ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​២​នាក់​ដេក​ក្នុង​រថយន្ត​ហើយ នៅ​​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​បាន​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​បាន​លួច​គាស់​​កញ្ចក់​រថយន្ត​សម្រាប់​លក់​១​គ្រឿង​ដែល​គេ​ចត​នៅ​មុខ​ឃ្លាំង​លក់​រថយន្ត​យីហោ​« ចាន់ ភឿន​» ខណៈ​ដែល​មាន​កម្មករ​២​នាក់​ដេក​ក្នុង​រថយន្ត​នោះ នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទឹកល្អក់​ទី​3 ខណ្ឌទួលគោក​។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​បាន​លួច​គាស់​​កញ្ចក់​រថយន្ត​សម្រាប់​លក់​១​គ្រឿង​ដែល​គេ​ចត​នៅ​មុខ​ឃ្លាំង​លក់​រថយន្ត​យីហោ​« ចាន់ ភឿន​» ខណៈ​ដែល​មាន​កម្មករ​២​នាក់​ដេក​ក្នុង​រថយន្ត​នោះ នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទឹកល្អក់​ទី​3 ខណ្ឌទួលគោក​។ បន្ទាប់​ពី​បាន​សម្រេច​ហើយ ជនសង្ស័យ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តែ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ជិះ​ដេញ​តាម និង​ស្ទាក់​ចាប់​បាន​នៅ​ក្បែរ​ខារ៉ាអូខេ «​ឌឺ​ម៉ូ​ន​» តាម​បណ្ដោយ​ផ្លូវ​២៦៥ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់​ផ្អើល​កាលពី ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​តែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ ១- ឈ្មោះ ឥដ្ឋ រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​២-​ឈ្មោះ ណា​ង់ ស៊ី​ដា​រ៉ូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​ទាំង​2​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មា​សរី​វ៉ូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AA-4663 មក​ឈប់​នៅ​ក្បែរ​នឹង​ឃ្លាំង​លក់​រថយន្ត​ខាងលើ បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​ក៏​ចុះ​ពីលើ​ម៉ូតូ រួច​ដើរទៅ​លួច​គាស់​កញ្ចក់​រថយន្ត​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស គ្មាន​ស្លាក​លេខ ដែល​ឈប់​ចត​ចោល​នៅ​ខាង​មុខ​ឃ្លាំង​លក់​រថយន្ត​ខាងលើ​បាន​សម្រេច​ដោយ​សុវត្ថិភាព​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ ជនសង្ស័យ​ទាំង​២​នាក់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ ខណៈ​ពេល​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ជួយ​ជិះ​ដេញ​តាម​ពីក្រោយ និង​ស្រែក​ឆោឡោ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ពេល​នោះ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ក៏​ព្យាយាម​បើក​ម៉ូតូ​រត់គេច​ខ្លួន​ទាំង​ភ័យ​ស្លន់ស្លោ​។ លុះ​ពេល​ជនសង្ស័យ​ជិះ​រហូត​ដល់​ក្បែរ​នឹង​ខារ៉ាអូខេ ឌឺ​ម៉ូ​ន តាម​បណ្ដោយ​ផ្លូវ​២៦៥ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ក៏​ស្រាប់តែ​ជិះ​ទៅ​បុក​នឹង​របង​ផ្ទះ​ប្រជា​ពលរដ្ឋ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ទៅ​លែង​មុខ​រួច ក៏​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ក្របួច​បាន និង​ដកហូត​បាន​កញ្ចក់​រថយន្ត​ចំនួន​២​តែ​ម្តង ។

បើ​តាម​សម្តី​ពី​បុរស​ម្នាក់​ដែល​ធ្វើការ​នៅ​ក្នុង​ឃ្លាំង​លក់​រថយន្ត​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ គឺជា​រថយន្ត​សម្រាប់​ដាក់​លក់ ហើយ​មុន​ពេល​កើតហេតុ នៅ​ខាងក្នុង​ឃ្លាំង​មាន​រថយន្ត​ដាក់​លក់​ជា​ច្រើន​គ្រឿង​ធ្វើ​ឲ្យ​ចង្អៀត ទើប​ពួក​គាត់​សម្រេចចិត្ត​ចត​រថយន្ត​ខាងលើ​នៅ​ខាង​មុខ​ឃ្លាំង និង​ឲ្យ​កម្មករ​ចំនួន​២​នាក់​សំរាក​យាម​នៅ​ខាងក្នុង​រថយន្ត​។ តែ​ដោយសារ​កម្មករ​ដែល​ដេក​យាម​រថយន្ត​អស់កម្លាំង​ខ្លាំង​ពេក ទើប​ដេក​ដោយ​មិនដឹង​ថា មាន​ចោរ​មក​ធ្វើ​សកម្មភាព​លួច​គាស់​កញ្ចក់​រថយន្ត​យ៉ាង​ដូច្នេះ​ទេ​។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់ រួម​ជាមួយនឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ