ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១០ កុម្ភៈ លោករស់ ផារិទ្ធិ អភិបាលរងខេត្ត តំណាងលោកម៉ែន វិបុលអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុករំដួលដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីក្រុមប្រឹក្សាស្រុកគណៈអភិបាលស្រុកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកមេបញ្ជាការរងផ្នែកសឹងរងស្រុកប្រធានមន្ទីរពេទ្យបង្អែកស្រុកការិយាល័យអង្គភាពជុំវិញស្រុកមេឃុំស្មៀនឃុំធនាគារអង្គការ សមាគមជុំវិញស្រុក។
ចំពោះការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុករំដួលនាព្រឹកនេះ ជាការចូលរួមចំណែកយ៉ាងជ្រាលជ្រៅមកលើរដ្ឋបាលថ្នាក់ក្រោមជាតិការគ្រប់គ្រងរដ្ឋបាលក្រុងស្រុក ខណ្ឌ តាមគោលការណ៍នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញ ដើម្បីបង្កើន និងជំរុញនិងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងងស្រុកខណ្យ និងគោលនយោយបាយកំនែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការសំដៅដល់ពង្រឹងអង្គភាពរបស់រដ្ឋដើម្បីសម្របសម្រួលនូវរាល់សកម្មភាពសាធារណៈនៅលើដែនដីរបស់ខ្លួន។
ការផ្លាស់ប្តូរនូវខ្សែគណនេយ្យ និងរបៀបរបបនៃការបំពេញការងារមានន័យថា រដ្ឋបាលក្រុង ស្រុកខណ្ឌជាតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន នៅរដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទីក្នុងការសម្របសម្រួលនិងដឹកនាំគ្រប់សកម្មភាពឬកិច្ចការដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលស្រុកត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នចំពោះវិស័យក្រសួងស្ថាប័ននីមួយៗទទួលខុសត្រូវ៕
ចែករំលែកព័តមាននេះ