១​ខែ​ៗ​ចេះ​តែ​មិន​សល់​លុយ​សាក​គន្លឹះ​ងាយ​ៗ​ទាំងនេះ​ជួយ​អ្នក​ចៀស​ផុត​ពី​ភាព​ក្រីក្រ


សម្រាប់​មនុស្ស​មួយ​ចំនួន​ការ​មើលឃើញ​អ្នក​ដទៃ​សល់​លុយ​នៅ​ចុងខែ​ប្រៀប​បានជា​ក្តី​សុបិន​ដ៏​សែន​ឆ្ងាយ​មិន​ថា​ពួក​គេ​ព្យាយាម​សន្សំ​ប៉ុនណា​ទេ ។ តើ​អ្នក​អាច​ចៀសវាង​ស្ថាន​ការ​នេះ​ទៀត​បាន​ដោយ​វិធី​ណា? ខាងក្រោម គឺជា​គន្លឹះ​ងាយ​ៗ​ដែល​ជួយ​ឲ្យ​អ្នក​ចៀសវាង​ភាព​ក្រីក្រ​បាន​៖

១. កំណត់​គោលដៅ​ការងារ​ច្បាស់លាស់​៖

ការ​រៀបចំ​ផែនការ​ជា​ការងារ​ដែល​ស្ត្រេ​ស​ជា​ពិសេស​នៅ​ពេល​ដែល​ការងារ​របស់​អ្នក​មិន​អនុញ្ញាត​ឲ្យ​អ្នករក​ចំណូល​បាន​ច្រើន ។ ប៉ុន្តែ​វា​ជា​ជំហាន​ដ៏​សំខាន់​ប្រសិនបើ​អ្នក​ចង់​រស់នៅ​ក្នុង​ស្ថាន​ការ​ល្អ​ជាង​បច្ចុប្បន្ន​នៅ​ថ្ងៃ​មុខ ។ ដូច្នេះ​តើ​អ្នកមាន​គោលដៅ​ការងារ​អ្វី​ដែរ? តើ​អ្នកមាន​គម្រោង​នៅ​ធ្វើការ​ការងារ​បច្ចុប្បន្ន​អស់​មួយ​ជីវិត ឬទេ? ឬ​អ្នក​ចង់​ផ្លាស់​ប្តូរ​ទៅ​ធ្វើ​អ្វី​ផ្សេង​ដែល​នឹង​ជួយ​ឲ្យ​អ្នករក​លុយ​បាន​កាន់តែ​ច្រើន​នៅ​ថ្ងៃ​អនាគត?

២. ត្រៀមខ្លួន​សម្រាប់​ពេល​នឿយហត់​៖

ការ​ដោះ​សារធំ​ជាងគេ​របស់​មនុស្ស​ក្នុង​ការ​ចាយវាយ​ខ្ជះខ្ជាយ គឺ​ការ​នឿយហត់ ។ ដូច​ជា​នឿយហត់​ក្នុង​ការ​បោក​សម្លៀក​បំពាក់​ទើប​យក​វា​ទៅ​កន្លែង​បោក​អ៊ុត ឬ​នឿយហត់​ក្នុង​ការ​ចម្អិន​អាហារ​ជា​រៀងរាល់ថ្ងៃ​ទើបត្រូវ​ទិញ​អាហារ​ខាងក្រៅ ។ ប្រាកដ​ណាស់ ការងារ​មនុស្ស​ម្នាក់​ៗ​ត្រូវការ​ពេលវេលា និង​កម្លាំង​ច្រើន ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ទុក​ពេល​គ្រប់គ្រាន់​សម្រាប់​ការងារ​ដែល​ចាំបាច់​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ទេ អ្នក​នឹង​ត្រូវ​ចំណាយ​កាន់តែ​ច្រើន​លើ​វា ។

៣. រៀន​ស្រលាញ់​អ្វី​ដែល​ខ្លួន​មាន​៖

មនុស្ស​ម្នាក់​ៗ​មាន​និយម​ន័យ​នៃ​ភាព​ក្រីក្រ​ខុស​ៗ​គ្នា ។ អ្នក​អាច​មាន​អារម្មណ៍​ថា​ក្រ​ខណៈ​ដែល​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​មនុស្ស​ភាគ​ជ្រើ​ន​ដែល​នៅ​ជុំវិញ​អ្នក​ជាដើម ។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ខ្លួន​ក្រីក្រ​គ្រប់ពេល អ្នក​គួរតែ​រៀន​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​អ្នក ។ អ្នក​មិន​គួរ​ផ្តោត​ស្មារតី​និង​កម្លាំង​លើ​អ្វី​ដែល​អ្នក​មិន​មាន​ទេ តែ​លើ​អ្វី​ដែល​អ្នកមាន​ស្រាប់ ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ត្រូវ​តែ​ជៀសវាង​ការ​ប្រៀបធៀប​ខ្លួន​ជាមួយ​អ្នក​ដទៃ ជា​ពិសេស​គឺ​មនុស្ស​លើ​ប្រព័ន្ធ​សង្គម ។ អ្នក​គួរតែ​វាស់វែង​ភាព​ជោគជ័យ​ដោយ​យោង​ទៅ​តាម​ការ​អភិវឌ្ឍន៍​ខ្លួន​វិញ​មិនមែន​សម្ភារៈ​ដែល​ខ្លួន​មាន​ទេ​។ តើ​អ្នកមាន​លុយ​សន្សំ​ច្រើន​ជាង​ឆ្នាំ​មុន​ទេ? ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ