ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្ស​ចាស់​គួរតែ​ពិសេស​អាហារ​ទាំង​នេះ​ អាចជួយ​​ខួរក្បាល​បង្កើន​ការ​ចង​ចាំ

4 ឆ្នាំ មុន

វ័យ​កាន់តែ​ចាស់​សុខភាព​រាង​កាយ​ក៏​ដូច​ជា​ខួរក្បាល​និង​ការ​ចង​ចាំ​មនុស្ស​ភាគច្រើន​ក៏​ថយ​ចុះ​តាម​នោះ​ដែរ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​មនុស្ស​ចាស់​គួរ​ព្យាយាម​ទទួលទាន​ដើម្បី​ពង្រឹង​សុខភាព​ខួរក្បាល​បង្កើន​ការ​ចង​ចាំ ៖ ១. ត្រី​សាល​ម៉ុ​ន ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា…

វ័យ​កាន់តែ​ចាស់​សុខភាព​រាង​កាយ​ក៏​ដូច​ជា​ខួរក្បាល​និង​ការ​ចង​ចាំ​មនុស្ស​ភាគច្រើន​ក៏​ថយ​ចុះ​តាម​នោះ​ដែរ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​មនុស្ស​ចាស់​គួរ​ព្យាយាម​ទទួលទាន​ដើម្បី​ពង្រឹង​សុខភាព​ខួរក្បាល​បង្កើន​ការ​ចង​ចាំ ៖

១. ត្រី​សាល​ម៉ុ​ន ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ចាំបាច់​សម្រាប់​សុខភាព​ខួរក្បាល​និង​សមត្ថភាព​នៃ​ការ​ចង​ចាំ​ដោយ​ការពារ​ខួរក្បាល​ពី​ការ​រលាក​ទប់ស្កាត់​ការ​ខូចខាត​កោសិកា​សុខភាព​ល្អ​។ ក្រៅពី​សាល​ម៉ុ​ន ត្រី​សម្បូរ​ខ្លាញ់​ផ្សេង​ទៀត​ក៏​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ផង​ដែរ​។

២. គ្រាប់​ធញ្ញជាតិ ៖ គ្រាប់​ធញ្ញជាតិ​ជា​អាហារ​សម្រន់​ល្អ​បំផុត​មួយ​សម្រាប់​ខួរក្បាល​ដោយ​វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣​។ ទោះជា​យ៉ាងណា​កុំ​ទទួលទាន​លើស​ពី​មួយ​ក្ដាប់ដៃ​ក្នុង​មួយ​ថ្ងៃ​។

៣. ផ្លែ​បឺ​រី ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​ប្រសិទ្ធភាព​ពង្រឹង​សុខភាព​ខួរក្បាល​បង្កើន​ការ​ចង​ចាំ​។

៤. បន្លែ​បៃតង ៖ ក្រៅពី​ផ្លែ​ឈើ​ហើយ​នោះ​មនុស្ស​ចាស់​ក៏​គួរ​ព្យាយាម​ទទួលទាន​បន្លែ​ផង​ដែរ​ដើម្បី​រក្សា​ការ​ចង​ចាំ​ល្អ​ប្រសើរ​។ បន្លែ​បៃតង​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​វីតាមីន​ចាំបាច់ ជាតិ​រ៉ែ​សំខាន់​ៗ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​ស​សៃ​ដែល​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​ខួរក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​រាង​កាយ​ទាំងមូល​តែ​ម្ដង​។

៥. តែ​បៃតង ៖ ការ​ទទួលទាន​តែ​បៃតង​ជា​ប្រចាំ​ក៏​ល្អ​សម្រាប់​មនុស្ស​ចាស់​ផង​ដែរ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេង​ៗ​ដែល​មាន​ផ្ទុក​ក្នុង​តែ​បៃ​ង​ជួយ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​ដែល​បំផ្លាញ​កោសិកា​។ មនុស្ស​ចាស់​ក៏​អាច​កាត់​បន្ថយ​ការ​ទទួលទាន​កាហ្វេ​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ខ្ពស់​ដោយ​ព្យាយាម​ទទួលទាន​តែ​បៃតង​ជំនួស​វិញ​។

៦. ផ្លែ​បឺ​រ ៖ ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន E និង​ខ្លាញ់​ល្អ monounsaturated fat ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ខួរក្បាល​ល្អ​ប្រសើរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ