ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន​! លោក គួ​ច ចំរើន ព្រមាន​ចាត់ការ​អ្នក​នៅ​ពីក្រោយ​ខ្នង​អនុញ្ញាត​ឲ្យ​សង់​សំណង់​រំលោ.ភ​អូរ​ប្រឡាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​លោក គួ​ច ចំរើន ព្រមាន​ចាត់វិធានការ​ចំពោះ​អ្នក​នៅ​ពីក្រោយ​ខ្នង ដែល​អនុញ្ញាត ឬ​អន្តរាគមន៍​ឲ្យ​សាងសង់​សំណង់​រំលោភ​អូរ​ប្រឡាយ ។ លោក​គួ​ច…

រាជធានី​ភ្នំពេញ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​លោក គួ​ច ចំរើន ព្រមាន​ចាត់វិធានការ​ចំពោះ​អ្នក​នៅ​ពីក្រោយ​ខ្នង ដែល​អនុញ្ញាត ឬ​អន្តរាគមន៍​ឲ្យ​សាងសង់​សំណង់​រំលោភ​អូរ​ប្រឡាយ ។ លោក​គួ​ច ចំរើន​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ « ជា​ការ​ពិត​ពួក​គាត់ គឺ​កំពុង​រំលោភ​លើ​អូរ​ប្រឡាយ ប៉ុន្ដែ​ពួក​គាត់ គឺជា​ប្រជាជន​យើង យើង​ក៏​ត្រូវ​តែ​ដោះស្រាយ​ជូន​ពួក​គាត់​ដែរ សម្រាប់​គ្រួសារ​ដែល​គ្មាន​ផ្ទះសម្បែង​ពិតប្រាកដ​» ។

នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី រដ្ឋបាល​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ​នេះ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​លើក​ឡើង​ពី​បញ្ហា​ការងារ​ស្ដា និង​រៀបចំ​អូរ​ប្រឡាយ ដែល​ក្នុង​នោះ​ក៏​ចាំបាច់​ត្រូវ​ធ្វើការ​រុះរើ​ចំពោះ​សំណង់​ទាំងឡាយ​ណា​ដែល​បាន​រំលោភ​លើ​អូរ​ប្រឡាយ ។ ចំពោះ​បញ្ហា​នេះ លោក​អភិបាល​បាន​គូសបញ្ជាក់​ថា ៖«​មិនមែន​ខ្ញុំ​មិនដឹង​ទេ ខ្ញុំ​ដឹង យើង​កំពុង​ប្រឹងប្រែង​សិក្សា​រក​ទីតាំង ដី​សង្គមកិច្ច រក​ទីតាំង​សមរម្យ ពេល​រៀបចំ​រួច​នឹង​នាំ​ពួក​គាត់​ទៅ​មើល​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​អភិបាលខេត្ត​ក៏​បាន​ព្រមាន​ផង​ដែរ ចំពោះ​អ្នក​ឆ្លៀតឱកាស​បង្កើត​បញ្ហា រំលោភ​លើ​អូរ​ប្រឡាយ​នេះ អ្នក​ដែល​នាំ​បង្ក​បញ្ហា​ទាំងនោះ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង​ជាមួយ​គ្នា​នេះ លោក​បាន​ក្រើនរំលឹក​ដល់​មន្ដ្រី​គ្រប់​រូប​កុំ​ពាក់ព័ន្ធ​គ្រប់​បញ្ហា គឺ​កុំ​ពាក់ព័ន្ធ កុំ​នៅ​ក្រោយខ្នង​កុំ​អន្ដរាគមន៍ ។

លោក​បាន​ក្រើនរំលឹក​ដល់ មេឃុំ​/​ចៅសង្កាត់ ត្រូវ​ខិតខំ​ក្នុង​ការ​បម្រើ និង​ផ្ដល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​អោយ​បាន​លឿន​ធ្វើ​អោយ​ត្រូវ និង​មាន​តម្លាភាព ។ នៅ​ពេល​ដែល​ធ្វើការ​ល្អ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ បាន​លឿន ត្រឹមត្រូវ និង​មាន​តម្លាភាព ប្រជាពលរដ្ឋ​ប្រាក ដ​ជា​គោរព​ស្រឡាញ់ និង​គាំទ្រ​ជាក់​ជា​មិន​ខាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ