ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ដឹក​ប្រេង​ធ្លាក់​ផ្លូវ​ត្រូវ​​​ភ្លើង​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ (វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា ៖ បើតាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា រថភ្លើង​១​ខ្សែ​ដែល​ដឹក​ប្រេង​កាត​នៅ​កា​ណា​ដា បាន​រត់​ធ្លាក់​ពី​ផ្លូវដែក​ មុន​ពេល​មាន​ភ្លើង​ឆាបឆេះ ក្រោយ​ពី​ការ​ផ្ទុះ​ដែល​ត្រូវ​បង្ខំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេញពី​ភូមិ​មួយ​ដែល​នៅ​ក្បែរ​នោះ​។ តាម​សារព័ត៌មាន​ទាំងនេះ​ថា ក្រោយ​ការ​ធ្លាក់​ពី​ផ្លូវដែក​នៃ​រថភ្លើង​ដែល​ដឹក​ប្រេង​នោះ ហើយ​មាន​ភ្លើង​ឆាបឆេះ…

ប្រទេស​កា​ណា​ដា ៖ បើតាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា រថភ្លើង​១​ខ្សែ​ដែល​ដឹក​ប្រេង​កាត​នៅ​កា​ណា​ដា បាន​រត់​ធ្លាក់​ពី​ផ្លូវដែក​ មុន​ពេល​មាន​ភ្លើង​ឆាបឆេះ ក្រោយ​ពី​ការ​ផ្ទុះ​ដែល​ត្រូវ​បង្ខំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេញពី​ភូមិ​មួយ​ដែល​នៅ​ក្បែរ​នោះ​។

តាម​សារព័ត៌មាន​ទាំងនេះ​ថា ក្រោយ​ការ​ធ្លាក់​ពី​ផ្លូវដែក​នៃ​រថភ្លើង​ដែល​ដឹក​ប្រេង​នោះ ហើយ​មាន​ភ្លើង​ឆាបឆេះ ធ្វើ​ឱ្យ​ប្រជាជន​រស់នៅ​ក្នុងភូមិ​ GUERNSEY ខេត្ត​SASKATCHEWAN ត្រូវ​បាន​ជម្លៀស​ចេញ​។ គ្រោះថ្នាក់​នោះ​កើត​មាន​ក្រោយ​ម៉ោង​៦​និង​១៥​នាទី​ម៉ោង​ក្នុងស្រុក ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ នៅ​ភាគ​ខាងត្បូង​ប្រទេស​។

យោង​តាម​សាក្សី​ទាំងឡាយ​​​បាន​ឱ្យ​ដឹងថា ទូ​យ៉ាងតិច​២៥​ក្នុង​ចំណោម​ទូ​ទាំង​៣០​នៃ​រថភ្លើង​នេះ បាន​ធ្លាក់​​ចេញ​ពី​ផ្លូវដែក​ បន្ទាប់​មក​ក៏​ផ្ទុះ បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​យ៉ាង​ខ្លាំង​។

ការិយាល័យ​សន្តិសុខ​ដឹក​ជញ្ជូន​អះអាង​ថា រថភ្លើង​១​ខ្សែ​ដែល​រត់​ឆ្ពោះ​មក​ភាគ​ខាងកើត​ប្រទេស ហើយ​ដឹក​ប្រេងកាត​បាន​ធ្លាក់​ពី​ផ្លូវដែក នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​២​គីឡូម៉ែត្រ​កន្លះ​ខាង​កើត​ភូមិ​ GUERNSEY​។​ បណ្ដា​អ្នក​ពន្លត់ភ្លើង​បាន​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​។ ពុំ​ទាន់​មាន​សេច​ក្ដី​រាយការណ៍​ពី​ជន​រង​គ្រោះ​នៅឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែ សម្រួល​ដោយ ៖ បុប្ផា​) ប្រភព​វីដេអូ ៖ Global News & discoverhumboldt