ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ទាំង​៥​ត្រូវ​ចៀស​វាង ពេល​កំពុង​​ឈឺបំពង់ក

4 ឆ្នាំ មុន

អាហារ​មួយ​ចំនួន​អាច​បណ្ដាល​អាកា​រៈ​ឈឺចាប់​កាន់តែ​ខ្លាំងក្លា​ឡើង​នោះ​ការ​ដឹង​ពី​អ្វី​ដែល​គួរ ឬ​មិន​គួរ​ទទួលទាន​គឺ​ចាំបាច់​ណាស់​។​ ដឹង​ទេ​ថា​អ្នក​គួរ​ចៀសវាង​អាហារ​អ្វីខ្លះ​នៅ​ពេល​ជួប​ប្រទះ​បញ្ហា​ឈឺបំពង់ក? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​គួរ​ចៀសវាង​កំឡុង​ពេល​ឈឺបំពង់ក រួម​ជាមួយ​រូបមន្ត​ធម្មជាតិ​ដើម្បី​ព្យាបាល​៖ ១. ផ្លែ​ឈើ​រសជាតិ​ជូរ ៖…

អាហារ​មួយ​ចំនួន​អាច​បណ្ដាល​អាកា​រៈ​ឈឺចាប់​កាន់តែ​ខ្លាំងក្លា​ឡើង​នោះ​ការ​ដឹង​ពី​អ្វី​ដែល​គួរ ឬ​មិន​គួរ​ទទួលទាន​គឺ​ចាំបាច់​ណាស់​។​ ដឹង​ទេ​ថា​អ្នក​គួរ​ចៀសវាង​អាហារ​អ្វីខ្លះ​នៅ​ពេល​ជួប​ប្រទះ​បញ្ហា​ឈឺបំពង់ក? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​គួរ​ចៀសវាង​កំឡុង​ពេល​ឈឺបំពង់ក រួម​ជាមួយ​រូបមន្ត​ធម្មជាតិ​ដើម្បី​ព្យាបាល​៖

១. ផ្លែ​ឈើ​រសជាតិ​ជូរ ៖ ពិត​ណាស់​បើ​ទោះជា​ផ្លែ​ឈើ​មាន​រសជាតិ​ជូរ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ប៉ុន្តែ​អ្នក​គួរ​ផ្អាក​ទទួលទាន​សិន​ខណៈ​ពេល​ជួយ​ប្រទះ​បញ្ហា​ឈឺបំពង់ក​។ នោះ​ក៏​ព្រោះតែ​ផ្លែ​ឈើ​រសជាតិ​ជូរ ពិសេស​ផ្លែ​ម្នាស់ ស្ត្រ​បឺ​រី ស្វាយ ក្រូច ទំពាំងបាយជូរ គឺ​មាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​ដែល​អាច​នឹង​ធ្វើ​អោយ​បំពង់ក​រមាស់​ឈឺ​កាន់តែ​ខ្លាំង​។

២. ប៉េងប៉ោះ ៖ ប៉េង​បោះ​ក៏​មាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​ដែល​មិនល្អ​សម្រាប់​បំពង់ក​ដែល​កំពុង​ឈឺ​ផង​ដែរ​។

៣. អាហារ​ហឹរ ៖ ការ​ទទួលទាន​អាហារ​ហឹរ​កំឡុង​ពេល​ឈឺបំពង់ក​នឹង​ធ្វើ​អោយ​អាកា​រៈ​ឈឺចាប់​កាន់តែ​ខ្លាំងក្លា​ឡើង​។​ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ចៀសវាង​ទទួលទាន​អាហារ​ប្រភេទ​នេះ​មួយ​រយៈ​សិន​។

៤. អាហារ​រឹង ឬ​ស្រួយ ៖ អាហារ​រឹង ឬ​ស្រួយ​អាច​ធ្វើ​អោយ​ការ​ឈឺចាប់​កាន់តែ​កើនឡើង​ខណៈ​ដែល​វា​បង្ក​ការ​កកិត​ខ្លាំង​នឹង​បំពង់ក​។​ការ​ទទួលទាន​អាហារ​ប្រភេទ​នេះ​ក៏​ធ្វើ​ឱ្យ​អាកា​រៈ​ឈឺបំពង់ក​យូរ​ជា​សះស្បើយ​ផង​ដែរ​។

៥. កាហ្វេ​និង​គ្រឿង​ស្រវឹង ៖ ភេសជ្ជៈ​ទាំង​ពីរ​នេះ​មិន​ត្រឹមតែ​អាច​បង្ក​ការ​រលាក​បន្ថែម​លើ​បំពង់ក ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​រាង​កាយ​ខ្វះ​ជាតិ​ទឹក​ដែល​នឹង​បណ្ដាល​ឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​។​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ចៀសវាង​ទទួលទាន​មួយ​រយៈ​សិន​។

រូបមន្ត​បែប​ធម្មជាតិ​ព្យាបាល​អាកា​រៈ​ឈឺបំពង់ក ៖

១. ខ្ពុរមាត់​ជាមួយ​ទឹកអំបិល ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ ពែង រួច​កូរ​អោយ​សព្វ​ជា​មុន​សិន សឹម​ខ្ពុរមាត់​របស់​អ្នក​ជាមួយ​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ វិនាទី​។ អ្នក​អាច​អនុវត្ត​អោយ​បាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួយ​ថ្ងៃ ប្រសិនបើ​បំពង់ក​នៅ​ឈឺ​។

២. ទទួលទាន​ទឹក​អោយ​បាន​ច្រើន ៖ ដើម្បី​ឆាប់​ជា​សះស្បើយ ការ​រក្សា​ជាតិ​សំណើម​ក្នុង​បំពង់ក គឺ​ពិតជា​សំខាន់​ណាស់​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​អ្នក​គួរ​ទទួលទាន​ទឹក​អោយ​បាន​ច្រើន​គ្រប់គ្រាន់​។

៣. ទឹកឃ្មុំ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លេប ឬ​ទទួលទាន​ទឹកឃ្មុំ ១ ស្លាបព្រា​ពេញ​ជា​ការ​ស្រេច​។ វិធី​នេះ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​បំផុត ជា​ពិសេស​ចំពោះ​កុមារ​។ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​រសជាតិ​នៃ​ទឹកឃ្មុំ អ្នក​អាច​លាយ​វា​ជាមួយ​តែ​ក្ដៅ​ឧណ្ហ​ៗ ឬ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​បាន​។

៤. ទទួលទាន​ទឹកក្រូច​ឆ្មា​រលាយ​ទឹកឃ្មុំ ៖ លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​ពេញ និង​ទឹកក្រូច​ឆ្មារ​ស្រស់​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ ១ កែវ កូរ​អោយ​សព្វ សឹម​ទទួលទាន​អោយ​បាន​ញឹកញាប់​រហូត​ដល់​អាកា​រៈ​ធូរស្បើយ​។

៥. ខ្ពុរមាត់​ជាមួយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម កន្លះ​ពែង ជាមួយ​អំបិល ១ ស្លាបព្រា​កាហ្វេ​។ កូរ​រហូត​ដល់​អំបិល​រលាយ សឹម​បន្ថែម​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ ពែង​ចូល​។ កូរ​អោយ​សព្វ​ម្ដងទៀត សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​រៀង​រាល់ ១៥ នាទី ម្ដង​។

សម្គាល់ ៖ ទោះជា​យ៉ាងណា​អ្នក​គួរ​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ប្រសិនបើ​ការ​ឈឺបំពង់ក​មាន​អម​មក​ជាមួយ​នូវ​អាកា​រៈ​ក្ដៅខ្លួន​ខ្លាំង​, ឡើង​រោល​កន្ទួល​ក្រហម​លើ​មាត់​, មិន​ធូរស្បើយ​ក្នុង​រយៈ​ពេល​យូរ​ជាង​ពី ២ ទៅ ៣ ថ្ងៃ រួម​ទាំង​អាកា​រៈ​ខុស​ប្រក្រតី​គួរ​អោយ​ព្រួយបារម្ភ​មួយ​ចំនួន​ផ្សេង​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ