ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ផឹកស៊ី​តាំងពី​ថ្ងៃ​ដល់​យប់​ផ្ទុះ​កំហឹង ម្នាក់​ជាប់​ខ្នោះ ម្នាក់​ទៀត​សង្គ្រោះ​បន្ទាន់

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នាំ​គ្នា​ផឹកស៊ី​តាំងពី​ថ្ងៃ​រហូត​ដល់​ពេល​យប់ លុះ​ស្រវឹង​ក៏​ជជែក​គ្នា​ពី​នេះ​ពី​នោះ ក៏​ឈាន​ដល់​ការ​ទំនាស់​ពាក្យ​សម្តី​គ្នា ធ្វើ​ឱ្យ​បុរស​ម្នាក់​ទប់​កំហឹង​លែង​បាន ក៏​ស្ទុះរ​ត់ទៅ​ទាញ​កាំបិត​ខ្វែវ​ប្រវែង​ជាង​១​ម៉ែត្រ​ចូល​ទៅ​កាប់​ប្រហារ​លើ​បុរស​ម្នាក់​ទៀត បណ្តាល​ឱ្យ​រង​របួស​ហូរ​ឈាម​ជោក​ខ្លួន​តែ​ម្តង ។ បន្ទាប់​មក​ជន​ដៃដល់​ត្រូវ​បាន​អ្នក​ភូមិ​ឃើញ​ក៏​នាំ​គ្នារ​ត់ទៅ​ជួយ​អន្តរាគមន៍…

ខេត្ត​ប៉ៃលិន ៖ នាំ​គ្នា​ផឹកស៊ី​តាំងពី​ថ្ងៃ​រហូត​ដល់​ពេល​យប់ លុះ​ស្រវឹង​ក៏​ជជែក​គ្នា​ពី​នេះ​ពី​នោះ ក៏​ឈាន​ដល់​ការ​ទំនាស់​ពាក្យ​សម្តី​គ្នា ធ្វើ​ឱ្យ​បុរស​ម្នាក់​ទប់​កំហឹង​លែង​បាន ក៏​ស្ទុះរ​ត់ទៅ​ទាញ​កាំបិត​ខ្វែវ​ប្រវែង​ជាង​១​ម៉ែត្រ​ចូល​ទៅ​កាប់​ប្រហារ​លើ​បុរស​ម្នាក់​ទៀត បណ្តាល​ឱ្យ​រង​របួស​ហូរ​ឈាម​ជោក​ខ្លួន​តែ​ម្តង ។ បន្ទាប់​មក​ជន​ដៃដល់​ត្រូវ​បាន​អ្នក​ភូមិ​ឃើញ​ក៏​នាំ​គ្នារ​ត់ទៅ​ជួយ​អន្តរាគមន៍ និង​ប្តឹង​នគរបាល​ឱ្យ​ចុះ​មក​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​អូរ​កម្មករ ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ រី រុម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ កែវ សុខ​លី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។ អ្នក​ទាំង​ពីរ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​និង​ជន​រង​គ្រោះ​នាំ​គ្នា​ផឹកស៊ី លុះ​ស្រវឹង​រៀង​ៗ​ខ្លួន ក៏​ទាស់​ពាក្យ​សម្តី​គ្នា ស្រាប់តែ​ជនសង្ស័យ​បានរ​ត់ទៅ​ទាញ​កាំបិត​ខ្វែវ​ដង​វែង​ប្រវែង​ជាង​១​ម៉ែត្រ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ដែល​នៅ​ក្បែរ​នោះ​យក​ទៅ​កាប់​លើ​ជន​រង​គ្រោះ ចំនួន​២​កាំបិត បណ្តាល​ឱ្យ​ត្រូវ​ចំ​ថ្ងាស់ និង​ចំ​ខ្នង រង​របួសធ្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម ។ ភ្លាម​ៗ​នោះ​ដែរ ក៏​ត្រូវ​បាន​អ្នក​ជិតខាង​ចូល​ទៅ​ជួយ​ចាប់​ឃាត់ រួច​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រញាប់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​ត្រូវ​គ្រូពេទ្យ​ដេរ​អស់​ជា​ច្រើន​ថ្នេរ ។ ចំណែក​ជន​ដៃដល់​ត្រូវ នគរបាល​ចាប់​ឃាត់ខ្លួន រួច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ