ទ​ង្វើ​ទាំង​​នេះ នឹង​ធ្វើ​ឱ្យ​អាពាហ៍ពិពាហ៍​​របស់​អ្នក​ពី​ផ្អែមល្ហែម នឹង​ប្រែជា​ជូរ​ចត់ ​


ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​អាពាហ៍ពិពាហ៍​អ្នក​កើត​មាន​បញ្ហា អ្នក​គួរតែ​ចៀស​ពី​ចំណុច​៩​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​មិន​គួរ​ចង​ប្តី​អ្នក​ជាប់​ពេក​ទេ ព្រោះ​នៅ​ពេល​ដែល​គេ​គ្មាន​សេរីភាព គ្រួសារ​នេះ នឹង​គ្មាន​សុភមង្គល​ឡើយ​។

២-អ្នក​មិន​គួរ​ស្រឡាញ់​តែ​ប្តី​អ្នក ហើយ​ស្អប់​គ្រួសារ​របស់​គេ​នោះ​ទេ​។ នៅ​ពេល​ដែល​អ្នក​ធ្វើ​បែប​នេះ​យូរ នោះ​មនោសញ្ចេតនា​អ្នក​នឹង​អាច​ប្រែប្រួល​គ្រប់ពេល​។

៣-អ្នក​មិន​គួរ​គ្រប់គ្រង​ប្រាក់​របស់​ស្វាមី​អ្នក​ខ្លាំង​ពេក​ទេ ព្រោះ​បើ​អ្នក​កាន់តែ​កាត់​លុយ​ប្តី​អ្នក គេ​នឹង​កាន់តែ​ខូច​បាន​។

៤-ប្រសិនជា​ស្វាមី​អ្នក​មិន​ចង់​ឲ្យ​អ្នកដឹង​ពី​អាថ៌​កំបាំង​របស់​គេ អ្នក​មិន​គួរ​សួរ​គេ​រហូត​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​គេ​ធុញ​បាន​។

៥-អ្នក​មិន​គួរ​ធ្វើ​ជា​ប្រពន្ធ​ដែល​ចាំតែ​យក​ប្រាក់​ស្វាមី​ចាយ​ឡើយ ព្រោះ​ភរិយា​បែប​នេះ នឹង​ធ្វើ​ឲ្យ​បុរស​ឆាប់​ធុញ​ជាទី​បំផុត​។

៦-អ្នក​មិន​គួរ​ទុក​ស្វាមី​ជា​កូនប្រុស​អ្នក​ទេ ដោយ​គួរតែ​ផ្តល់​សិទ្ធិ​ស្មើគ្នា ទើប​គ្រួសារ​អាច​រស់នៅ​យ៉ាង​មាន​សុភមង្គល​។

៦-អ្នក​មិន​គួរ​បញ្ចេញ​កំហឹង​របស់​អ្នក​ទៅ​លើ​ខ្លួន​ស្វាមី​អ្នក​ឡើយ ទោះបីជា​អ្នក​ខឹង​យ៉ាងណា​ក៏​ដោយ ទើប​មនោសញ្ចេតនា​អ្នក​មិន​ប្រែប្រួល​។

៧-អ្នក​មិន​គួរ​តែងតែ​សួរ​ប្តី​អ្នក​ថា​ស្រឡាញ់​ឬ​មិន​ស្រឡាញ់​អ្នក​ទេ ព្រោះ​បើ​គេ​មិន​ស្រឡាញ់​អ្នក គេ​នឹង​មិន​រៀប​ការ​ជាមួយ​អ្នក​ទេ​។

៨-អ្នក​មិន​គួរ​ធ្វេសប្រហែស​ក្នុង​ការ​មើលថែ​ទាំ​រូបរាង​របស់​ខ្លួន​ឡើយ ព្រោះ​មាន​តែ​រូបរាង​ស្អាត​ទេ ទើបអាច​ទាក់ទាញ​ស្វាមី​អ្នក​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ