EU គាំទ្រ​គម្រោង​កម្មវិធី​គ្រប់គ្រង​ធន​ធាន​ទឹក​និង​ផ្លាស់​ប្តូរ​កសិកម្ម​នៅ​កម្ពុជា


រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម បាន​អនុញ្ញាត​ឱ្យ​លោកស្រី Ophelie BOURHIS នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​(AFD)​ប្រចាំ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​នៅ​ទីស្តីការក្រសួង ស្តី​ពី​ការ​អភិវឌ្ឍ​លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម ។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ អំពី​កិច្ច​សហ​ប្រតិការ​ដែល AFD ក៏​ដូច​ជា​សហ គម​ន៍​អឺ​រុ​ប​(EU) បាន​និង​កំពុង​គាំទ្រ​លើ​គម្រោង​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​ការ​ផ្លាស់​ប្តូ​រក​សិ
កម្ម​នៅ​ប្រទេស​កម្ពុជា​(WAT4CAM) ជំហាន​ទី​១ ដែល​មាន​ទំហំ​វិនិយោគ​៩៧​លាន​អឺ​រ៉ូ ។

ទន្ទឹម​នឹង​នេះ ដើម្បី​បន្ត​កិច្ច​ដំណើរការ​ជំហាន​ទី​២ ភាគី​ទាំង​ពីរ​បាន​ផ្តោត​លើ​ការ​រៀបចំ​គម្រោង​អនុត្តរភាព​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តសៀមរាប ព្រះ​វិហារ បាត់ដំបង កំពង់ធំ និង​ខេត្តកណ្តាល ដែល​គ្រោង​ថវិកា​ប្រមាណ​៧០​លាន​អឺ​រ៉ូ ។

លើស​ពី​ការ​គ្រោងទុក​នេះ ក៏​បាន​លើក​ពី​ចំណាប់អារម្មណ៍​លើ​គម្រោង​ស្តារ​ស្ទឹង​ស្វាយចេក ស្ថិត​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ គ្រោង​ថវិកា​ប្រមាណ​៤០​លាន​អឺ​រ៉ូ និង​គម្រោង​ស្តារ​ស្ទឹង​ចាស់ ក្នុង​ខេត្ត​បាត់ដំបង ដែល​គ្រោង​ថវិកា​ប្រមាណ​២៥​លាន​អឺ​រ៉ូ ព្រមទាំង​គម្រោង​អាទិភាព​ក្នុង​ការ​ដោះស្រាយ​ទឹក​មួយ​ចំនួន​ទៀត ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ