ទឹម រដ្ឋា មិនទាន់ដាច់ចិត្តរៀបការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គ្រប់គ្នាបានដឹងថា ទឹម រដ្ឋា មានគូគាប់ជាប់ប្រាណជាបុរសរូបសង្ហាម្នាក់ រស់នៅអាមេរិក នឹងមានជំនួញនៅស្រុកខ្មែរ ។ ពួកគេស្រឡាញ់គ្នាច្រើនឆ្នាំ…
រាជធានីភ្នំពេញ ៖ គ្រប់គ្នាបានដឹងថា ទឹម រដ្ឋា មានគូគាប់ជាប់ប្រាណជាបុរសរូបសង្ហាម្នាក់ រស់នៅអាមេរិក នឹងមានជំនួញនៅស្រុកខ្មែរ ។ ពួកគេស្រឡាញ់គ្នាច្រើនឆ្នាំ…
រាជធានីភ្នំពេញ ៖ គ្រប់គ្នាបានដឹងថា ទឹម រដ្ឋា មានគូគាប់ជាប់ប្រាណជាបុរសរូបសង្ហាម្នាក់ រស់នៅអាមេរិក នឹងមានជំនួញនៅស្រុកខ្មែរ ។ ពួកគេស្រឡាញ់គ្នាច្រើនឆ្នាំ ស្ទើរតែក្លាយជាប្តីប្រពន្ឋ តែនៅមិនទាន់ទទួលរើសឱកាសរៀបការ ដោយម្នាក់ស្ទើរតែចង់ហួសវ័យទៅហើយ ពិសេសរដ្ឋាក៏អាយុច្រើន ។ យ៉ាងណា ទឹម
រដ្ឋា បានបញ្ជាក់ម្តងទៀត ដើម្បីអោយច្បាស់ការណ៍ការពន្យារពេលរៀបការពីមួយឆ្នាំទៅមួយឆ្នាំ។
កញ្ញារាងស្រឡូនស្វែលល្អ សមជាតារាដើរម៉ូដ ទឹម រដ្ឋា បានចេញមុខបញ្ជាក់រឿងស្នេហានាងថា បើនិយាយពីរឿងរៀបការ នាងពិតជាចង់ចូលរោងការដូចតែគេដែរតើ ! ហើយក៏មិនចោលរូបភាពនេះដែរ ទើសត្រង់ថា ក្រោយរៀបការនៅជាមួយគ្នាបានតទៅទៀតអត់ ប្រសិនបើយើងមិនបានគិតអោយច្បាស់។
អុីចឹងហើយ ទើបនាងចេះតែរំលងបើពេលណាល្អពេលនោះរៀបចំភ្លាម ព្រោះការមួយភ្លែតទេ ហើយជាការគោរពប្រពៃណី សំខាន់នៅជាគូមួយជីវិតត្រូវថែគ្នាបែបណា ។ ប្តីប្រពន្ឋ បើការបែកគ្នានោះមិនល្អទេ សំខាន់យើងជានារី គឺចាយមាត់គេច្រើនណាស់ ។ នាងបន្តថា អាចខុសពីគេ តារាមួយចំនួនអត់ខ្លាចរៀបការហើយ បាត់បង់ប្រជាប្រិយភាព។
តែនាងចេះតែមានហេតុផល ច្រើនដូចជាគិតរឿងសិល្បៈ តស៊ូមិនតិចឆ្នាំ ទំរាំរកឱកាសឈជើងបានទើប ចេះតែពន្យាឱកាស ។ យើងអត់ដឹងថាអនាគតខាងមុខទៅ មានរូបភាពអីកើតឡើង ប្រសិនបើយើងមានគូ បើស្វាមីអោយបន្តសិល្បៈនោះ ដូចរិតតែសំណាង ។ ប៉ុន្តែបើហាម រឹតតែយើងប្រកែកមិនបាន ព្រោះគូជីវិត ត្រូវតែយល់គ្នា ដល់ណាទីណាក៏នៅជាមួយគ្នា ទើបចំណុចបែបនេះ យកមកគិតច្រើន ទាក់ទិនរឿងរៀបការ។
ចែករំលែកព័តមាននេះ