ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បន្ត​ជួយ​ថវិកា​លើក​ការ​ដោះ​មីន​នៅ​កម្ពុជា និង​ត្រៀម​ជួយ​រៀបចំ​កិច្ចប្រជុំ​អាស៊ី​អ៊ឺ​រ៉ុ​ប​ឆ្នាំ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ឯកអគ្គរាជទូត​ជប៉ុន​បាន​អះអាង​ថា ជប៉ុន​នឹង​បន្ត​ជួយ​ផ្តល់​ថវិកា​លើ​វិស័យ​ដោះ​មីន​នៅ​កម្ពុជា និង​ត្រៀម​ជួយ​រៀបចំ​កិច្ចប្រជុំ​អាស៊ី អឺរ៉ុប ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឆ្នាំ​នេះ ។ លោក…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ឯកអគ្គរាជទូត​ជប៉ុន​បាន​អះអាង​ថា ជប៉ុន​នឹង​បន្ត​ជួយ​ផ្តល់​ថវិកា​លើ​វិស័យ​ដោះ​មីន​នៅ​កម្ពុជា និង​ត្រៀម​ជួយ​រៀបចំ​កិច្ចប្រជុំ​អាស៊ី អឺរ៉ុប ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឆ្នាំ​នេះ ។

លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​នា​ព្រឹក​ថ្ងៃ​ទី​១២​កុម្ភ​ឆ្នាំ​២០២០​យ៉ាង​ដូច្នេះ​៖” ជប៉ុន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ដោះ​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​កំពុង​តែ​ពិចារណា​ផ្ដល់​ថវិកា​បន្ថែម​ដល់​អង្គភាព​នេះ ហើយ​ក៏​កំពុង​ពិចារណា​រៀបចំ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​នៅ​ក្នុងឆ្នាំនេះ និង​កិច្ចប្រជុំ​អាស៊ាន​នៅ​ឆ្នាំ​២០២២ ខាង​មុខ ហើយ​ជប៉ុន​ក៏​កំពុង​ពិចារណា​ផ្ដល់​ថវិកា​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ទិញ​រថយន្ត និង​សម្ភារៈ​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២» ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​លោក MIKAMI Masahiro ចំពោះ​ការ​វាយតម្លៃ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ជប៉ុន ។ សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​បន្ត​ធ្វើ​យ៉ាងណា​សម្របសម្រួល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ជប៉ុន មក​វិនិយោគ​នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ ជា​អាទិ៍​នៅ​ខែកុម្ភៈ​នេះ កម្ពុជា​បាន​បន្ថយ​តម្លៃ​អគ្គិសនី​ចំនួន​មួយ​សេន ក្នុង​មួយ​គីឡូវ៉ាត់ ហើយ​កម្ពុជា​នឹង​បន្ត​ធ្វើ​យ៉ាងណា ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត លើ​ការ​ដឹក​ជញ្ជូន​ជាដើម ដើម្បី​ឱ្យ​ការ​វិនិយោគ​មានការ​ទាក់ទាញ​កាន់តែ​ខ្លាំង​ឡើង ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុជា និង​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ដោះ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ក៏​ដូច​ជា រៀបចំ​ជួយ​ដល់​កម្ពុជា​ធ្វើ​យ៉ាងណា​ឲ្យ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប និង​កិច្ចប្រជុំ​អាស៊ាន នា​ពេល​ខាង​មុខ​អោយ​ទទួល​បាន​ជោគជ័យ ។ សម្ដេច​តេ​ជោ​ក៏​បាន​ថ្លែងអំណរគុណ​ជា​បន្ត​ទៀត ចំពោះ​ជំនួយ​របស់​ជប៉ុន​ដល់​ការ​តាក់តែង​ច្បាប់​សំណង់​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​កំពង់​ផែ​ក្រុងព្រះសីហនុ ដែល​ជប៉ុន​កំពុង​តែ​រៀបចំ​ជួយ​សហការ​ធ្វើ​ផែនការ​មេនេះ សម្ដេច​បាន​មាន​ប្រសាសន៍​ថា កំពង់​ផែ​ក្រុងព្រះសីហនុ​មាន​សារៈសំខាន់​ណាស់ គឺជា​កំពង់​ផែ​តែ​មួយ​គត់​ដែល​ទ្រទ្រង់​ដល់​សេដ្ឋកិច្ចជាតិ​កម្ពុជា ។ ដោយឡែក​ជា​ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​សំរាម សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ​រាជធានី​ភ្នំពេញ និង​ក្រសួង​សេដ្ឋកិច្ច​កំពុង​តែ​ដាក់​ការ​ប្រមូល​សំរាម​នេះ ស្ថិត​នៅ​ក្នុង​អន្តរកាល​ព្រោះថា ក្រុមហ៊ុន​ចាស់​ពុំ​អាច​ទទួល​ការងារ​នេះ​បាន​ទៀត​ទេ ដោយសារ​ទីក្រុង​ភ្នំពេញ​មានការ​រីក​ធំ ពី​ប្រមាណ​៣០០​គីឡូ​ម៉ែត្រការ៉េ ទៅ ៦០០​គីឡូ​ម៉ែត្រការ៉េ ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ស្ថាប័ន​ទាំង​ពីរ​គឺ សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ដាក់​ឲ្យ​ដេញថ្លៃ ដូច្នេះ​ក្រុមហ៊ុន​ជប៉ុន ដែល​មាន​ចំណាប់អារម្មណ៍​គប្បី​ចូល​ដេញថ្លៃ ដើម្បី​ជួយ​ដល់​ការ​ប្រមូល​សំរាម​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ