ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​មន្ត​២​ក្នុង​ការ​ប្រើ​ត្រសក់​​ជួយ​ទប់​ស្កាត់​បញ្ហា​ស្បែក​មុខ​ជ្រីវជ្រួញ

4 ឆ្នាំ មុន

ក្រៅពី​ងាយ​រក ហើយ​មាន​តម្លៃ​សមរម្យ​និង​រសជាតិ​ឆ្ងាញ់ ត្រសក់​ថែម​ទាំង​អាច​ផ្ដល់​ផល​ល្អ​ៗ​ជា​ច្រើន​ចំពោះ​សុខភាព រួម​ទាំង​សម្រស​ទៀត​ផង​!​ពុង​បារម្ភ​អំពី​បញ្ហា​ស្បែក​ជ្រីវជ្រួញ​មែន​ទេ? ថ្ងៃ នេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​វិធី​ងាយ​ៗ​ប្រើប្រាស់​ត្រសក់​ទប់ស្កាត់​ភាព​ជ្រីវជ្រួញ​នៃ​ស្បែក ៖ ១….

ក្រៅពី​ងាយ​រក ហើយ​មាន​តម្លៃ​សមរម្យ​និង​រសជាតិ​ឆ្ងាញ់ ត្រសក់​ថែម​ទាំង​អាច​ផ្ដល់​ផល​ល្អ​ៗ​ជា​ច្រើន​ចំពោះ​សុខភាព រួម​ទាំង​សម្រស​ទៀត​ផង​!​ពុង​បារម្ភ​អំពី​បញ្ហា​ស្បែក​ជ្រីវជ្រួញ​មែន​ទេ? ថ្ងៃ នេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​វិធី​ងាយ​ៗ​ប្រើប្រាស់​ត្រសក់​ទប់ស្កាត់​ភាព​ជ្រីវជ្រួញ​នៃ​ស្បែក ៖

១. រូបមន្ត​ទី ១ ៖
អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ចិត​សំបក​ត្រសក់​ធំ ១ ផ្លែ រួច​កិន​ត្រសក់​ឱ្យ​ម៉ដ្ឋ បន្ទាប់​មក​ដាក់​ក្នុង​ស្បៃ​ស្អាត​ពូត​យក​ទឹក​ត្រសក់​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ បន្ទាប់​មក​ប្រើប្រាស់​ដុំ​សំឡី​ជ្រលក់​ក្នុង​ទឹក​ត្រសក់ រួច​ផ្ដិត​ៗ​លើ​ផ្ទៃមុខ​។ ទុក​ចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​។

២. រូបមន្ត​ទី ២ ៖
អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ចិត​សំបក​ត្រសក់​ចេញ រួច​ហាន់​ត្រសក់​ជា​បន្ទះ​ៗ​។ បន្ទាប់​មក​លាប​ទឹកឃ្មុំ​បន្តិច​លើ​តំបន់​ស្បែក​ដែល​មាន​ស្នាម​ជ្រីវជ្រួញ រួច​បិត​បន្ទះ​ត្រសក់​ពីលើ​។ ទុក​ចោល​សម្រាប់​រយៈពេល​យ៉ាង​ហោច​ណាស់ ១៥ ទៅ ២០ នាទី សឹម​យក​ត្រសក់​ចេញ និង​លាង​សម្អាត​មុខ​។

សម្គាល់ ៖ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ ព្យាយាម​អនុវត្ត​ឱ្យ​បាន​ច្រើន​ដង​ក្នុង​មួ​យស​ប្តា​ហ៍​ជា​ប្រចាំ (​ប្រភព​ពី​៖ Health.com.kh)៕(​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ