញ​ខ្លះ​ដើម្បី​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​ខ្លាញ់​មិនល្អ​ទ្រី​គ្លី​សេរី​ដ​។

២. កាត់​បន្ថយ​ការ​ទទួលទាន​ស្ករ ៖ ដូច​បាន​លើក​ឡើង​ក្នុង​ចំណុច​ខាងលើ​កាឡូរី​ដែល​លើស គឺជា​អ្វីមួយ​ដែល​នឹង​ត្រូវ​បំ​លែង​ទៅ​ជា​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​។ ហើយ​គ្មាន​អ្វី​ដែល​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​កាឡូរី​ច្រើន​ហួសហេតុ​ជាង​ការ​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ​ឡើយ​! ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​បន្ថយ​កម្រិត​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ ចូរ​ព្យាយាម​កម្រិត​ការ​ទទួលទាន​ស្ករ​និង​ប្រកាន់ខ្ជាប់​នូវ​របប​អាហារ​សុខភាព​ល្អ​។

៣. ប្រកាន់ខ្ជាប់​របប​អាហារ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ទាប ៖ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​កាបូ​អ៊ី​ដ្រា​ត​ក៏​ជា​មូ​លេ​គុល​ស្ករ​ដែរ? នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ទាប​ដើម្បី​អាច​បន្ថយ​កម្រិត​នៃ​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​។

៤. ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​រសៃ ៖ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ហើយ​ថា​ជាតិ​ស​សៃ​ខ្ពស់​ជួយ​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​។ ទោះជា​យ៉ាងណា​ជាតិ​ស​សៃ​ក៏​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​ដោយ​កាត់​បន្ថយ​ការ​ស្រូប​យកជាតិ​ស្ករ​របស់​រាង​កាយ​។ របប​អាហារ​មាន​ជាតិ​ស​សៃ​ខ្ពស់​ក៏​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។

៥. ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ ៖ ការ​ធ្វើ​លំ​ហាត់ប្រាណ​អាច​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​ដោយ​ជួយ​ឱ្យ​ស្រក​ទម្ងន់​និង​បង្កើន​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ